អ្នកស្រី គីម ស៊ីដដាវីស ៖ ជីវិតជួបការលំបាកខ្លះ មិនមែនបង្ហាញថាជាមនុស្សទន់ជ្រាយនោះទេ

ភ្នំពេញ – តើអ្នកណាខ្លះធ្លាប់មានអារម្មណ៍ថា ខ្លួនឯងជាមនុស្សទន់ជ្រាយនៅពេលដែលជួបបញ្ហាធ្ងន់ធ្ងរ និងបញ្ហាដែលពិបាកៗក្នុងជីវិត ? ឧបសគ្គជីវិតតែងតែកើតមានឡើងចំពោះមនុស្សគ្រប់គ្នា ហើយពេលដែលអ្នកចុះចាញ់ ពេលដែលអ្នកអស់កម្លាំងចិត្ត ពេលខ្លះមិនដឹងថា តើគួរតែទៅរកអ្នកណា ចម្លើយគឺមានតែខ្លួនឯងនឹងឯងប៉ុណ្ណោះដែលត្រូវរឹងមាំ ហើយព្យាយាមទាញខ្លួនឯងឱ្យត្រឡប់មកស្ថានភាពល្អប្រសើរវិញ ។ ចំណុចនេះ បង្ហាញថាជីវិតជួបការលំបាកខ្លះ មិនមែនបង្ហាញថាជាមនុស្សទន់ជ្រាយនោះទេ ។ នេះជាការលើកឡើងរបស់អ្នកស្រី គីម ស៊ីដដាវីស អ្នកនិយាយសាធារណៈ និងជាគ្រូបង្រៀនមុខវិជ្ជាជំនាញគ្រប់គ្រង នៅសា​​កល​វិទ្យាល័យភូមិន្ទភ្នំពេញ ។

អ្នកស្រី គីម ស៊ីដដាវីស លើកឡើងថា ៖

“ពេលខ្លះពិតណាស់វាជារឿងដែលពិបាកធ្វើមែនទែន ព្រោះអ្នកក៏ជាមនុស្សធម្មតាម្នាក់ដែលត្រូវតស៊ូជាមួយបញ្ហាផ្សេងៗស្ទើរតែរាល់ថ្ងៃ អញ្ចឹងវាមិនចម្លែកនោះទេបើពេលខ្លះអ្នកទន់ជ្រាយនោះ”


អ្នកស្រីបានបញ្ជាក់ថា បើសិនជាអ្នកនៅតែគិតថាខ្លួនឯងទន់ជ្រាយ សាកត្រឡប់ទៅមើលរឿងរ៉ាវកន្លងដែលកើតមានចំពោះអ្នក ពិតណាស់អ្នកអាចឆ្លងវាផុតមករហូតសោះ ទោះពេលខ្លះត្រូវដួល ពេលខ្លះត្រូវបាត់បង់អ្វីម្យ៉ាងទៅក៏ដោយ តែចុងក្រោយអ្នកក៏អាចឆ្លងកាត់វាបាន ហើយត្រឡប់មកឈរនៅត្រង់នេះបានម្តងទៀត ។

អ្នកជំនាញរូបនេះបន្តថា ជាក់ស្ដែងទៅអ្នកមិនមែនទន់ជ្រាយទេ គ្រាន់តែអ្នកទទួលអារម្មណ៍មិនល្អៗ ពីការគិត ការសម្លឹង ការនិយាយរបស់អ្នកដទៃ ហើយដែលធ្វើឱ្យមានការប៉ះទង្គិចដល់ការគិតរបស់អ្នកតែប៉ុណ្ណោះ ។

“មិនមានអ្នកណារឹងមាំរហូត ហើយក៏មិនមានអ្នកណាទន់ជ្រាយរហូតនោះដែរជឿចុះណា ជួនកាលវាអាចជាទម្លាប់ដែលអ្នកត្រូវប្រាប់ខ្លួនឯងថាត្រូវតែរឹងមាំទោះជាមានអ្វីកើតឡើងក៏ដោយ អ្នកតែងតែប្រាប់ខ្លួនឯងថាអ្នកធ្វើបាន អ្នកត្រូវតែទប់វាឱ្យបាន រហូតដល់ពេលខ្លះអ្នកដាក់សម្ពាធខ្លួនឯងខ្លាំងពេក”


– លោកស្រី គីម សុដដាវីស អ្នកស្រី គីម សុដដាវីស បញ្ជាក់បន្ថែមថា រឿងខ្លះអ្នកស្ទើរតែមិនចាំបាច់ដាក់សម្ពាធខ្លួនឯងពេកនោះទេ រឿងខ្លះអ្នកមិនបាច់ចាប់អារម្មណ៍ពីវាក៏បាន ប៉ុន្តែផ្ទុយទៅវិញអ្នកទ្រាំទ្រគ្រប់យ៉ាង ដោយឆ្លើយតបជាមួយវាគ្រប់រឿងទាំងអស់ វាហត់ណាស់តើអ្នកដឹងទេ? ព្រោះវាមិនងាយនោះទេដែលអ្នកនឹងត្រូវរឹងមាំគ្រប់ពេលនោះ សាកបណ្តោយវាខ្លះ សាកព្រលែងវាខ្លះ សាកឈប់គិតពីវាខ្លះ ហើយអ្នកនឹងមិនទន់ជ្រាយទេណា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។