សិស្សពូកែនិទ្ទេស A ៖ បេក្ខជនគួរចេះបែងចែកពេល និងរបៀបរៀនដើម្បីទទួលបានពិន្ទុល្អទាំងផ្នែកវិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្តសង្គម

ភ្នំពេញ – ទទួលបានពិន្ទុខ្ពស់គ្រប់មុខ ជាក្តីស្រមៃរបស់សិស្សានុសិស្សគ្រប់រូប តែជាទូទៅសម្រាប់អ្នកពូកែផ្នែកវិទ្យាសាស្ត្រសង្គមច្រើនតែមិនសូវពូកែផ្នែកវិទ្យាសាស្រ្តពិត ហើយសិស្សាពូកែវិទ្យាសាស្រ្តពិតច្រើនតែមានបញ្ហាលើផ្នែកអក្សរសាស្ត្រ ឬផ្នែកសង្គមជាដើម។

ដើម្បីដោះស្រាយបញ្ហានេះ អតីតសិស្សពូកែនិទ្ទេស A ហេង គីមហុង បានលើកឡើងថា យើងពិតជាអាចទទួលបានពិន្ទុល្អទាំងផ្នែកវិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្តសង្គម ប្រសិនបើយើងស្គាល់ខ្លួនឯង និងយល់ពីចរិតលក្ខណៈរបស់មេរៀនទៅតាមប្រភេទរបស់វា។

យុវជនខាងលើបានបញ្ជាក់ថា តាមពិតទៅមុខវិជ្ជាដែលយើងរៀន មានចរិតលក្ខណៈខុសៗគ្នា។ ហេតុនេះ ដើម្បីរក្សាតុល្យភាពនៃចំណេះដឹងទាំងផ្នែកវិទ្យាសាស្រ្តពិត និងវិទ្យសាសាស្រ្តសង្គម សិស្សគួរយល់ដឹងពីម៉ោងដែលគួររៀន និងវិធីសាស្ត្ររៀន ដើម្បីងាយស្រួលបែងចែកពេលវេលាអនុវត្ត ឬអានមេរៀនឱ្យបានល្អ។

ជាឧទាហរណ៍ មុខវិជ្ជាភាសាខ្មែរ យើងមិនត្រូវការអនុវត្តលំហាត់ដូចជាមុខវិជ្ជាវិទ្យាសាស្ត្រពិតនោះទេ តែទាមទារឱ្យអានច្រើន ដើម្បីឱ្យមានគំនិតសំបូរបែបសម្រាប់សរសេរ។ បើចង់ពូកែខ្មែរ យើងគួរអានសៀវភៅ កាសែត ទស្សនាវដ្តី និងព្យាយាមតាមដានអត្ថបទល្អៗដែលពាក់ព័ន្ធនឹងអក្សរសិល្ប៍ ឬចំណេះដឹងពីការរស់នៅជាក់ស្តែងជាដើម ដើម្បីឱ្យមានគំនិតច្រើនសម្រាប់សរសេរនៅក្នុងអត្ថបទតែងសេចក្តី។ ការសិក្សាលើមុខវិជ្ជានេះគឺទាមទារឱ្យយើងពូកែដោះស្រាយបញ្ហា និងមានភាពឆ្លាតវៃក្នុងការពន្យល់ឱ្យបានច្រើនដើម្បីឱ្យសំណេររបស់យើងមានតម្លៃ និងទទួលបានពិន្ទុល្អ។

យុវជន ហេង គីមហុង បាននិយាយថា

“សម្រាប់ខ្ញុំ ភាគច្រើនខ្ញុំចូលចិត្តអាន ឬរៀនមុខវិជ្ជាវិទ្យាសាស្ត្រសង្គមនៅពេលជិតភ្លឺ ព្រោះម៉ោងនេះខួរក្បាលត្រជាក់ និងមានភាពស្ងប់ស្ងាត់ល្អ។ ចំណែកឯមុខវិជ្ជាវិទ្យាសាស្ត្រពិត ដូចជាគណិត រូបវិទ្យា គីមី ឬជីវៈវិទ្យាវិញ ខ្ញុំតែងតែអនុវត្តលំហាត់ក្រោយពេលដែលខ្ញុំសល់ពេលពីការសិក្សានៅពេលល្ងាច ឬចន្លោះម៉ោងទំនេរផ្សេងៗ ព្រោះវាមិនត្រូវការផ្ចង់គំនិតខ្លាំងដូចភាសាខ្មែរនោះទេ”

បើតាមសិស្សពូកែខាងលើ យុវជនគួរព្យាយាមស្វែងយល់ពីពេលវេលាដែលខ្លួនមានផលិតភាព (effective times) ដើម្បីសិក្សាលើមុខវិជ្ជាដែលត្រូវផ្ចង់អារម្មណ៍ខ្ពស់ ឬអានសៀវភៅ ហើយប្រើប្រាស់ពេលវេលាផ្សេងទៀតសម្រាប់អនុវត្តលំហាត់។ ការធ្វើបែបនេះអាចជំរុញឱ្យយើងសិក្សាបានពេញមួយថ្ងៃប្រកបដោយប្រសិទ្ធភាពខ្ពស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...