៥វិធីពង្រីកវិសាលភាពចំណេះដឹងពាក្យពេចន៍តាមរយៈការអាន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កំឡុងពេលអាន លោកអ្នកប្រាកដជា​ប្រទះឃើញនូវពាក្យជាច្រើន ដែលមានភាពចម្រុះផ្សេងៗពីគ្នា កត្តានេះ​បានផ្តល់ឱកាសដល់អ្នក​ក្នុង​ការពង្រីកវោហារកោសល្យ ក៏ដូចជាការប្រើប្រាស់ពាក្យពេចន៍ជជែកគ្នាកាន់តែមានភាពសម្បូរបែបជាងមុន និងងាយស្រួលក្នុងការយល់ពីខ្លឹមសារសំណេរ។ ក្នុងករណីដែលពាក្យថ្មីៗ កើតមានជារៀងរាល់ថ្ងៃបែបនេះ តើមនុស្សប៉ុន្មានភាគរយដែលអាចចាំបាន? ជាចម្លើយនោះគឺបាន! ប៉ុន្តែអាស្រ័យលើសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់បុគ្គលម្នាក់ៗដូចគ្នា។

តាមរយ:គេហទំព័រ Bedrock Learning បានឱ្យដឹងថា ការអានដើរតួនាទីសំខាន់ក្នុងការ បើកផ្នត់គំនិតមានភាពទូលំទូលាយជាងមុន រួមទាំងការស្រូបយកចំណេះជំនាញ មិនថារបៀបធ្វើការ ក៏ដូចជាការបន្ថែមពាក្យថ្មីៗទៅកាន់ការនិយាយស្ដីប្រចាំថ្ងៃ។​ យោងតាម The Department of Education អំណានគឺជាទព្យសម្បត្តិដ៏មានតម្លៃដែលពិបាកនឹងកាត់ថ្លៃបាន និងជាវិធីសាស្រ្តនាំអ្នកសិក្សាទាំងឡាយ សម្រេចបាននូវក្ដីរំពឹងដែលពួកគេប៉ងប្រាថ្នា បន្ថែមពីនោះអំណានដែលមានគុណភាព មានតួនាទីសំខាន់ពន្លឿនការអភិវឌ្ឍសង្គម ឬក៏សហគមន៍ណាមួយ។

ទោះបីជាមនុស្សទូទៅបានដឹងពីគុណតម្លៃនៃការអាន ក៏កម្រិតនៃគុណភាពដែលទួលបានពីការអានពុំដូចគ្នាឡើយ គឺអាស្រ័យលើគោលដៅ និងការប្តេជ្ញាចិត្តរបស់អ្នកអានម្នាក់ៗ ក៏ដូចជាការស្វែងរកវិធីសាស្រ្តដែលស្របនឹងតម្រូវការផ្ទាល់ខ្លួន។ ជាឧទាហរណ៍បើចង់ចេះពាក្យថ្មីក្នុងជំនាញប្រវត្តិសាស្រ្ត គួរអានសៀវភៅដែលពាក់ព័ន្ធនឹងប្រវត្តិកាលណាមួយ​ ឬបើចង់ចេះផ្នែកភាសាបរទេស គួរតែជ្រើសប្រភេទសៀវភៅភាសាដែលខ្លួនរំពឹងទុក។

មិនថាគោលដៅនៃការចង់ចេះពាក្យថ្មីនៅក្នុងវិស័យណានោះទេ ការអានបានទៀងទាត់ប្រចាំថ្ងៃ នឹងនាំយើងទៅកាន់ពិភពមួយដែលសម្បូរទៅដោយវិធីសាស្រ្ត ផ្នត់គំនិតចម្រុះ ដែលផ្តល់ភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទង ការសិក្សា និងការងារជាដើម។ ទន្ទឹមគ្នានោះគេរកឃើញថា ប្រសិនបើកុមារទទួលបានការបណ្តុះទម្លាប់ឱ្យអានបានទៀងទាត់តាំងតែពីពួកគេនៅក្មេងៗ នោះកុមារនឹងមានភាពងាយស្រួលនៅពេលចម្រើនវ័យក្នុងការប្រើប្រាស់ពាក្យសម្ដីនិយាយសន្ទនាគ្នា ឬអាចនឹងក្លាយជាធនធានដែលពូកែសរសេរ ពូកែនិពន្ធ ឬមានភាពក្លាហានក្នុងការក្លាយជាអ្នកនិយាយសាធារណ: និងមានភាពឈ្លាសវាងវៃលើរបៀបនៃការដោះស្រាយបញ្ហា ឬការរស់នៅប្រចាំថ្ងៃ។

ហេតុអ្វីការពង្រឹពាក្យពេចន៍តាមរយៈការអានមានប្រសិទ្ធភាព?

មិនចម្លែកពេកទេក្នុងករណីនេះ​ ព្រោះគេអាចកត់សម្គាល់បានថា រាល់មនុស្សដែលពូកែៗ​ភាគច្រើន ឬអ្នកមានទេពកោសល្យក្នុងការនិយាយ ភាគច្រើនសុទ្ធតែបង្ហាញខ្លួនថា​ ពួកគេជាបុគ្គលដែលបានផ្សារភ្ជាប់ខ្លួនជាមួយការអាន, កត្តានេះបង្ហាញបានថាសមត្ថភាព ដែលទទួលបានពីរការអាន ពុំមែនជារឿងចៃដន្យនោះទេ។ ការអាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ហើយភាពរីករចម្រើននៃការពង្រឹងពាក្យពេចន៍ក៏ជាចំណុចមួយក្នុងចំណុចជាច្រើនទាំងនោះដែរ ដែលនេះជារឿងជាក់ស្តែងសម្រាប់យើងទាំងអស់គ្នាក្នុងការរស់នៅ។ អានមិនមែនសម្រាប់តែអ្នកសិក្សា ឬអ្នករៀនភាសាថ្មីៗទេ​ តែសម្រាប់ទាំងអស់គ្នា។

ការអានបានទៀងទាត់ត្រូវបានរកឃើញថា បានរួមចំណែកដល់ការផ្ចង់ស្មារតី និងពង្រឹងសមត្ថភាព យកចិត្តទុកដាក់ពេលបំពេញភារកិច្ចអ្វីមួយ រួមទាំងធ្វើឱ្យការចងចាំកាន់តែមានភាពប្រសើរឡើងមួយកម្រិតទៀត។ ដោយឡែកចំពោះកុមារ ការអានបានធ្វើឱ្យពួកគេ មានទម្លាប់វិជ្ជមាននៅជាប់ខ្លួនបានច្រើន ជាពិសេសក្នុងការអភិវឌ្ឍសមត្ថភាពផ្តោត ហើយផ្តល់ភាពងាយស្រួលឱ្យកុមារក្នុងការធ្វើទំនាក់ទំនងជាមួយក្មេងៗដទៃ តាមរយ:សាច់រឿងដែលបានអាន​ វប្បធម៌ដែលបានបង្កប់ចូលទៅក្នុងអំណាន ក៏ដូចជាការរៀនសូត្រនូវពាក្យថ្មីៗ និងបង្កើនទំហំនៃការរៀនសូត្របន្ថែមឱ្យកាន់តែទូលាយជាងមុន រួមទាំងបន្សាំទម្លាប់ឱ្យស្រឡាញ់ការអានតាំងពីនៅវ័យក្មេង។

ចំពោះយុវវ័យវិញ នៅពេលដែលពួកគេបានអានទៀងទាត់ មិនត្រឹមតែផ្តល់នូវការពង្រឹងផ្នែកភាសាប៉ុណ្ណោះទេ​ ប៉ុន្តែបានផ្តល់ឱ្យពួកគេមានទឹកចិត្តក្នុងការអាន និងមានភាពចាស់ទុំក្នុងការសម្រេចចិត្ត។ អានកាន់តែច្រើន ភាពងាយស្រួលទៅកាន់អ្នកដទៃក៏មានច្រើន រួមទាំងការចង់ដឹង ចង់ឮពាក្យថ្មីៗក៏កាន់តែមានភាពងាយស្រួល។

តាមរយៈគេហទំព័រ Bedrock Learning ដដែល បានបង្ហាញអំពីវិសាលភាពប្រាំចំណុច ដែលទទួលបានពីការពង្រីកចំណេះដឹងនៃការប្រើប្រាស់ពាក្យដោយយកអំណានជាគោល ហើយមិនថាគោលដៅនៃការអានដើម្បីការសិក្សា ឬក៏ដើម្បីពង្រីកចំណេះដឹងនោះទេ គួរតែចាប់ផ្តើមផ្តល់តម្លៃ និងអនុវត្តន៍ពីជំហានតូចៗ និងការជំរុញកុមារ ក៏ដូចជាយុវជនឱ្យមានទម្លាប់ក្នុងការអានច្រើនជាងមុន។

១. សាកល្បងអានសៀវភៅពិបាកៗ ៖ ការបង្កើតទម្លាប់ជាមួយនឹងការអានដោយគ្មានការប្រកួតប្រជែងជាមួយនឹងខ្លួនឯង​ គឺពិបាកនឹងទទួលបាននូវភាពរីកចម្រើនបន្តិច​។ ការសាកល្បងអានសៀវភៅប្លែក​ៗថ្មីៗ ឬពិបាកៗ គឺជាការផ្តល់ឱកាសឱ្យខ្លួនឯងពង្រីកបាននូវពាក្យថ្មីៗបន្ថែម។

២. ចម្រុះភាពនៃសៀវភៅ ៖ ចង់បានលទ្ធផលខុសប្លែក គួរសាកល្បងអានសៀវភៅដែលមានភាពខុសប្លែកគ្នា ព្រោះចំណុចនេះ ក៏មានភាពស្រដៀងគ្នាទៅនឹងការទម្លាប់ខ្លួនអានសៀវភៅពិបាកៗដែរ ព្រោះការអានសាច់រឿងដែលមានភាពខុសគ្នា ជាវិធីមួយជំរុញអ្នកអានកាន់តែមានចំណង់ទៅនឹងអំណាន។

៣. ដាក់អារម្មណ៍ខ្លួនឯងទៅក្នុងសាច់រឿង ៖ អ្នកអានមិនអាចទទួលបាននូវសាច់រឿង ឬអត្ថន័យទាំងស្រុងពីសៀវភៅណាមួយនោះទេ ប្រសិនបើមិនយកចិត្តទុកដាក់ឱ្យបានពេញលេញកំឡុងពេលអាន។ ខណ:ពេលដែលរកឃើញថា អានចុះអានឡើងពីរបីដង ប៉ុន្តែពុំបានជ្រាបអំពីខ្លឹមសារទាល់តែសោះ គួរតែធ្វើសមាធិផ្តោតស្មារតីនៅពេលចាប់ផ្តើមអាន ឬដាក់សំណួរខ្លួនឯងដើម្បីស្វែងរកឱ្យឃើញថា តើមកពីខ្លឹមសារពិបាកយល់ ឬក៏មកពីអ្នកអានខ្លួនឯងមិនបានដាក់ចិត្តក្នុងការអានឱ្យបានគ្រប់គ្រាន់នៅឡើយ។

៤. តាមដានពាក្យថ្មី ជាពិសេសពាក្យដែលមិនធ្លាប់ឃើញ ៖ នៅពេលដែលឈានដល់ដំណាក់កាល ឆ្លងកាត់ការអានច្រើនលើក ច្រើនសារ និងស្គាល់ពីទស្សន:ជាច្រើនតាមរយ:សៀវភៅនីមួយៗ នោះការចងចាំរាល់ពាក្យទាំងនោះក៏មានការកើនឡើងដូចគ្នា ដូច្នេះបង្ហាញឱ្យឃើញថា ការអានអាចជួយសន្សំពេលវេលា តើសន្សំបែបណា? ប្រសិនបើមិនធ្លាប់ឃើញពាក្យណាមួយពីមុន​ ជាការពិតគឺត្រូវទៅផ្ទៀងផ្ទាត់ជាមួយវចនានុក្រមជាក់ជាពុំខាន។

៥. ប្រើប្រាស់ពាក្យដែលទើបតែរៀនបានយកទៅអនុវត្តន៍ ៖ ការឃើញពាក្យថ្មីៗ ចាត់ថាជាផ្នែក នៃភាពវិជ្ជាមានរួចហើយ តែយ៉ាងណា ការប្រើប្រាស់ពាក្យដែលបានស្គាល់តាមរយ:ការអានទៅក្នុងការរស់នៅប្រចាំថ្ងៃ និងការប្រាស្រ័យទាក់ទង​ រឹងរឹតតែបង្កើនបាននូវប្រសិទ្ធភាពបន្ថែមពីលើការអាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀន ដើម្បីបណ្តុះបណ្តាលជំនាញអប់រំពិសេស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាស​ជ្រើសរើសបុគ្គលិកអប់រំ ចំនួន៣០រូប មក​ពីរាជធានីខេត្តទាំង១០ រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *