ទិវាសុភមង្គលអន្តរជាតិឆ្នាំ២០២៣ ផ្តោតលើសុខុមាលភាពផ្លូវចិត្ត និងអំពើល្អ

ភ្នំពេញ – រៀងរាល់ឆ្នាំនៅថ្ងៃទី២០ ខែមីនា ពិភពលោកតែងប្រារព្ធទិវាសុភមង្គលអន្តរជាតិ ឬជាភាសាអង់គ្លេសហៅថា International Day of Happiness ដើម្បីទទួលស្គាល់ពីគុណតម្លៃសុភមង្គល និងសុខុមាលភាពជីវិតដែលជាក្តីប្រាថ្នាដ៏ពិសិដ្ឋរបស់មនុស្សគ្រប់រូប ។ ទិវាប្រារព្ធទិវាសុភមង្គលអន្តរជាតិជាសកល បានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ និងបានអនុវត្តជាផ្លូវការនៅឆ្នាំ២០១៣ ។

បើតាមខ្លឹមសារនៃទិវាសុភមង្គលអន្តរជាតិ ឆ្នាំ២០២៣ របស់អង្គការសហប្រជាជាតិ ប្រធានបទគោល នៃទិវាសុភមង្គលអន្តរជាតិឆ្នាំនេះ ផ្តោតទៅលើ “សេចក្តីស្ងប់ផ្លូវចិត្ត, ការដឹងគុណ, និងអំពើល្អ” ។ កាលពីឆ្នាំ២០២២ ទិវាសុភមង្គលអន្តរជាតិ បានលើកយកប្រធានបទ “កសាងភាពរីករាយឡើងវិញ” ដែលរំលឹកទៅដល់ការស្តារស្ថានភាពឱ្យប្រសើរឡើងវិញបន្ទាប់ពីវិបត្តិសកលកូវីដ-១៩ ។

ទន្ទឹមគ្នានេះ ខ្លឹមសារ នៃទិវាសុភមង្គលអន្តរជាតិ គឺអង្គការសហប្រជាជាតិបានចាត់ទុកថា សេចក្តីសុខគឺជាកត្តាមួយយ៉ាងសំខាន់ដើម្បីជំរុញ និងលើកទឹកចិត្តដល់មនុស្សជាតិ ទាំងអស់នៅលើពិភពលោករស់នៅប្រកបដោយសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ។

អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានបង្ហាញសារថា ទិវាសុភមង្គលអន្តរជាតិ ជាថ្ងៃដែលត្រូវមានភាពរីករាយ ។ សុភមង្គល ឬភាពរីករាយគឺជាគោលដៅសំខាន់របស់មនុស្ស ។ គន្លឹះដើម្បីសុខុមាលភាពផ្លូវចិត្តរបស់មនុស្សប្រសើរឡើងអាស្រ័យលើសកម្មភាពប្រចាំថ្ងៃ ៥ចំណុច រួមមាន ធ្វើលំហាត់ប្រាណទៀងទាត់, បរិភោគអាហារទៀងទាត់, និយាយបីអារម្មណ៍ផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ, ព្យាយាមកាត់បន្ថយគ្រឿងស្រវឹង, និងគេងឱ្យបានគ្រប់គ្រាន់ ។

កាលពីឆ្នាំ២០១៥ នាឱកាសអង្គការសហប្រជាជាតិបានដាក់ចេញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs ចំនួន ១៧ ដើម្បីបញ្ចប់ភាពក្រីក្រ កាត់បន្ថយ វិសមភាព និងការពារភពផែនដី ចំណុចគោលនេះជាទិដ្ឋភាពសំខាន់ដែលនាំទៅរកសុខុមាលភាព និងសុភមង្គល ។ អង្គការសហប្រជាជាតិ ក៏បានអញ្ជើញមនុស្សគ្រប់វ័យ ធុរកិច្ចជន និងតំណាងរដ្ឋាភិបាលនានា ដើម្បីចូលរួមអបអរសាទរទិវាសុភមង្គលអន្តរជាតិ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....