អត្ថប្រយោជន៍ ៧ចំណុចបានមកពីការអានសៀវភៅជាប្រចាំ

ការអានមិនត្រឹមតែជាវិធីបន្ថែមអាហារឱ្យខួរក្បាលរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាជួយបង្កើនចំណេះដឹង បង្កើតការកម្សាន្ត ហើយថែមទាំងជួយឱ្យអ្នកមានការផ្ដោតអារម្មណ៍បានល្អ។ តើអត្ថប្រយោជន៍អ្វីខ្លះដែលអ្នកទទួលបាន បើសិនជាអ្នកអានសៀវភៅជាប្រចាំ។

អ្នកស្រី គីម ស៊ីដដាវីស គ្រូកម្រិតឧត្តមសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកបង្កើតវីដេអូអប់រំ បានបង្ហាញអត្ថប្រយោជន៍ ៧​ចំណុច​ដែល​បាន​​មក​ពីការ​អានសៀវភៅជាប្រចាំ ៖

១- ពង្រឹងជំនាញក្នុងការគិតវិភាគ ៖ នៅពេលដែលអ្នកអានសៀវភៅដែលមានអាថ៌កំបាំង វានឹងធ្វើឱ្យខួរក្បាលរបស់អ្នកគិត ហើយនឹងរកវិធីដោះស្រាយនូវអាថ៌កំបាំងទាំងអស់នោះពេញមួយពេលដែលអ្នកអានរហូតដល់ចប់សាច់រឿង។ លើសពីនេះ ​ការអាន​ក៏ជួយបង្កើនជំនាញរបស់អ្នកក្នុងការវិភាគនូវសាច់រឿង ឬសកម្មភាពរបស់​តួអង្គ​នីមួយៗ​​ផងដែរ។

អ្នកស្រី គីម ស៊ីដដាវីស គ្រូកម្រិតឧត្តមសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកបង្កើតវីដេអូអប់រំ

២- បន្ធូរនូវភាពតានតឹង (Stress) ៖ ការអានជួយបន្ធូរនូវភាពតានតឹងពីការងារ និងការរៀនសូត្រ ហើយពេលខ្លះរាល់បញ្ហាដែលអ្នកកំពុងជួបប្រទះអាចត្រូវបានបំភ្លេចចោលភ្លាមៗតែម្តងក៏មានដែរ ក៏ព្រោះតែការអានដូចជាប្រលោមលោកសប្បាយៗ អត្ថបទ​ល្អៗ វានឹងធ្វើឱ្យអ្នកផ្ដោតទៅលើពេលបច្ចុប្បន្ន។ លើស​ពីនេះ​ទៀត គឺភាពតានតឹងអាចនឹងមានភាពធូរស្បើយនៅពេលដែលអ្នកផ្លាស់ប្តូរទស្សនៈ ឬអាកប្បកិរិយា​ចាស់ៗ ក្រោយពេលអ្នកទទួលបានពីចំណេះដឹងថ្មីៗដែលមានក្នុងសៀវភៅនោះ។

៣- ជួយជំរុញការចងចាំ ៖ នៅពេលដែលអ្នកអានសៀវភៅដូចជា ប្រលោមលោក អ្នកនឹងត្រូវចងចាំឈ្មោះតួអង្គ ចាំសាច់រឿងរបស់ពួកគេ ចាំនូវពាក្យ​សម្តីមួយចំនួនដែលពួកគេនិយាយ ដែលការទទួលព័ត៌មានទាំងអស់នេះ ជាការធ្វើការរបស់ខួរក្បាល និងជាការហ្វឹកហាត់នូវការចងចាំ ដែលជាហេតុធ្វើឱ្យខួរក្បាលរបស់អ្នកមានការចងចាំកាន់តែប្រសើរឡើង។

៤- បង្កើនចំណេះដឹង ៖ មិនថាអ្នកអានសៀវភៅអ្វីនោះទេ គ្រប់សៀវភៅសុទ្ធសឹងតែផ្តល់ឱ្យអ្នកនូវចំណេះដឹងថ្មីៗទាំងអស់ អាចតិច ឬច្រើនទៅតាមការជ្រើសរើសសៀវភៅ និងការយល់ដឹងរបស់អ្នក។

៥- បង្កើនជំនាញសរសេរ ៖ ពេលអ្នកអានសៀវភៅកាន់តែច្រើន អ្នកនឹងចងចាំនូវទម្រង់នៃការសរសេរបានកាន់តែច្រើនដូចគ្នា មិនថាការប្រើពាក្យ​ពេជន៍ ការភ្ជាប់ឃ្លា ការបញ្ចប់ឃ្លានោះទេ។ ដូច្នេះ ពេលដែលអ្នកអានកាន់តែច្រើនសមត្ថភាពនៃការសរសេរ​របស់អ្នកក៏កាន់តែប្រសើរដោយមិនដឹងខ្លួនដូចគ្នា។

៦- ផ្ដោត​អារម្មណ៍​ទៅលើរឿងផ្សេងៗបានល្អជាងមុន ៖ ការអានជួយអ្នកឱ្យផ្ដោតអារម្មណ៍ទៅលើរឿងណាមួយដែលអ្នកកំពុងតែធ្វើបានយ៉ាងល្អជាងមុន ជាពិសេសបើសិនជាអ្នកមានទម្លាប់អានជាប្រចាំ ហើយនៅពេលដែលអ្នកផ្ដោតអារម្មណ៍បានល្អជាងមុន វានឹងជួយកាត់បន្ថយនូវការគិតច្រើន និងការគិតមិនចេះឈប់របស់អ្នក។

៧- បង្កើតការសំរាកលំហែ ៖ ប្រសិនបើអ្នកឆ្លងកាត់នូវភាពតានតឹងពេញមួយថ្ងៃ ព្យាយាមយកសៀវភៅមួយក្បាលមកអានសាកល្បង ព្រោះការអានសៀវភៅនឹងផ្តល់ឱ្យអ្នកនូវការសម្រាកលំហែ ជួយបន្ធូរភាពតានតឹង និងធ្វើឱ្យរាងកាយរបស់អ្នកស្ងប់សុខ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *