លោក ង៉ែត ជូ ៖ ចំណុចអវិជ្ជមានធំៗ៣យ៉ាងដែលបណ្តាលឱ្យគេចំអកថា “ជាគ្រូជោគជ័យ”

ភ្នំពេញ – មួយរយៈចុងក្រោយនេះ ពាក្យថា “គ្រូជោគជ័យ” ត្រូវបានគេលើកយកជាប្រធានបទសំខាន់សម្រាប់ពិភាក្សា ដោយអ្នកខ្លះយល់ថាជាពាក្យល្អមិនគួរយកមកលេងសើច ខណៈអ្នកខ្លះទៀតយល់ផ្ទុយពីនេះទៅវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា ថ្មីៗនេះមានការជជែកវែកញែករឿងគ្រូជោគជ័យ។ បញ្ហានេះធ្វើឱ្យលោកគ្រូ អ្នកគ្រូ ដែលធ្លាប់ចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងសិក្ខាសាលា និងវគ្គសិក្សាខ្លីៗខ្លះមានការព្រួយបារម្ភចំពោះការចំអកបន្ទាបតម្លៃ ក្រោមពាក្យថា “គ្រូជោគជ័យ”។

លោក ង៉ែត ជូ បានបញ្ជាក់ថា៖

“ខ្ញុំគិតថា ឱ្យតែលោកគ្រូ-អ្នកគ្រូ ធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍ពិតប្រាកដតាមបែបវិជ្ជាជីវៈ ក្នុងន័យដើម្បីជួយឱ្យកូនខ្មែរកសាងភាពជោគជ័យដោយមានមូលដ្ឋានគ្រឹះច្បាស់លាស់ និងប្រកបដោយគុណធម៌ គឺមិនគួរមានការរអៀសអាក់អន់ចិត្តនឹងពាក្យចំអកថា “គ្រួជោគជ័យ” នោះទេ”

តាមការយល់ឃើញរបស់លោក ការចំអកថាជាគ្រូជោគជ័យ គឺប្រហែលជាសំដៅលើចំណុចអវិជ្ជមានចំនួន៣យ៉ាង។ ចំណុចទី១ គឺអ្នកបណ្តុះបណ្តាលមនុស្សឱ្យជោគជ័យដោយមធ្យោយបាយមិនសមហេតុផលដូចជាការដើរជាន់អំបែងកែវ ឬផ្អែកខ្លាំងលើច្បាប់ស្រូបទាញជាដើម។ ចំណុចទី២ គឺអ្នកបណ្តុះបណ្តាលចំណង់ឱ្យមនុស្សចង់មានឆាប់ខុសបែបបទ ខ្វះវិន័យ ខ្វះភាពអំណត់ និងប្រាសចាកនូវគុណធម៌។ ចំណុចទី៣ គឺខ្លះជាអ្នកបណ្តុះបណ្តាលដែលខ្វះចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ហើយគោលបំណងធំនៃការបណ្តុះបណ្តាលគឺដើម្បីប្រមូលកម្រៃ ឬលក់ផលិតផល និងសេវាកម្មនានាជាដើម។

អ្នកជំនាញហិរញ្ញវត្ថុខាងលើបានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូ ដែលចែករំលែកចំណេះដឹង និងបទពិសោធន៍ពិតប្រាកដតាមបែបវិជ្ជាជីវៈក្នុងន័យដើម្បីជួយឱ្យកូនខ្មែរកសាងភាពជោគជ័យដោយមានមូលដ្ឋានគ្រឹះច្បាស់លាស់ និងប្រកបដោយគុណធម៌ បន្តបេសកកម្មចែករំលែកដ៏ប្រពៃនេះ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...