ភ្នំពេញ – ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ បានបញ្ជាក់ថា អ្នកដែលគួរតែរៀនជំនាញបច្ចេកទេស ឬ TVET ជាមនុស្សមានស្ថានភាព ៤ប្រភេទ រួមមាន ជីវភាពគ្រួសារពុំទាន់ធូរធារ ពុំទាន់មានគោលដៅការងារច្បាស់លាស់ អ្នកមានបំណងអភិវឌ្ឍន៍ជំនាញ និងអ្នកមានបំណងបង្កើតមុខរបរផ្ទាល់ខ្លួន ។

ទី១. អ្នករស់នៅក្នុងគ្រួសារមានជីវភាពមិនធូរធារ ៖ តាមយោបល់របស់ឯកឧត្តម ពួកគាត់គួរតែទៅរៀនជំនាញបច្ចេកទេស ព្រោះសិក្សាជំនាញបច្ចេកទេស ចំណាយរយៈពេលខ្លី ហើយអាចធ្វើការងាររកលុយបានភ្លាមៗ ។
ទី២. អ្នកមិនទាន់មានគោលដៅខ្ពស់ ៖ តាមឯកឧត្តម ថង សាម៉ុន ប្រសិនបើគាត់គ្មានគោលដៅក្លាយជាអ្នកស្រាវជ្រាវ អ្នកអប់រំ ឬក៏ជាអ្នកសេដ្ឋកិច្ចអ្វីទេ គឺគួរតែមករៀនជំនាញបច្ចេកទេស ព្រោះក្រោយពីបញ្ចប់ការសិក្សា អាចទៅធ្វើការតែម្តងដោយអនុវត្តនៅតាមរោងចក្រសហគ្រាសជាដើម ។
ទី៣. អ្នកដែលចង់អភិវឌ្ឍន៍ជំនាញ ៖ ឯកឧត្តមអគ្គនាយករង បានបញ្ជាក់ថា សម្រាប់បងប្អូនកម្មករកម្មការិនីជាអ្នកមានការងារស្រាប់ ដែលមិនទាន់មានសញ្ញាបត្រ មិនទាន់មានជំនាញច្បាស់លាស់ ពួកគាត់គួរណាស់តែមករៀនបច្ចេកទេសបន្ថែម ។

– ឯកឧត្តម ថង សាម៉ុន
“ចេះជំនាញតៗគ្នាគឺជារឿងមួយហើយ ប៉ុន្តែអត់មានច្បាប់ក្បួនត្រឹមត្រូវទេ ដូច្នេះគួរណាស់តែគាត់មកសាលាដើម្បីឱ្យគាត់បានរៀន“
ទី៤. អ្នកមានបំណងបង្កើតមុខរបរផ្ទាល់ខ្លួន ៖ បើតាមការលើកឡើងរបស់ ឯកឧត្តម ថង សាម៉ុន អ្នកដែលចង់បង្កើតមុខរបរ ដូចជាចង់បើកយានដ្ឋានជួសជុលរថយន្ត ម៉ៅការសំណង់ ម៉ៅការអគ្គិសនីជាដើម គួររៀនឱ្យចេះជំនាញទាំងនោះ បើទោះជាគាត់មានលុយជួលគេក៏ដោយ ក៏គាត់គួរតែចេះខ្លះៗដែរ ។
យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ បានផ្តល់អាទិភាពខ្ពស់ជាងគេបំផុត លើការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។ គិតចាប់តាំងពីឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានជំរុញសកម្មភាពបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដោយពង្រីកគុណភាពបណ្តុះបណ្តាល រហូតមានគ្រឹះស្ថានសិក្សាចំនួន ៣៨គ្រឹះស្ថាន ដោយមិនទាន់គិតពីវិស័យឯកជន និងអង្គការនានានៅឡើយទេ ។

គួរបញ្ជាក់ថា ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាវិស័យអាទិភាពក្នុងការជួយជំរុញសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារតែងផ្តល់អាហារូបករណ៍រហូតដល់ ២ម៉ឺនកន្លែងជារៀងរាល់ឆ្នាំ សម្រាប់សិស្សនិស្សិតដែលមានបំណងចង់រៀនជំនាញនេះ មានទាំងកម្រិតសញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបរិញ្ញាបត្រ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍១០០ភាគរយជាច្រើនកន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2023
ជាឱកាសល្អសម្រាប់យុវជនរស់នៅក្នុងខេត្តកោះកុង ពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍១០០%...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2026
ជាឱកាសសម្រាប់សាធារណៈជន ក៏ដូចជាបងប្អូនពលករចំណាកស្រុកដែលចង់បានជំនាញមួយពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តឧត្តរមានជ័យ បានប្រកាសពីការផ្តល់អាហារូបករណ៍១០០%

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2025
កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2025
គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































