«ចូលឆ្នាំថ្មីហើយ តោះយើងនាំគ្នាលេងឈូង?» នេះគឺជាពំនោល ដែលគេតែងលឺយុវជន យុវនារី តែងពោលទៅកាន់គ្នា ពេលជួបជុំនៅតាមទីវត្តអារាម នាឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ល្បែងឈូង ត្រូវគេចាត់ទុកថា គឺជាល្បែងប្រជាប្រិយខ្មែរដ៏សំខាន់មួយ ក្នុងចំណោមល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត ដែលគេតែងលើកយកមកលេង ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីម្តងៗ។
យោងតាមសៀវភៅល្បែងប្រជាប្រិយខ្មែរ ដែលចងក្រងដោយក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ជាល្បែងម្យ៉ាង របស់មនុស្សកំលោះក្រមុំ ឬមនុស្សចំណាស់ៗ ប្រុសស្រឺ ទូទាំងកម្ពុជរដ្ឋ គេតែងលេងនៅពេលយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ ពិសាខ)។

ការលេងល្បែងនេះ គេចែកគ្នាជា ២ពួក ប្រុស១ពួក ស្រី១ពួក។ ក្នុង១ពួកៗ មានគ្នាចំនួនពី១០នាក់រឺ២០ នាក់ឡើងទៅ ឈរត្រៀមជា ២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា៨ រឺ១០ ម៉ែត្រ។ គេយកក្រមារឺកន្សែងមកឆ្នូលអោយមូលចងរិតឱ្យតឹងណែនល្អ ទុកឱ្យមានកន្ទុយបន្ដិចហៅថា «ឈូង» សំរាប់កាន់បោះរឺចោលទៅមករកគ្នា។
លោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យប្រវត្តិសាស្រ្តកម្ពុជាបានមានប្រសាសន៍ថា លក្ខខណ្ឌសំខាន់ នៃការលេងល្បែងប្រជាប្រិយសម្រាប់យុវវ័យ គឺសប្បាយ បានជួបជុំគ្នា បានឱ្យតម្លៃគ្នា បានស្គាល់គ្នា។ សម្រាប់ល្បែងឈូង បើនិយាយពីតម្លៃនៃការអប់រំ ល្បែងនេះ គឺចង់ឱ្យមនុស្សចេះសាមគ្គីគ្នាដោះស្រាយបញ្ហា និងអប់រំឱ្យមនុស្សមានភាពឈ្លាសវៃ។

លោកបានលើកជាឧទាហរណ៍ថា ប្រសិនបើក្រុមណាមួយចាញ់ នោះគេនឹងសាមគ្គីគ្នាដើម្បីដោះស្រាយបញ្ហា ជួនកាលគេដោះស្រាយប្រស្នា ឬពាក្យប្រដៅពីម្ខាងទៅម្ខាង ជួលកាលគេឱ្យមនុស្សបង្ហាញប្រាប់អំពីភាពល្អ ភាពខ្លាំង ភាពពូកែ ដូចជាគេឱ្យច្រៀង គេឱ្យរាំជាដើម។
លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា
“ទាំងអស់នេះ គឺជាការល្បងល្បែងបញ្ញាមួយ ហើយជាការអប់រំមួយសម្រាប់ឱ្យមនុស្សមានភាពឈ្លាសវៃ និងសាមគ្គីភាពនៅក្នុងក្រុម ក្រុមនារីសាមគ្គីភាពដោយក្រុមនារី ក្រុមបុរសសាមគ្គីភាពដោយក្រុមបុរស ដើម្បីធ្វើយ៉ាងម៉េចឱ្យមានលក្ខណៈសប្បាយជាមួយគ្នាជាភាតរភាព”
មួយវិញទៀត ល្បែងឈូង នេះ ក៏មានន័យបង្ហាញប្រាប់អំពីទំនាក់ទំនងសកម្មរបស់យុវជន យុវនារី ផងដែរ ដោយលោកសាស្រ្តចារ្យបានលើកឡើងថា នៅក្នុងប្រពៃណីខ្មែរដើម គេមិនអនុញ្ញាតឱ្យជួបជុំគ្នា ប៉ះសាច់ឈាមគ្នាទៅវិញទៅមកឡើយ ប៉ុន្តែពេលលេងចោលឈូង យុវជន យុវនារី អាចមើលគ្នា អាចសម្លឹងគ្នា។
លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា យ៉ាងណាក៏ដោយត្រឡប់មកវិញ និយាយជារួមសម្រាប់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ល្បែងឈូង គឺមានការអប់រំសំខាន់ ចង់ឱ្យមនុស្សមានសាមគ្គីភាពក្នុងការយល់ដឹងអំពីតម្លៃសង្គម៕
“…ចង់បង្ហាញប្រាប់អំពីការដែលមនុស្សប្រុសស្រីបានជួបជុំគ្នា ហើយបានស្គាល់គ្នាទៅវិញទៅមក ហើយអាស្គាល់គ្នាហ្នឹង ទោះបីមិនទាន់ចាប់អារម្មណ៍ក៏ដោយ ក៏ស្គាល់គ្នា ដើម្បីទុកចំណាំចាំទុករបស់បុគ្គលសាម៉ីខ្លួនរៀងខ្លួនដែរ ព្រោះមនុស្សស្រី មិនអាចទៅប្រាប់មនុស្សប្រុសបានទេ តែមនុស្សប្រុស កម្លោះ គាត់ដៅមនុស្សស្រីទុក ទៅប្រាប់ម្តាយគាត់ ទៅប្រាប់ឪពុកគាត់ គាត់ពេញចិត្ត ហើយនាំគ្នារៀបចំផែនការនៃជីវិតដើម្បីរៀបមង្គលការ ចូលស្តីដណ្តឹងអីអញ្ចឹងទៅ”

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...
ឱកាសសម្រាប់សិស្សថ្នាក់ទី១២ ដែលចង់ចូលរៀននៅសាកលវិទ្យាល័យ, អង្គការកុមារមេគង្គ ប្រកាសអាហារូបករណ៍ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2025
សម្រាប់ប្អូនៗសិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២៥-២០២៦, អង្គការកុមារមេគង្គបានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍
អាហារូបករណ៍ក្រោយឧត្តមសិក្សាជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យសាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ...
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2026
ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...
Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2023
កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2024
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់យុវជន ដែលមានបំណងចង់សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/11/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។
រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ ១៣៥០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/08/2026
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ កំពុងប្រកាសជ្រើសរើស យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





























