ក្រសួងសុខាភិបាល ក្រើនរំលឹកឱ្យប្រុងប្រយ័ត្នពីការចម្លងវីរុសកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការពុលចំណីអាហារ នាឱកាស​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ – ដោយ​សង្កេតឃើញថា ជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋ​មួយ​ចំនួនមានការទិញទំនិញ និង​មានការ​ចរាចរនូវ​បសុបក្សី​ជាច្រើន ដែលអាចមានហានិភ័យ នៃការចម្លងវីរុស​ផ្តាសាយបក្សី, ហើយ​ទន្ទឹមនេះ ក៏​​អាច​មានការ​ជួបជុំពិសារអាហារជុំគ្នាច្រើន ឬក្នុងទ្រង់ទ្រាយធំ និងម្យ៉ាងទៀត មាន​ការ​ពុលចំណីអាហារ ឬពុលស្រា ស ដែល​​តែង​តែសង្កេត​ឃើញ​កើត​មាននៅតាមតំបន់ ឬទីតាំងមួយ​ចំនួន​ក្នុង​ប្រទេស​ផងនោះ ​ក្រសួងសុខាភិបាល បានធ្វើ​ការ​អំពាវនាវដល់ប្រជាពលរដ្ឋ​ទាំងអស់ ចាំបាច់ត្រូវ​បង្កើន​នូវ​ការ​ប្រុងប្រយ័ត្នខ្ពស់ ដោយ​បុគ្គលម្នាក់ៗ​ត្រូវ​ខិតខំថែរក្សា​សុខភាព​ឱ្យ​បានល្អ​ប្រសើរ និង​ចៀសវាង​ការ​ពុល​ចំណីអាហារ​នៅគ្រប់​កាលៈទេសៈ។

ក្នុងនោះដែរ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន​ក្រើន​រំលឹក​ដល់បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួនប្រកបដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់ ក្នុងការ​ការពារ​សុខភាពពី​ការ​ចម្លងវីរុស​កូវីដ-១៩ ការពារជំងឺផ្តាសាយបក្សី និង​ជំងឺផ្សេងៗ រួម​ទាំង​បង្ការ​សុខភាព​បណ្តាល​មក​ពី​ការ​ពុលចំណីអាហារ ឬពុលស្រាស នៅ​ក្នុង​ការ​រស់នៅ​ជា​ប្រចាំថ្ងៃរបស់ខ្លួន ក៏​ដូចជា​នារដូវបុណ្យ​ទាន ជាពិសេស​នាឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ដោយ​អនុវត្តវិធានការ​សំខាន់ៗមួយ​ចំនួនដូចជា ៖

– អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវវិធានការការពារខ្លួន​ពីការ​ចម្លង​វីរុស​កូវីដ១៩ ដោយ​យថាហេតុ ដោយ​ជ្រើសរើសយកវិធានការ «៣ការពារ និង៣កុំ» មក​អនុវត្ត​ទៅ​តាម​ស្ថានភាពជាក់ស្តែង ប្រសិន​មានការ​សង្ស័យត្រូវ​ប្រញាប់​ធ្វើតេស្តរហ័សដោយខ្លួនឯង និង​ត្រូវ​នៅដាច់ដោយឡែក រក្សា​សុខភាព និងព្យាបាល ប្រសិន​បើ​មានវិជ្ជមានវីរុស​កូវីដ-១៩។

– ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ​ពេលក្អក កណ្តាស់ ដោយ​ប្រើម៉ាស់ ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួច​ខ្ចប់​បោះចោល​ក្នុងធុងសំរាមបិទជិត និង​ត្រូវ​ត្រឡប់​មកគេហដ្ឋានវិញ​ភ្លាម បើ​មានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ឈឺបំពង់ក ឬពិបាកដកដង្ហើម ជាដើម ហើយ​ទៅស្វែង​រក​ការពិនិត្យពិគ្រោះជំងឺ​នៅ​មណ្ឌលសុខភាព ឬមន្ទីរពេទ្យ​រដ្ឋ។

– ត្រូវ​លាង​ដៃឱ្យបានញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត​ បន្ទាប់​ពីការប៉ះពាល់សត្វ ឬបោចសំអាតសត្វបសុបក្សី ឬវត្ថុផ្សេងៗ​ដែលអាច​ជា​ប្រភពចម្លងមេរោគ ព្រមទាំង​ប្រកាន់ខ្ជាប់នូវ​ការ​អនុវត្ត​អនាម័យ​ស្អាត និងចំណីអាហារ​ដែល​មានសុវត្ថិភាពល្អ។

– ជៀសវាងប្រជ្រៀតគ្នានៅពេលទិញ​ម្ហូបអាហារ ទិញសាច់ ឬបសុបក្សីរស់ ឬសម្ភារៈនានា ជាពិសេស​ត្រូវ​ចេះត្រៀម​លក្ខណៈទុកជាមុន​ពីចម្ងាយ ជៀសវាង​ការកកស្ទះ ឬការ​កកកុញមនុស្ស​ច្រើន​នៅ​តាមទីផ្សារ ឬហាង នៅ​ក្នុង​ថ្ងៃតែមួយ​ជាដើម។

– ត្រូវ​ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ ឬសត្វស្លាប ស៊ុត និងអាហារសមុទ្រ ជាដើម។ នៅពេល​លោកអ្នក​ទិញ​ម្ហូបអាហារ​ដែលឆ្អិនស្រាប់នៅតាមទីផ្សារ ឬតាមដងផ្លូវ ត្រូវ​ប្រាកដថា អាហារ​ទាំងនោះ មានអនាម័យល្អ និងមានសុវត្ថិភាព​សម្រាប់ការបរិភោគ។

– អ្នកដែលមានហានិភ័យខ្ពស់ នៃការចម្លងជំងឺ ដូចជា​ជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្រ្តីមានផ្ទៃពោះ ជាដើម បើ​មិន​មានការ​ចាំបាច់បំផុតទេនោះ មិន​គួរធ្វើដំណើរ ឬចូលរួម​ការ​ជួបជុំធំៗ តែបើចៀសមិនបាន ចាំបាច់​ត្រូវ​តែ​មានការ​អនុវត្តន៍​កិច្ច​ការពារខ្លួនឱ្យបានល្អ និង​រក្សា​គម្លាតពីគ្នា ព្រមទាំងមានអ្នកជួយមើលការខុសត្រូវ​ឱ្យបានត្រឹមត្រូវ ។

– ដាច់ខាតមិនត្រូវទិញ ឬផលិត ឬបរិភោគស្រា ស ដែលមិន​មានប្រភពផលិតច្បាស់លាស់ ហើយ​មិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ឬយកមេតាណុលមកលាយធ្វើជាស្រា ស ដែលបង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត ។ សូមចៀសវាងការយកស្រា ស ឬស្រាផ្សេងៗ ទៅ​លាយជាមួយស្រាផ្សេងទៀត ឬជាមួយភេសជ្ជៈណាមួយ​ទៀត ដែលយើង​មិនបានដឹងពីប្រតិកម្មរបស់វា ដែលបង្ក​ឱ្យ​ពុល និង​អាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។

– ចៀសវាងការប្រើគ្រឿងស្រវឹង​នៅពេលបើកបរ និង​ចូលរួមរក្សា​សុវត្ថិភាពចរាចរ ចៀសវាងគ្រោះថ្នាក់​ចរាចរ ដោយ​កុំបើក​បរលឿនពេក ពាក់ខ្សែក្រវ៉ាត់ ឬពាក់មួកសុវត្ថិភាព និង​គោរពច្បាប់ចរាចរ។

– ចៀសវាងការប្រើប្រាស់គ្រឿងញៀនបំផ្លាញ​សុខភាព និងអនាគតរបស់ខ្លួន។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បាន​លើកទឹកចិត្ត​ឱ្យ​សាធារណជនទូទៅ អនុវត្ត​តាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារ​សុខភាពលោកអ្នក និងក្រុមគ្រួសារ និង​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជួប​នូវ​សុខភាពល្អ ជៀសផុតនូវជំងឺកូវីដ១៩ និង​ជំងឺដង្កាត់ផ្សេងៗ ព្រមទាំង​សប្បាយរីករាយ​នា​ឱកាស​សែនដូនតា និង​ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។