ភ្នំពេញ – គេវាស់សំឡេងគិតជាដេស៊ីប៊ែលពី០ រហូតដល់១៣០ ដេស៊ីប៊ែល ។ សំឡេងទាបស្មើនឹងសូន្យដេស៊ីប៊ែលអាចស្តាប់បាន ប៉ុន្តែសំឡេង ១៣០ដេស៊ីប៊ែលជាកម្រិតនាំឱ្យត្រចៀកឈឺ។ សំឡេងខ្លាំងជ្រុលអាចមានគ្រោះថ្នាក់ដល់ត្រចៀក ព្រមទាំងប៉ះពាល់ទៅដល់សុខភាពចិត្តផ្លូវ ។ សំឡេងបំពងកាន់តែខ្លាំងនឹងប៉ះភ្ញោចដល់ខួរក្បាលរបស់មនុស្ស បង្កើតបញ្ហាថប់បារម្ភ តានតឹងចិត្ត (stress) បញ្ហាដំណេក និងអាចឈានទៅដល់បញ្ហាធ្លាក់ទឹកចិត្តជាដើម ។
លោក កៅសេង សុធីរៈ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកចិត្តវិទ្យាគ្លីនិកនិងប្រឹក្សាផ្លូវចិត្ត បាននិយាយថា សូរសំឡេងបំពងកាន់តែខ្លាំងនឹងប៉ះពាល់ផ្លូវចិត្តរបស់មនុស្ស កាន់តែខ្លាំងទៅតាមនោះដែរ ។ អ្នកសិក្សាចិត្តសាស្ត្ររូបនេះ បានបន្តថា បុគ្គលដែលរស់នៅក្នុងមជ្ឈដ្ឋានដែលមានសំឡេងរំខាន ឬការបំពុលដោយសំឡេងអាចមានអារម្មណ៍ឆាប់ខឹង ឆេវឆាវ ម៉ួម៉ៅច្រើននិងឆាប់អន់ចិត្ត។ សំឡេងខ្លាំងក៏អាចរំខានដល់ការគេងរបស់មនុស្ស ដែលអាចបង្កឱ្យមានបញ្ហាពិបាកគេង គេងឆាប់ភ្ញាក់ និងមិនអាចរក្សាគេងឱ្យបានយូរ។

លោក កៅសេង សុធីរៈ
“សំឡេងតន្ត្រី សំឡេងចរាចរណ៍បើកបរតាមផ្លូវ កំពុងធ្វើការក្នុងបរិស្ថានមានសំឡេងខ្ញៀវខ្ញា អាចធ្វើឱ្យប្រព័ន្ធសោតវិញ្ញាណចុះខ្សោយ ឬបង្កើនស្រ្តេសបាន”
លោក កៅសេង សុធីរៈ បានបន្តថា មិនថាសំឡេងតន្រ្តី សំឡេងការដ្ឋាន សំឡេងចរាចរណ៍សុទ្ធសឹងតែអាចបង្ករឱ្យមានគ្រោះថ្នាក់ ប្រសិនបើរស់នៅជាមួយវាជារៀងរាល់ថ្ងៃ និងលឺខ្លាំង។ ការរំខានដោយសំឡេងលើសពី ៨៥ស៊ីប៊ែលជារៀងរាល់ ចាត់ទុកថាជាគ្រោះថ្នាក់ដល់សុខភាព ដូចជា ហឹងត្រចៀក ពិបាកស្ដាប់ ធ្វើឱ្យសោតវិញ្ញាណមិនអាចស្ដាប់លើសំឡេងដែលមានកម្រិតខ្សោយ ។ ចំណែកទំរង់នៃការចុះខ្សោយការស្ដាប់រួមមាន ការយល់មិនប្រក្រតីទៅលើសំឡេង មានសំឡេងរោទ៍ជាប់នៅក្នុងត្រចៀក ការស្ដាប់មិនច្បាស់ ឬស្ដាប់ខុសជាដើម។

កាលពីឆ្នាំ២០១១ ដោយលោក Sarah Floud និងសហការីរបស់លោក បានសិក្សាទៅលើការរំខានដោយសំឡេងចំពោះអ្នករស់នៅទីក្រុងធំៗ នៅសហភាពអឺរ៉ុបចំនួន ៥ប្រទេស បានរកឃើញថា ការកើនឡើង ១០ស៊ីប៊ែលនៃសំឡេងយន្ដហោះមានទំនាក់ទំនងជាមួយនឹងការកើនឡើង ២៨ភាគរយនៃអ្នកមានបញ្ហាថប់បារម្ភ ព្រមទាំងបានប្រើប្រាស់ថ្នាំប្រឆាំងការថប់បារម្ភ ។ ជាមួយគ្នានេះផងដែរ ក៏មានការសិក្សាមួយទៀត បានបង្ហាញថា មនុស្សដែលបានរស់នៅតាមតំបន់ដែលមានមានចរាចរណ៍មមាញឹក មានសំឡេងអ៊ូរអរ មាន ២៥% ខ្ពស់ជាងអ្នកដែលរស់នៅតំបន់ស្ងប់ស្ងាត់មានរោគសញ្ញាធ្លាក់ទឹកចិត្ត ។
គួរបញ្ជាក់ផងដែរថា បើសំឡេងដែលមិនរំខាននិងល្អសម្រាប់សុខភាពនិងអារម្មណ៍មានដូចជាសំឡេងធម្មជាតិ សំឡេងទឹកធ្លាក់ ទឹកហូរ សំឡេងបក្សីជាដើម ឬភ្លេងដែលជួយឱ្យអារម្មណ៍ស្ងប់ និងបានសម្រាក ។ បើយោងទៅលើសិក្សាស្រាវជា្រវមួយរបស់ Rachel T. Buxton នៅសហរដ្ឋអាមេរិចដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០២១ បានបង្ហាញថា សំឡេងធម្មជាតិពិតជាមានសារៈប្រយោជន៍សម្រាប់សុខមាលភាពផ្លូវចិត្ត ។ សំឡេងធម្មជាតិធ្វើឱ្យសុខភាពប្រសើរឡើង បង្កើនឥទ្ធិពលវិជ្ជមាន និងបន្ថយភាពតានតឹង និងការរំខាន ធ្វើឱ្យយើងមានអារម្មណ៍ស្ងប់ស្ងាត់ ។

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2026
សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2023
ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសកូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/02/2026
ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួមការអប់រំបច្ចេកវិទ្យា និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាសជ្រើសរើសសិស្សដែលមានអាយុ៨ ដល់១៨ឆ្នាំ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2024
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2023
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានប្រកាសផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































