ការសិក្សា ៖ ដើម្បីពង្រឹងផលិតភាពបុគ្គលិក ទាមទារឱ្យមានការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត

មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ជួបប្រទះស្ថានភាពស្ត្រេសនៅកន្លែងធ្វើការ, នេះក៏ដោយសារតែ ហេតុផលផ្សេងៗគ្នា អ្នកខ្លះសម្រេចលទ្ធផលការងារមិនស្របទៅនឹងអ្វី ដែលចៅហ្វាយចង់បាន និងអ្នកខ្លះទៀត ដាក់ក្ដីរំពឹងខ្ពស់ពេកនៅពេលបំពេញកិច្ចការអ្វីមួយជាដើម។ មានមនុស្សតិចណាស់ ដែលមិនមានសម្ពាធការងារ។

មនុស្សជាមធ្យមចំណាយពេល ៩ ម៉ឺនម៉ោង ឬប្រហែលមួយភាគបីនៃជីវិតរបស់ពួកគេនៅកន្លែងធ្វើការ។ ជាលទ្ធផល បរិយាកាស កម្រិតនៃភាពតានតឹង និងទំនាក់ទំនងបុគ្គល អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាពបុគ្គលិក។ នៅពេលណាមួយ បុគ្គលិកច្រើនជាងម្នាក់ ក្នុងចំណោម ១០នាក់ នឹងអវត្តមាននៅកន្លែងការងារ ដោយសារការថប់បារម្ភ ការធ្លាក់ទឹកចិត្ត ឬភាពគ្មានថាមពលក្នុងខ្លួន (Burn Out)។ លើសពីទំនាក់ទំនងបុគ្គល ការធ្វើឱ្យមានតុល្យភាពនៃតម្រូវការការងារ និងជីវិត ការគ្រប់គ្រងបញ្ហាសុខភាព និងតម្លៃនៃការរស់នៅកាន់តែកើនឡើង សុទ្ធតែអាចបង្កើនភាពតានតឹង។

កាលពីមុន ស្ថាប័នធំៗអាចចាត់ទុកសុខភាពផ្លូវចិត្តជារឿងឯកជន។ ក្នុងឆ្នាំ២០០១ របាយការណ៍សុខភាពផ្លូវចិត្តពិភពលោក របស់អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមានការផ្លាស់ប្ដូរនៅក្នុងបរិស្ថានដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ហើយកន្លែងធ្វើការគឺជាកន្លែងសំខាន់បំផុតមួយ។ ជាង ២០ឆ្នាំក្រោយមក បន្ទាប់ពីមានជំងឺរាតត្បាត កូវីដ – ១៩ និយោជកកាន់តែច្រើន ចាប់ផ្ដើមយល់ពីតួនាទី និងទំនួលខុសត្រូវរបស់ខ្លួន ក្នុងការដោះស្រាយបសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ។  

លើសពីនេះ មានកត្តាប្រជាសាស្ត្រមួយ គឺ មនុស្សជំនាន់ហ្ស៊ី ​(Gen Z) ទំនងជាឈប់សម្រាប់ពីការងារ ដោយលើកឡើងពីក្ដីកង្វល់អំពីសុខភាពផ្លូវចិត្ត។ ពួកគេក៏មានឆន្ទៈក្នុងការពិភាក្សាអំពីសុខភាពផ្លូវចិត្ត ទទួលយកការគាំទ្រ និងសេវាកម្ម ហើយរំពឹងថានិយោជកចាត់ទុកពួកគេ មិនត្រឹមតែជាបុគ្គលិកប៉ុណ្ណោះទេ។

ការស្រាវជ្រាវរកឃើញថា នៅទូទាំងពិភពលោក ការប៉ាន់ស្មានចំនួន ១២ពាន់លានថ្ងៃធ្វើការ ត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំ ដោយសារជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ ដែលធ្វើឱ្យបាត់បង់ផលិតភាព ១ពាន់ពាន់លានដុល្លារ។ អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា នៅក្នុងអង្គភាពឯកជន ដែលនិយោជិតយល់ថា សុខភាព និងគ្រប់គ្រងសុខុមាលភាពល្អ, ការអនុវត្តរបស់អង្គភាពគឺប្រសើរជាង ២,៥ ដងនៃអង្គភាព ដែលមានការគ្រប់គ្រងសុខភាព និងសុខុមាលភាពមិនល្អ។ យ៉ាងណាក៏ដោយ បញ្ហាប្រឈមផ្នែកសុខភាពផ្លូវចិត្តមានតម្លៃជាងប្រាក់ទៅទៀត, បញ្ហានេះប៉ះពាល់ដល់សីលធម៌ ទំនាក់ទំនង ជាពិសេសគឺ សុខុមាលភាពគ្រួសារ និងសហគមន៍។

ជំហានដំបូង ក្នុងការដោះស្រាយបញ្ហាសុខភាព និងសុខុមាលភាពនៅកន្លែងធ្វើការ គឺទទួលស្គាល់ថា និយោជក អាចជាផ្នែកមួយនៃដំណោះស្រាយ។ បន្ទាប់មក គឺជាជំហាននៃការដោះស្រាយ និងវាល់វែងភាពជោគជ័យ ដែលអាចធ្វើទៅបាន។ ការស្រាវជ្រាវ ដែលបានបោះពុម្ពផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា មិនមានដំណោះស្រាយមួយណា ដែលអាចដោះស្រាយបញ្ហាបានទាំងអស់នោះទេ ប៉ុន្តែមានគោលការណ៍ណែនាំមួយចំនួន ដែលអាចអនុវត្តបាន។ ប្រហែលជាបញ្ហាចម្បងគឺ និយោជកមានឥទ្ធិពលដោយផ្ទាល់ទៅលើការងារ និងវប្បធម៌ក្នុងក្រុមហ៊ុន។

គំនិតផ្តួចផ្ដើម សុខភាពផ្លូវចិត្តរបស់បុគ្គលិក គួរតែលើសពីការផ្ដល់ធនធានគ្រប់គ្រងភាពតានតឹងបុគ្គល ដូចជា មានពេលវេលាសម្រាកអាហារថ្ងៃត្រង់ និងដើរឱ្យបានត្រឹមត្រូវ និងការបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់បុគ្គលិកគ្រប់គ្នា ក្នុងការចែករំលែកអំពីការព្រួយបារម្ភ និងកង្វល់របស់ពួកគេ។ ម្យ៉ាងវិញទៀត បុគ្គលិក ត្រូវការការគាំទ្រ ទាំងក្នុង និងក្រៅផ្លូវការពីសំណាក់ មិត្តរួមការងារ និងថ្នាក់ដឹកនាំ ដើម្បីជំរុញកម្លាំងចិត្តបំពេញការងារឱ្យរឹតតែប្រសើរ។

ចំណុចចុងក្រោយ ដែលសំខាន់ផងដែរនោះ គឺនិយោជិត ចង់ឃើញភាពរីកចម្រើនសមត្ថភាព និងលទ្ធផលការងាររបស់ខ្លួន ស្របនឹងបេសកកម្ម​ និងចក្ខុវិស័យរបស់អង្គភាព ហើយចង់ឱ្យការខឹតខំប្រឹងប្រែរបស់ខ្លួន កា្លយជាចំណែកមួយនៃការអភិវឌ្ឍក្រុមហ៊ុន។ ការស្រាវជ្រាវបានបង្ហាញថា របៀបដែលបុគ្គលិក គ្រប់គ្រង និងមានអារម្មណ៍ចំពោះការងាររបស់គេ គឺជាមូលហេតុដ៏ធំ ដែលអាចនាំឱ្យគេរីករាយ ឬតានតឹង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...