សកម្មភាពដែលគួរដឹងនិងអនុវត្តមុនពេលទទួលទានកាហ្វេ

គោលបំណងនៃការទទួលទានកាហ្វេរបស់មនុស្សមួយចំនួនគឺដើម្បីជំរុញថាមពល ប៉ុន្តែការពិសាកាហ្វេទាំងពោះទទេ អាចបណ្តាលឱ្យបង្កើនភាពស្រ្តេស និងប៉ះពាល់សុខភាពរាងកាយទៅវិញ ។ ដូច្នេះហើយទើបវិធីសាស្រ្តនៃការផឹកកាហ្វេប្រកបដោយភាពឈ្លាសវៃជារឿងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកចូលចិត្តទទួលទានកាហ្វេ។

យោងតាមគេហទំព័រ Mirror បានបង្ហាញអំពីសកម្មភាពសាមញ្ញៗមួយចំនួនដែលគួរធ្វើមុនពេលទទួលទានកាហ្វេ ដោយមានដូចជា៖

រក្សារាងកាយឱ្យមានជាតិទឹក ៖ លោកអ្នកអាច ពិសាទឹកមួយកែវដែលស្ថិតក្នុងសីតុណ្ហភាពក្ដៅឧណ្ហៗ ឬក៏ទឹកដែលមានសារធាតុផ្លែក្រូចឆ្មារ មុនពេលទទួលទានកាហ្វេ។

ពិសាអាហារមានសារធាតុចិញ្ចឹម ៖ មុនពេលចាប់កាន់កែវកាហ្វេ លោកអ្នកគួរតែអនុញ្ញាតឱ្យរាងកាយទទួលបានរបបអាហារដែលមានសារធាតុចិញ្ចឹម ដូចជាប្រូតេអ៉ីន ឬអាហារមានជាតិសរសៃគ្រប់គ្រាន់ ឬក៏អាហារណាដែលទ្រទ្រង់តុល្យភាពកម្រិតជាតិស្ករកុំឱ្យលើសបរិមាណចំពោះរាងកាយ។

ហាត់ប្រាណ ៖ មានមនុស្សមួយចំនួនទទួលទានកាហ្វេ មុនពេលហាត់ប្រាណ ហើយពួកគាត់ជឿជាក់ថា កាហ្វេជួយឱ្យកាត់បន្ថយការគិតច្រើន និងបន្ធូរអារ្មណ៍មិនល្អ។ ផ្ទុយមកវិញ អ្នកជំនាញនិយាយថា ទទួលទានកាហ្វេមុនហាត់ប្រាណអាចបណ្តាលឱ្យលោកអ្នកកាន់តែមានភាពតានតឹង និងធ្វើឱ្យរាងកាយញ័រកន្រ្តាក់រឿយៗនៅពេលពិសាកាហ្វេមុនទៅហាត់ប្រាណ។ ដូច្នេះលោកអ្នក គួរតែធ្វើលំហាត់ប្រាណសិន បន្ទាប់មកចាំទទួលទានកាហ្វេតាមក្រោយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...