បរិយាកាស៤ ដែលអាចបង្កហានិភ័យដល់សុខភាព

មនុស្ស​ម្នាក់ៗ​តែងស្វែងរកវិធីសាស្រ្តក្នុងការរស់នៅ​ប្រកបដោយសុវត្ថិភាព និងសុខដុមរមនា ប៉ុន្តែ​នៅពេល​ខ្លះ​ក៏នៅតែមានភាពខ្វះចន្លោះក្នុងការប្រើប្រាស់ជីវិតរស់នៅប្រចាំថ្ងៃ​ប្រកបដោយប្រសិទ្ធភាព ព្រោះមនុស្សម្នាក់ៗ មានបទពិសោធន៍នៃការរស់នៅដាច់ដោយឡែកពីគ្នា។ តាមរយៈគេហទំព័រ Healthdigest បានបង្ហាញ អំពីបទពិសោធន៍៤ ដែលអាចជំរុញឱ្យគ្រោះថ្នាក់ដល់អាយុជីវិត ឬបង្កហានិភ័យដល់សុខភាព រួមទាំងវិធី​ក្នុង​ការឆ្លើយតបបែបណាទើប អាចកាត់បន្ថយហានិភ័យទាំងនេះបាន។

១. ធ្វើការក្នុងបរិយាកាសមិនល្អ (Toxic ) ៖ សម្រាប់អ្នកមានបទពិសោធន៍ធ្វើការ ក្នុងបរិយាកាសមិនអំណោយផល បានបង្កការគំរាមកំហែងដល់សុខភាពដូចជា​ ភាពតានតឹងរ៉ាំរ៉ៃ ជំងឺបេះដូង និងអាការលើសឈាម។ ទន្ទឹមគ្នានោះក៏អាចជះឥទ្ធិពលពីខ្លួនឯង ទៅកាន់អ្នកដទៃ ឬមនុស្សជុំវិញខ្លួនបានយ៉ាងងាយផងដែរ ដូច្នេះការយកចិត្តទុកដាក់ ថែទាំសុខភាពផ្លូវចិត្ត គួរតែអនុវត្តន៍ឱ្យបានហ្មត់ចត់ចំពោះខ្លួនឯង។

២. ការផ្តាច់ខ្លួនពីសង្គម ៖ ចំណាយពេលវេលានៅម្នាក់ឯង ក្នុងចំនួនលើសលុប ជាឱកាសមួយ អាចបង្កហានិភ័យទៅជាជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា ជំងឺវង្វេង ជំងឺទឹកនោមផ្អែមប្រភេទទីពីរ ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។ ជាមួយគ្នានេះ សកម្មភាពដែលកាន់តែបង្កហានិភ័យពេលនៅម្នាក់ឯង គឺអាចជួបប្រទះភាពឯកោ ឬក៏ភាពគ្រាំគ្រាចិត្ត ហើយធ្វើឱ្យពួកគេ ឈានទៅរកការប្រព្រឹត្តិនូវសកម្មភាពដូចជា​ ផឹក​ស្រា​ច្រើន​ជ្រុល ​ជក់​បារី និង​ទម្លាប់​គេង​មិនមានកាលវិភាគត្រឹមត្រូវ ដែលសកម្មភាពទាំងនេះហើយ ធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ និងមានហានិភ័យចំពោះអាយុជីវិត ដូច្នេះគួររកការគាំពារពីមនុស្សជុំវិញខ្លួន។

៣. វិបត្តិហិរញ្ញវត្ថុ ៖ បញ្ហាហិរញ្ញវត្ថុ គឺជាកង្វល់មួយដែលកើតមានចំពោះមនុស្សមួយចំនួន។ បញ្ហាបែបនេះចាក់ស្រេះយូរៗទៅ បណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅកាន់សុខភាព បង្កើនបានទៅជាក្ដីបារម្ភច្រើន ការធ្លាក់ទឹកចិត្ត និងភាពខ្វល់ខ្វាយឥតឈប់ឈរ។

៤. មិនដោះស្រាយរបួសផ្លូវចិត្តកាលពីកុមារភាព ៖ កាលដែលមិនដោះស្រាយបញ្ហា ឬក៏របួសផ្លូវចិត្តកាលពីក្មេង បានជះឥទ្ធិពលនៅពេលដែលពួកគេមានវ័យជំទង់ ដែលបណ្តាលឱ្យយុវវ័យជួបប្រទះរឿងរ៉ាវដូចជា ភ័យសស្លន់សស្លោ មានបំណងធ្វើអត្តឃាត ជ្រើសរើសការប្រើប្រាស់សារធាតុញៀន ឬក៏សកម្មភាពទាំងឡាយណាដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯង។ ក្រៅតែពីសម្ពាធផ្លូវចិត្ត បញ្ហានេះបានជំរុញទៅកាន់សុខភាពរាងកាយដូចគ្នាដែរ ដូចជាការទទួលទានអាហារច្រើន បង្កបានទៅជាអាការលើសទម្ងន់ ឬទឹកនោមផ្អែមជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *