ជំនាញបង្កើនផលិតភាពទាំងប្រាំដែលគួរដឹងនៅក្នុងឆ្នាំ២០២៥

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុងករណីកំពុងគិតអំពីការពន្លឿនផលិតភាពសម្រាប់ឆ្នាំថ្មី ជាដំបូងគួរផ្តោតការចាប់អារម្មណ៍ពាក់ព័ន្ធនឹងជំនាញទន់​ ដែលភាគច្រើនមានភាពប្រទាក់ក្រឡាទៅនឹងភាពជាអ្នកដឹកនាំ​ ជាពិសេសក្នុងទំនួលខុសត្រូវផ្ទាល់ខ្លួន។ ផលិតភាព​ ជាជំនាញដែលគេនិយាយគ្នាស្ទើរតែរាល់ឆ្នាំ និងរាល់ពេល​ ជាពិសេសនៅពេលប្រាថ្នាសម្រេចគោលដៅ ឬក៏ការដាក់នូវក្ដីរំពឹងណាមួយ មិនថាការសិក្សា ឬការងារ។ តាមរយៈគេហទំព័រ​ Inc បានឱ្យដឹងថា ការបង្កើនផលិតភាព​ មិនគួររំលងចំណេះដឹងមូលដ្ឋានគ្រឹះ ទោះបីមើលទៅមានភាពសាមញ្ញ​ ហើយខាងក្រោមជាជំនាញបង្កើតផលិតភាពដែលអ្នកគួរដឹងនៅក្នុងឆ្នាំ២០២៥។

១. ការផ្ទេរមុខងារ ៖​ ការបែងចែក​ ឬការផ្ទេរមុខងារ ទំនួលខុសត្រូវ​ គឺជាចំណែកសំខាន់ចំពោះសហគ្រិនទាំងឡាយ ការរៀនសូត្រអំពីរបៀប នៃការផ្ទេរប្រភេទការងារ គឺមានភាពចំបាច់ត្រូវតែអនុវត្តន៍ឱ្យបាន។ ការផ្ទេរភារកិច្ចទទួលខុសត្រូវ​ មិនមែនបានន័យថា បង្ហាញពីភាពកម្សោយរបស់ខ្លួន ឬក៏អត់សមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍នោះទេ ប៉ុន្តែវាបានបង្ហាញពីការគិតគូរយ៉ាងហ្មត់ចត់តាមរយៈការជ្រើសរើសធនធានមកប្រើប្រាស់។

២. ការចាត់តាំងអ្វីទៅជាអាទិភាព​ ៖​ ការចាត់ចែងការងារ ទៅតាមអាទិភាព​ គឺជាកត្តានាំឱ្យជៀសនូវភាពខកខានក្នុងការបំពេញភារកិច្ចសំខាន់ៗ ហើយការបែងចែកទៀតសោត ត្រូវរកឱ្យឃើញថា អ្វីខ្លះជាកិច្ចការសំខាន់ៗ និងប្រញាប់ខ្លាំង? យ៉ាងណាមិញ ជាគន្លឹះដោះស្រាយនឹងចំណោទបញ្ហាមួយនេះ សូមអង្គុយចុះហើយសួរខ្លួនឯងថា តើក្នុងមួយថ្ងៃនេះសកម្មភាពអ្វីដែលខ្ញុំត្រូវធ្វើឱ្យបាន? ឬក៏សួរថា តើការងារអ្វីដែលមិនអាចរង់ចាំដល់ថ្ងៃស្អែកបាន? ភាពសំខាន់ និងបន្ទាប់ហាក់មានភាពច្រឡំគ្នា ហើយមានតែបុគ្គល ឬក្រុមនីមួយៗប៉ុណ្ណោះ​ ទើបអាចវិភាគបានថា តើអ្វីទៅជាចំណែកអាទិភាព។ ការកំណត់អាទិភាពទៀតសោត បើអាចធ្វើទុកមុនឱ្យបានមួយថ្ងៃ ឬមួយសប្តាហ៍ មួយខែ ឬក៏មួយឆ្នាំ រឹងរឹតតែប្រសើរ។

៣. ការប្រាស្រ័យទាក់ទង ៖ ការប្រាស្រ័យទាក់ទងមានច្រើនរបៀប ដូច្នេះត្រូវរើសវិធីសាស្រ្តមួយ ដែលយល់ថាមានភាពងាយស្រួល​ ឬក៏ភាពលេចធ្លោចំពោះខ្លួនឯង។ ហើយក្នុងការប្រាស្រ័យទាក់ទងនាពេលបច្ចុប្បន្នមានចម្រុះបែបដូចជា ការហៅទូរស័ព្ទនិយាយឆ្លើយឆ្លង ការផ្ញើសារ ឬអ៊ីមែល និងកាន់តែមានប្រសិទ្ធភាពនោះ គឺការណាត់ជួបផ្ទាល់និយាយគ្នាផ្ទាល់ៗតែម្តង។ បន្ថែមពីនោះ ដើម្បីអភិវឌ្ឍន៍ដំណើរប្រាស្រ័យទាក់ទង គឺចាប់ផ្តើមសកម្មភាព ពីថ្ងៃនេះតាមរយៈការមានទម្លាប់ស្តាប់ដ៏សកម្ម មានគោលបំណង មានការឆ្លើយតប និងការជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់។

៤. ត្រិរិះពិចារណា ៖ ការគិតបែបស៊ីជម្រៅ​ ឬក៏ការវិភាគពិចារណា ក៏ត្រូវបានជជែកជាច្រើនឆ្នាំមកហើយ តែយ៉ាងដើម្បីរក្សាគោលជំហរ ឬក៏ការវិភាគនៅត្រង់ចំណុចនេះ គួរឧស្សាហ៍កត់សម្គាល់លទ្ធផលដែលបានដៅទុក ឬក៏របៀបនៃការគ្រប់គ្រងការងារ ការធ្វើផែនការ និងការវាយតម្លៃជាដើម។

៥. ការគ្រប់គ្រងពេលវេលា ៖ ការគ្រប់គ្រងពេលវេលា មិនមែនសំដៅតែលើការសម្លឹងមើលទៅនាឡិកាមួយមុខនោះទេ ប៉ុន្តែវាពាក់ព័ន្ធយ៉ាងស៊ីជម្រៅអំពីការកំណត់កាលវិភាគដែល មានរយៈពេលជាក់លាក់ទៅក្នុងសកម្មភាពនីមួយៗ រួមទាំងការតាមដានជាប្រចាំឱ្យច្បាស់ថា តើការខិតខំប្រឹងប្រែងពិតជាបានផ្តល់ផលវិជ្ជមានពិតប្រាកដទេ? ការគ្រប់គ្រងពេលវេលា​ គឺការកំណត់ផែនការត្រូវតែមានការឆ្លើយតបចំពោះភាពរីកចម្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *