ទទួលពន្លឺព្រះអាទិត្យបានត្រឹមត្រូវ ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព

មនុស្សគ្រប់គ្នាបានដឹងពីប៉ះពាល់ដែល​បណ្តាលមកពីឥទ្ធីពល​ពន្លឺព្រះអាទិត្យអាចធ្វើឱ្យមនុស្សមានជំងឺមហារីកស្បែក ឬបង្កឱ្យស្បែកស្រអាប់​ប្រសិន​ពន្លឺ​ប៉ះ​ពាល់​​ ​រាង​កាយ​ច្រើនពេក ។ ប៉ុន្តែប្រសិនបើមនុស្សស្រូបយកពន្លឺព្រះអាទិត្យបានត្រឹមត្រូវ នោះវានឹងជួយឱ្យមនុស្សអារម្មណ៍ល្អ បង្កើនវីតាមីន D ជួយសុខភាព​ឆ្អឹង និង​កាត់​បន្ថយសម្ពាធឈាមជាដើម ។ នេះបើតាមការចុះផ្សាយរបស់ Tri-City Medical Center ស្តីពីអត្ថ​ប្រយោជន៍​នៃ​ការ​​ស្រូប​យក​ពន្លឺ​ព្រះអាទិត្យ​ដែល​អាច​ជួយ​ទៅ​​ដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក ។

១. បង្កើនវីតាមីន D ៖ វីតាមីន D មានមុខងារសំខាន់ៗមួយចំនួននៅក្នុងរាងកាយរបស់មនុស្ស ។ វាជួយបន្ថយការរលាក និង​កែប្រែការ​លូតលាស់​កោសិកា​បាន​ល្អ​ ។ ព្រះ​​អាទិត្យ​ជាប្រភពធម្មជាតិដ៏ល្អបំផុតនៃវីតាមីន D បើអ្នកចំណាយពេលត្រឹមតែ ៥ ទៅ១៥ នាទី ស្រូបយកពន្លឺព្រះអាទិត្យពីរបីដងក្នុងមួយសប្តាហ៍ នោះ អ្នក​នឹងកត់សម្គាល់ពីភាពខុសគ្នា ។ អ្នកគួរចេញទៅខាងក្រៅដើម្បីស្រូបយកពន្លឺព្រះអាទិត្យដោយផ្ទាល់នៅលើដៃ និងមុខរបស់អ្នក នោះនឹងទទួលបាន​វីតា​មី​ន​ចាំបាច់​មួយនេះ។ គ្រាន់តែចាំថាត្រូវប្រើឡេការពារកម្តៅថ្ងៃ ប្រសិនបើអ្នកនៅខាងក្រៅលើសពី ១៥ នាទី។

២. អារម្មណ៍ប្រសើរឡើង ៖ វានឹងធ្វើឱ្យអារម្មណ៍អ្នកសប្បាយចិត្ត និងរីករាយកាន់តែច្រើន។ ការស្រាវជ្រាវរបស់ BYU បានរកឃើញថា មនុស្សមាន​បញ្ហា​សុខ​ភាព​​ផ្លូវចិត្តមានច្រើន ចំពោះមនុស្សដែលទទួលពន្លឺព្រះអាទិត្យតិចតួចបំផុត។ ផ្ទុយទៅវិញ មនុស្សដែល​តែងតែប៉ះពា​ល់​ជាមួយ​ពន្លឺ​ព្រះអាទិត្យ​ក្នុង​កម្រិត​ត្រឹម​ត្រូវអាច​ជួយឱ្យសុខភាពផ្លូវចិត្តពួកគេមានភាពល្អប្រសើរច្រើន។  

៣. ពន្លឺព្រះអាទិត្យជួយឱ្យមនុស្សគេងលង់លក់ស្រួល ៖ សារធាតុ serotonin ដែល​អ្នក​ស្រូប​ពី​កាំរស្មី​ព្រះអាទិត្យវាបានបង្កើនអារម្មណ៍​របស់​អ្នក ហើយវា​ក៏​អាច​ជួយ​អ្នក​ឱ្យ​បាន​សម្រាក​បាន​ច្រើន​នៅ​ពេល​យប់។ ការធ្វើការរួមគ្នាជាមួយនឹងសារធាតុ serotonin និងសារធាតុ melatonin ជាសារធាតុគីមី​នៅ​ក្នុង​ខួរក្បា​ល​របស់​អ្នក វានឹងធ្វើឱ្យអ្នកគេងលក់បានយូរ ។  

៤. ឆ្អឹងរឹងមាំ ៖ អត្ថប្រយោជន៍ជាក់លាក់បំផុតមួយនៃវីតាមីន D គឺធ្វើឱ្យឆ្អឹង និងធ្មេញរឹងមាំ។ ហេតុនេះអ្ន​ក​ត្រូវស្រូបយកកាំ​រស្មីព្រះអាទិត្យ​ក្នុងកម្រិត​សម​ស្រប​ដើម្បី​បង្កើនវីតាមីន D ជួយឆ្អឹងរបស់អ្នកឱ្យកាន់រឹងមាំឡើង។ លើសពីនេះ ការទទួល​បានពន្លឺព្រះអាទិត្យ​គ្រប់​គ្រាន់​ក៏ជួយ​ឱ្យរាង​កាយ​របស់​អ្នក​ស្រូប​យក​ជាតិ​កាល់​ស្យូម​បានល្អផងដែរ។

៥. រក្សាសម្ពាធឈាមល្អ ៖ នៅពេលដែលពន្លឺព្រះអាទិត្យប៉ះស្បែក រាងកាយរបស់អ្នកបញ្ចេញសារធាតុម្យ៉ាងហៅថា nitric oxide ចូលទៅក្នុងឈាមរបស់អ្នក។ សមាសធាតុនេះវានឹងកាត់បន្ថយសម្ពាធឈាមនឹងធ្វើសុខភាពបេះដូងប្រសើរឡើង។ ការរក្សាសម្ពាធឈាម​ឱ្យមានសុខភាពល្អ​អាចកាត់បន្ថយ​ហានិភ័យ​នៃជំងឺ​បេះ​ដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ មួយវិញទៀតអារម្មណ៍ល្អនៃការសំរាកបានគ្រប់គ្រាន់ ក៏អាចធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះដោយធម្មជាតិបានផងដែរ ។ ដូច្នេះការបង្កើនសុភមង្គលរបស់អ្នកដោយការស្រូបកាំរស្មីក៏ជួយក្នុងការរក្សាសម្ពាធរបស់បានដូចគ្នា។

ជារួមមក ព្រះអាទិត្យអាចជាមិត្តល្អបំផុតរបស់រាងកាយមនុស្ស បើសិនជាអ្នកស្រូបយកពន្លឺព្រះអាទិត្យបានត្រឹមត្រូវ។ វាមិនត្រឹមតែជួយបង្កើនអារម្មណ៍ល្អ ឬជា​ផ្នែក​ដ៏មានប្រសិទ្ធភាពនៃការព្យាបាលសម្រាប់ជំងឺធ្លាក់ទឹកចិត្តនោះទេ ប៉ុន្តែកាំរស្មីព្រះអាទិត្យ​មាន​អត្ថប្រយោជន៍​សំខាន់​សម្រាប់​សុខុមាល​ភាព​រាង​កាយរបស់​មនុស្ស​គ្រប់គ្នា ។



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...