ហ្វាំងឡង់ ជប៉ុន និងកាណាដា ក្លាយជាប្រទេសមានគុណភាពអប់រំខ្ពស់បំផុតក្នុងពិភពលោក

គុណភាពអប់រំជាស្នូលដ៏សំខាន់បម្រើដល់ការរីកចម្រើនសង្គមរបស់ប្រទេសនីមួយៗ រាប់ទាំងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍន៍ ។ គុណភាពអប់រំឆ្លុះបញ្ចាំងពីចំណេះដឹង សមត្ថភាព និងគុណភាពធនធានមនុស្សនៅក្នុងសង្គម ។ យ៉ាងណាគុណភាពនៃការអប់រំនេះ អាចប្រែប្រួលទៅតាមស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ប្រទេស ។ ដើម្បីកសាងចំណេះដឹង និងអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ឱ្យល្អប្រសើរ មនុស្សបានផ្តល់តម្លៃខ្ពស់លើគុណភាពនៃការអប់រំ ។ ជាក់ស្តែងមនុស្សគ្រប់គ្នាចង់បានការអប់រំល្អបំផុត ហើយពួកគេសុខចិត្តចំណាយប្រាក់កាស និងពេលវេលា ដើម្បីស្វែងរកប្រព័ន្ធអប់រំដែលមានគុណភាពដ៏ល្អបំផុតសម្រាប់ខ្លួនគេ ឬសម្រាប់កូនៗរបស់ពួកគេ ។ ខាងក្រោមនេះ ជាប្រទេសបីដែលមានគុណភាពអប់រំល្អបំផុត រួមមាន ប្រទេសហ្វាំងឡង់ ជប៉ុន និងកាណាដា ។

ប្រទេសហ្វាំងឡង់ ៖ ហ្វាំងឡង់ជាប្រទេសមួយដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងសកលលោកលើគុណភាពនៃការអប់រំ ប្រជាជនគោរពច្បាប់ និងគ្មានរូបភាពអំពើពុករលួយ ។ ប្រទេសហ្វាំងឡង់ទទួលបានការកោតសរសើរលើប្រព័ន្ធអប់រំ និងវិធីសាស្ត្រអប់រំទំនើប ។ ប្រព័ន្ធអប់រំនៅទីនេះ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពសិស្ស និងជំរុញឱ្យសិស្សស្វ័យសិក្សា (ឯករាជ្យភាព) លើគ្រប់មុខវិជ្ជាទាំងអស់ ។ គ្រូបង្រៀនត្រឹមតែជាអ្នកផ្តល់ជំនួយ និងបំផុសគំនិត ចំណែកសិស្សជាអ្នកស្រាវជ្រាវជាក់ស្តែងលើទ្រឹស្តី និងមេរៀនដែលបានសិក្សានៅក្នុងថ្នាក់ ។

ប្រជាជនប្រទេសហ្វាំងឡង់បានឱ្យតម្លៃខ្ពស់លើការអប់រំ និងចាត់ទុកការអប់រំជាភារកិច្ចត្រូវបំពេញឱ្យខាងតែបាន ។ ជាមួយគ្នានេះ រាល់ការវាយតម្លៃលើគុណភាពនៃការអប់រំរបស់សិស្សនៅហ្វាំងឡង់ ត្រូវឆ្លងកាត់ការដាក់ពិន្ទុតាមស្តង់ដារយ៉ាងសុក្រឹត្យបំផុតក្របខណ្ឌទូទាំងប្រទេស និងទទួលស្គាល់ជាសកល ។ ក្រសួងអប់រំ និងវប្បធម៌ នៃប្រទេសហ្វាំងឡង់ បានពង្រឹងការយកចិត្តទុកដាក់ខ្ពស់បំផុតលើកម្មវិធីសិក្សា រាប់តាំងពីការសិក្សានៅកម្រិតទារកដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្តមសិក្សា ។ ទន្ទឹមគ្នានេះ ហ្វាំងឡង់បានចាត់ទុក “ការអប់រំមនុស្សពេញវ័យ គឺជាកាតព្វកិច្ច” ។

ប្រទេសជប៉ុន ៖ គេបានដឹងជាសកលហើយថា ប្រព័ន្ធអប់រំរបស់ជប៉ុនមានភាពម៉ត់ចត់ និងទទួលស្គាល់ថា “ជប៉ុនមានស្តង់ដារការអប់រំខ្ពស់” ។ ប្រទេសនេះស្ទើរគ្មាទាល់តែសោះអ្នកមិនចេះអក្សរ ។ ដោយសារតែគុណភាពនៃការអប់រំកម្រិតខ្ពស់នេះ សិស្សានុសិស្សជប៉ុនប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំង ជាពិសេសអំឡុងពេលប្រឡងចូលសាលា និងសិក្សានៅសាកលវិទ្យាល័យ ។ ការអប់រំនៅជប៉ុនផ្តោតសំខាន់លើវិន័យ ការខិតខំព្យាយាម និងការអប់រំតម្លៃសីលធម៌ ។

សិស្សនិស្សិតសិក្សានៅជប៉ុនត្រូវចំណាយពេលវេលាសិក្សាច្រើនម៉ោងលើការសិក្សា ដើម្បីធានាថា ការសិក្សារបស់ពួកគេមានគុណភាព និងមានសមត្ថភាពពេញលេញពេលបំពេញការងារ ។ ភាពច្បាស់លាស់លើការសិក្សានេះ ហាក់បង្ហាញពីទំនួលខុសត្រូវខ្ពស់របស់ប្រជាជនជប៉ុនទៅលើគុណភាពអប់រំរបស់ប្រទេស ។ បច្ចុប្បន្នជប៉ុនជាប្រទេសដែលមានគុណភាពអប់រំខ្ពស់ និងជាប្រទេសរីកចម្រើនឧស្សាហកម្មបច្ចេកវិទ្យាឈានមុនមួយ ពិសេសបច្ចេកវិទ្យាមនុស្សនិម្មិតផ្សេងៗ ដែលបម្រើដល់ការរស់នៅរបស់ប្រជាជន ។

ប្រទេសកាណាដា ៖ មូលដ្ឋានគុណភាពនៃការអប់រំរបស់ប្រទេសកាណាដា គឺរដ្ឋាភិបាលបានធ្វើទំនើបកម្មដល់កម្មវិធីសិក្សានៅគ្រប់កម្រិត កម្រិតឧត្តមសិក្សា និងស្ថាប័នស្រាវជ្រាវ ។ ប្រព័ន្ធអប់រំរបស់ប្រទេសកាណាដាជាប់ចំណាត់ថ្នាក់ស្តង់ដារជាប្រព័ន្ធអប់រំកម្រិតខ្ពស់ និងសង្កត់ធ្ងន់លើគុណភាពនៃការបង្រៀនរបស់គ្រូ និងរបៀបរៀនរបស់សិស្ស ។ បើបៀបធៀបតម្លៃសិក្សារបស់សាលាទាំងអស់នៅប្រទេសកាណាដាវិញ គឺមានតម្លៃថោកជាងតម្លៃសិក្សានៅបណ្តាប្រទេសអភិវឌ្ឍផ្សេងៗ ។ ចំណុចនេះ កាណាដាកំពុងបង្កភាពងាយស្រួលដល់ការសិក្សារបស់សិស្សនិស្សិត ។ ក្រៅពីនេះ ប្រទេសកាណាដាក៏ជាទីតាំងដែលផ្តល់ការអប់រំចម្រុះវប្បធម៌ សម្បូរបែបមុខវិជ្ជាសិក្សា និងជាប្រទេសផ្តល់ភាពងាយស្រួលដល់អ្នកមានបំណងចង់បន្តការសិក្សាមកពីគ្រប់មជ្ឈដ្ឋាន ។

សូមជម្រាបថា តាមការស្ទង់មតិពីគុណភាពអប់រំរបស់ US News បានបង្ហាញថា ឆ្នាំ២០២៣ ប្រទេសដែលផ្តល់ការអប់រំល្អបំផុត និងមានគុណអប់រំកម្រិតខ្ពស់ រួមមាន ប្រទេសហ្វាំងឡង់ ជប៉ុន កាណាដា អាម៉េរិក អង់គ្លេស បារាំង អាឡឺម៉ង់ ស្វីស អូស្រា្តលី និងប្រទេសស៊ុយអ៊ែត ។ យ៉ាងណាក៏ដោយលទ្ធផលស្ទង់មតិជាមួយគ្នានេះ ក៏បានបញ្ជាក់បន្ថែមថា គុណភាពអប់រំរបស់ប្រទេសរីកចម្រើនខាងលើជាចំណុចសំខាន់ដែលយុវជនត្រូវពិចារណាមុននឹងជ្រើសរើស ប៉ុន្តែកត្តាដែលសំខាន់បំផុត និងកំណត់ពីគុណភាពនៃការអប់រំពិតប្រាកដ គឺគោលដៅសិក្សារបស់សិស្សនិស្សិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...