កត្តា៤ដែលបណ្តាលឱ្យការប្តេជ្ញាឆ្នាំថ្មីមិនជោគជ័យ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ពេលជិតដាច់ឆ្នាំ ឬក៏ពេលចាប់ផ្តើមឆ្នាំថ្មី សកម្មភាពធ្វើផែនការ ឬការប្តេជ្ញាចិត្តសម្រាប់ការផ្លាស់ប្តូរនៅឆ្នាំថ្មី ចាប់ផ្តើមមានសន្ទុះកើនឡើងជាប្រចាំ។ ក្នុងនោះមានកត្តាជាច្រើនដែលនាំឱ្យយុវជន ឬអ្នកធ្វើការងារអាជីពមួយចំនួនចាំបាច់ធ្វើ។ សកម្មភាពទាំងនោះមានដូចជា ការចាកចេញពីភាពស្មុគស្មាញ ការផ្លាស់ប្តូរទម្លាប់ថ្មីៗ ឬការពន្លឿនផលិតភាពជាដើម តាមរយៈគេហទំព័រ VeryWell Mind បានបង្ហាញថា ការប្តេជ្ញាចិត្តទាំងអស់ជាចំណែកបង្ខិតខ្លួន ទៅកាន់ភាពជោគជ័យក្នុងរយៈពេលមួយដែលលឿន។ តែយ៉ាងណាមិនមែនរាល់ការកំណត់ ឬការប្តេជ្ញាទាំងអស់ សុទ្ធតែសម្រេចតាមបំណងទាំងអស់នោះទេ ប៉ុន្តែការរៀនសូត្រពីសកម្មភាពបរាជ័យ ក៏ជាដើមហេតុ នាំទៅរកភាពជោគជ័យនៅឆ្នាំបន្ទាប់ផងដែរ។ ដូច្នេះ តើមានកត្តាអ្វីខ្លះ ដែលជំរុញឱ្យការប្តេជ្ញាចិត្តក្នុងឆ្នាំថ្មីបរាជ័យ?

១. គិតធំពេក ៖ បញ្ហាចម្បង ឬបញ្ហាធំៗ ចំពោះការប្តេជ្ញាចិត្តក្នុងឆ្នាំថ្មី គឺការប្តេជ្ញាដោយរំពឹងទុកខ្លាំងពេក ដូចជាការបរិភោគអាហារដែលល្អគ្រប់ពេល និងការគេងស្របតាមកាលវិភាគបានទៀងទាត់រាល់ថ្ងៃជាដើម ព្រោះវាមើលទៅហាក់ដូចជាទម្លាប់មួយដែលមានភាពទាក់ទាញចំពោះខ្លួនឯង និងអ្នកដទៃ ខណៈការពិតជាក់ស្តែងវាពុំអាចសម្រេចបែបនេះបានទាំងស្រុងឡើយ ព្រោះកាលៈទេសៈការងារ ការដើរហើរ ក៏ដូចជាបរិយាកាសរបស់មនុស្សម្នាក់ៗ មានភាពខុសគ្នា ដូច្នេះនៅពេលដែលការប្តេជ្ញាចង់បានការផ្លាស់ប្តូរទាំងស្រុងពេក គឺអាចនាំទុក្ខដល់ស្ថានភាពផ្លូវចិត្តផ្ទាល់ខ្លួន។ ការកំណត់សកម្មភាពអ្វីមួយ គួរតែជាសកម្មភាពមួយ ដែលធ្លាប់បានសាកល្បងបានខ្លះៗហើយ រួមទាំងចាប់ផ្តើមក្នុងទំហំមួយសមល្មម។ ឧទាហរណ៍ចាប់ផ្តើម ដោយការបន្ថែមអាហារមានជីវជាតិទៅក្នុងការរស់នៅប្រចាំថ្ងៃជំនួសឱ្យចាប់ផ្តើមប្តូរភ្លាមៗទាំងស្រុង។

ជារួមប្រសិនបើពិតជាមានបំណងសម្រេចបាននូវគោលដៅសម្រាប់ឆ្នាំថ្មី គួរតែចាប់ផ្តើមពីរូបភាពតូចៗ ដូចជា ការអភិវឌ្ឍភាសាបរទេស ជាដំបូងគ្រាន់តែលះបង់ពេលប្រាំនាទីក្នុងមួយថ្ងៃ ដើម្បីពង្រឹងពាក្យពេចន៍ ក្នុងការប្រើប្រាស់ភ្ជាប់ជាឃ្លាប្រយោគ គឺចាត់ថាជាជោគជ័យមួយហើយ សម្រាប់ការផ្លាស់ប្តូរ។

២. មិនដឹងពីបុព្វហេតុដែលចង់ផ្លាស់ប្តូរ ៖ ក្នុងការជៀសវាងភាពបរាជ័យនៃការប្តេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី ត្រូវដឹងរាល់ហេតុផលនីមួយៗ ដែលចង់ផ្លាស់ប្តូរ ឧទាហរណ៍ពេលទៅធ្វើលំហាត់ប្រាណ! គួរដាក់សំណួរសួរខ្លួនឯងសិនថា ហេតុអ្វីបានជាសកម្មភាពមួយនេះសំខាន់ចំពោះខ្លួនឯង? សួរបែបនេះ ដើម្បីរំឮកពីឬសគល់ដែលនាំឱ្យការអនុវត្តមានភាពយូរអង្វែង រួមទាំងការផ្លាស់ប្តូរមួយ ដែលស្របនឹងទស្សនៈវិស័យផ្ទាល់ខ្លួន។

៣. មិនទាន់ត្រៀមខ្លួនរួចរាល់ ៖ នៅមានហេតុផលមួយទៀតដែលនាំឱ្យការប្តេជ្ញាចិត្តមិនជោគជ័យគឺ ជ្រើសសកម្មភាពមកដាក់គោលដៅទាំងមិនបានត្រៀមខ្លួនរួចរាល់ ឬក៏មិនច្បាស់ថា ហេតុអ្វីត្រូវផ្លាស់ប្តូរ។ ការផ្លាស់ប្តូរអ្វីមួយមិនមែនចង់ដូរក៏ដូរបានភ្លាមៗទេ លុះត្រាតែដល់ដំណាក់កាល និងពេលវេលាទើបបណ្តាលឱ្យការប្តូរទាំងនោះមានប្រសិទ្ធភាព។ ដំណាក់កាលផ្លាស់ប្តូរ ត្រូវការយល់ និងមានចំណេះដឹងក្នុងការរៀបយុទ្ធសាស្រ្ត មានផ្នត់គំនិត និងចក្ខុវិស័យក្នុងការផ្លាស់ប្តូរយ៉ាងជាក់លាក់ និងការផ្ទៀងផ្ទាត់រាល់គ្រប់ដំណាក់កាលជាប្រចាំ។

៤. ការផ្លាស់ប្តូរក្នុងរយៈពេលវែង ៖ គោលដៅគេតែងវិភាគទាំងក្នុងរយៈពេលខ្លី និងក្នុងរយៈពេលវែង ដូច្នេះដើម្បីឱ្យការផ្លាស់ប្តូរមានស្ថិរភាព គួរតែបង្កើតការផ្លាស់ប្តូរក្នុងរយៈពេលវែង ហើយផែនការ ក្នុងរយៈពេលវែងគឺចង់សំដៅលើការបង្កើតផែនការសកម្មភាពទាំងឡាយណាផ្តល់ផលប្រយោជន៍នៅពេលអនាគត ឬពេលពីរទៅបីឆ្នាំខាងមុខ ជំនួសឱ្យការសម្លឹងឃើញតែផលប្រយោជន៍ក្នុងរយៈពេលខ្លី។ ជារួមគឺការវិនិយោគក្នុងបច្ចុប្បន្ន ដើម្បីប្រយោជន៍​នៅគ្រាខាងមុខ។​ ជាទូទៅការផ្លាស់ប្តូរវាពិបាក ប៉ុន្តែសមិទ្ធផលនៃការផ្លាស់ប្តូរ បានផ្តល់នូវផ្លែផ្កាមួយជាទីគាប់ចិត្តនៃខ្លួនឯង។ សកម្មភាពក្នុងការផ្លាស់ប្តូរទៀតសោធន៍ មិនមែនបញ្ចូលត្រឹមតែសកម្មភាពដែលអារម្មណ៍ចង់ធ្វើប៉ុណ្ណោះទេ ប៉ុន្តែគួរតែបញ្ជូលនូវសកម្មភាពដែល គួរតែ ឬត្រូវតែធ្វើ ដើម្បីភាពរីកចម្រើន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *