អត្រាស្ត្រីកើតជំងឺមហារីកកំពុងកើនឡើងកាន់តែច្រើន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក

បច្ចុប្បន្នជំងឺមហារីកនៅតែជាជំងឺដ៏គួរឱ្យខ្លាចមួយ ដែលបានឆក់យកអាយុជីវិតមនុស្សជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។ បើទោះបីជាមានការរីកចម្រើនផ្នែកវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រខ្លាំងយ៉ាងណាក៏ដោយ ក៏នៅតែមានមនុស្សរាប់លាននាក់ស្លាប់ដោយសារជំងឺនេះជាបន្តបន្ទាប់ ខណៈដែលអត្រាជំងឺមហារីកបន្តកើនឡើងជាសកល អង្គការសុខភាពពិភពលោលោក (WHO) រកឃើញថា ស្ត្រីកំពុងតែទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែជំងឺនេះ។

យោងតាមទិន្នន័យរបស់ WHO តំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) មានអត្រាស្ត្រីកើតជំងឺមហារីកខ្ពស់ជាងតំបន់ណាទាំងអស់នៅលើពិភពលោក។ បច្ចុប្បន្ន ទ្វីបអាស៊ីមានចំនួន ៤៥ភាគរយនៃករណីមហារីកសុដន់ និង ៥៨ភាគរយនៃការស្លាប់ដោយសារជំងឺមហារីកមាត់ស្បូននៅទូទាំងពិភពលោក។ ខណៈដែលចំនួននៃជំងឺមហារីកទាំងពីរប្រភេទនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងលឿនជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ បើមិនមានវិធានការទប់ស្កាត់ណាមួយទេ ករណីមហារីកសុដន់ត្រូវបានគេរំពឹងថា នឹងកើនឡើង ២១ភាគរយ ហើយអត្រានៃជំងឺមហារីកមាត់ស្បូននឹងកើនឡើង ១៩ ក្នុងទ្វីបអាស៊ី នៅចន្លោះឆ្នាំ ២០២០ និង ២០៣០។

ការផ្លាស់ប្ដូរប្រជាសាស្ត្រនៅក្នុងតំបន់ រួមទាំងការវិវត្តន៍ នៃប្រទេសពីស្ថានភាពប្រាក់ចំណូលទាប ទៅកម្រិតខ្ពស់ គឺជាកត្តាគន្លឹះដែលនាំឱ្យមានបញ្ហាជំងឺនេះ។ លើសពីនេះ កង្វះការយល់ដឹង និងកង្វះលទ្ធភាពទទួលបានសេវាថែទាំសុខភាពដែលស្ត្រីត្រូវការក៏ជាមូលហេតុចម្បងផងដែរ ។ ជានិច្ចជាកាល បញ្ហាវប្បធម៌ និងបទដ្ឋានយេនឌ័រ បានក្លាយជារបាំងដ៏សំខាន់ក្នុងការរារាំងរបាំងនយោបាយ ដើម្បីផ្ដល់អាទិភាពដល់សេវា ដែលសំដៅលើកម្ពស់សុខភាពស្ត្រី។ ទិដ្ឋភាពនេះមិនមែនជារឿងយុត្តិធម៌សម្រាប់ស្ត្រីនៅអាស៊ី គ្រួសារ និងសហគមន៍របស់គេនោះទេ។

ទន្ទឹមនឹងនេះ WHO បានកំណត់គោលដៅសម្រាប់កាត់បន្ថយអត្រាមរណភាពមហារីកសុដន់ ២,៥ភាគរយ ក្នុងមួយឆ្នាំ ចន្លោះឆ្នាំ២០២០ ដល់ ២០៤០ ហើយដើម្បីសម្រេចបាននូវគោលដៅនេះ ត្រូវមានការចាក់វ៉ាក់សាំង ការពិនិត្យ និងព្យាបាល ឱ្យបានគ្រប់គ្រាន់នៅឆ្នាំ២០៣០ ដើម្បីឆ្ពោះទៅរកការលុបបំបាត់ជំងឺមហារីកមាត់ស្បូនក្នុងសតវត្សរ៍បន្ទាប់ ខណៈបង្កើតគោលនយោបាយ និងផែនការ, ការបង្ការ និងការពិនិត្យ, ការធ្វើរោគវិនិច្ឆ័យ និងសមត្ថភាពធនធាន, ការព្យាបាល និងការទទួលបានការយល់ដឹងជាសាធារណៈ និងការអប់រំ គឺជាឧសបគ្គដែលប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីប៉ាហ្វិកត្រូវដោះស្រាយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។