តើយុវជនអាចពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនដោយរបៀបណា?

ភាពធន់ផ្នែកហិរញ្ញវត្ថុ គឺជាសមត្ថភាពទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុ និងបញ្ហាប្រឈមនានា ដូចជា ការបាត់បង់ការងារ ការចំណាយបន្ទាន់ផ្នែកសុខភាព ឬវិបត្តិសង្គមជាដើម។ វាមិនត្រឹមតែជាការមានប្រាក់សន្សំ ឬធានារ៉ាប់រងគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏មានជំនាញ ចំណេះដឹង និងទំនុកចិត្ត ក្នុងការគ្រប់គ្រងលុយរបស់អ្នកប្រកបដោយប្រសិទ្ធភាព និងរៀបចំផែនការសម្រាប់អនាគតផងដែរ។ យោងតាមការស្រាវជ្រាវ បានបង្ហាញពីជំហានសំខាន់ៗចំនួន ៦ ដែលអាចជួយអ្នកកសាងភាពធន់ហិរញ្ញវត្ថុ។

១. វាយតម្លៃស្ថានភាពបច្ចុប្បន្ន ៖ ជំហានដំបូងក្នុងការអភិវឌ្ឍភាពធន់ផ្នែកហិរញ្ញវត្ថុ គឺត្រូវវាយតម្លៃស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នក។ ចំណុចនេះមានន័យថា អ្នកត្រូវធ្វើការពិនិត្យមើលភាពជាក់ស្ដែង នៃប្រាក់ចំណូល ចំណាយ បំណុល ទ្រព្យសម្បត្តិ និងគោលដៅរបស់អ្នក។ ការអនុវត្តវិធីសាស្ត្រនេះ អ្នកនឹងអាចកំណត់អត្តសញ្ញាណ ភាពខ្លាំង និងចំណុចខ្សោយខ្លួនឯង ដែលអាចជួយឱ្យអ្នកកំណត់តម្រូវការអាទិភាព និងបំណងប្រាថ្នា។

២. បង្កើតកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ ៖ ជំហានទី២ ដើម្បីអភិវឌ្ឈភាពធន់ផ្នែកហិរញ្ញវត្ថុ គឺការបង្កើតកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់។ នេះគឺជាកញ្ចប់ប្រាក់ដាច់ដោយឡែក ដែលអ្នកអាចប្រើ ដើម្បីរ៉ាប់រងលើការចំណាយ ដែលមិនបានព្រាងទុក ដូចជា ការចំណាយថ្លៃព្យាបាលជំងឺ ការជួសជុសសម្ភារៈប្រើប្រាស់ ឬការបាត់បង់ការងារជាដើម។ អ្នកជំនាញបានណែនាំថា កញ្ចប់ប្រាក់សង្គ្រោះបន្ទាន់យ៉ាងហោចណាស់ មានចំនួនពី ៣ ទៅ៦ខែ សម្រាប់ការចំណាយប្រចាំថ្ងៃ។

៣. កាត់បន្ថយបំណុល ៖​ បំណុលអាចជាប្រភពសំខាន់ នៃភាពតានតឹងផ្នែកហិរញ្ញវត្ថុ និងធ្វើឱ្យអ្នកងាយរងគ្រោះ ដោយសារបញ្ហា និងវិបត្តិផ្សេងៗ ជាពិសេសបំណុលដែលមានការប្រាក់ខ្ពស់។ ការកាត់បន្ថយបំណុល អាចជួយអ្នកក្នុងការបង្កើនប្រាក់បន្ថែមទៀត សម្រាប់ការសន្សំ និងសម្រេចគោលដៅសន្សំរបស់អ្នក។

៤. បង្កើនប្រភពប្រាក់ចំណូល ៖ ការបង្កើតប្រភពចំណូលឱ្យលើសពីមួយ អាចជួយអ្នកបង្កើនប្រាក់ចំណូល និងកាត់បន្ថយការពឹងផ្អែកទៅលើអ្នកគ្រប់គ្រងតែម្នាក់ ព្រមទាំងអាចបង្កើនឱកាសកាន់តែច្រើន សម្រាប់ការអភិវឌ្ឍសមត្ថភាព និងរៀនសូត្របន្ថែម។ ប្រភពចំណូលផ្សេងៗក្រៅពីការងារស្នូលរបស់អ្នក អាចជាការងារក្រៅម៉ោង ចំណូលអកម្មនៅលើអ៊ីនធឺណិត ឬការវិនិយោគជាដើម។ 

៥. រៀនជំនាញថ្មី ៖ ការរៀនជំនាញថ្មីមានន័យថា ការធ្វើបច្ចប្បន្នភាពជំនាញ ឬរៀនជំនាញដែលពាក់ព័ន្ធទៅនឹងអាជីព ឧស្សាហកម្ម និងទីផ្សារការងារបច្ចុប្បន្ន។ ការរៀនជំនាញថ្មី នឹងជួយអ្នកទទួលបាន​ឱកាសការងារថ្មីៗ និងអាចប្រកួតប្រជែង ក្នុងទីផ្សារការងារ។ ដើម្បីរៀនជំនាញថ្មី អ្នកអាចប្រើធនធាន ដែលអាចរកបានដូចជា វគ្គសិក្សាតាមអ៊ីនធឺណិត ផតខស់ សៀវភៅ ឬក៏អ្នកណែនាំ (Mentor)។ បច្ចុប្បន្ន ជំនាញដែលកំពុងមានការចាប់អារម្មណ៍ខ្ពស់ ភាគច្រើនគឺ ជំនាញឌីជីថល ការទំនាក់ទំនង និងសហគ្រិនភាព។

៦. ស្វែងរកដំបូន្មានពីអ្នកជំនាញហិរញ្ញវត្ថុ ៖ ចំណុចនេះ មានន័យថា អ្នកអាចស្វែងរកការពិគ្រោះយល់ជាមួយអ្នកជំនាញ ដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលអាចជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់អ្នក។ ការទទួលបានការពិគ្រោះយោបល់ជាមួយអ្នកជំនាញ អាចជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការហិរញ្ញវត្ថុ និងជួយឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរយៈពេលវែង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។