៤វិធីសាមញ្ញៗដើម្បីពង្រឹងសុខុមាលភាពផ្លូវចិត្ត និងជំរុញ​សុភមង្គល​ឥតដែនកំណត់

គុណភាព នៃជីវិត​ក៏​ផ្សារភ្ជាប់​ទៅ​នឹងការ​ដឹងអំពី​ការ​ជំរុញ​សុភមង្គល​ឥតដែនកំណត់ ព្រោះ​ភាព​រីករាយ​បាន​ជំរុញ​ឱ្យ​បង្កើត​បាន​នូវ​ផលិតភាព និងការ​កំណត់​ផែនការ​អនាគត។ តាមរយៈ​គេហទំព័រ Power of positivity បាន​ប្រាប់​អំពី​ភាពសំខាន់ និង​វិធីសាស្រ្ត​ក្នុងការ​ជំរុញ​សុភមង្គល​ឥត​ដែនកំណត់ ដើម្បី​រួមចំណែក​ធ្វើឱ្យ​សុខុមាលភាព​រស់នៅ​កាន់​តែ​ប្រសើរ។

ធ្វើ​សកម្មភាព​ដែល​អភិវឌ្ឍន៍​ដល់​ស្មារតី​រាល់ថ្ងៃ ៖ សូម្បី​មួយថ្ងៃ ក៏​មិន​គួរខកខាន​ដែរ​ក្នុង ការធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​រួមចំណែក កសាង​សមត្ថភាព និង​ការអភិវឌ្ឍ​ទៅកាន់​ផ្នែក​បញ្ញាស្មារតី​ខ្លួនឯង។ នៅ​ពេល​ដែល​ចាប់ផ្តើម​បើកចិត្ត បើក​បេះដូង នោះនឹង​រកឃើញ​ថា មនុស្ស​អាច​រៀនសូត្រ​ជាប្រចាំ និង​ដុសខាត់​ការគិត​បានជា​រៀងរាល់​ថ្ងៃ​តាមរយៈ​ការសិក្សា​ផ្លូវ​ការក្ដី ឬ​មិន​ផ្លូវការ​ក្ដី តួយ៉ាង​ដូចជា​ការ​អាន ការសង្កេត និង​ការ​ឆ្លើយឆ្លង​កិច្ចសន្ទនា​ជាដើម ដែល​នេះ​ជាវិធីសាស្រ្ត​ចម្រុះគ្នា។

ជួយ​អ្នកដទៃ ៖ ការ​ជួយ​អ្នកដទៃ​គឺធ្វើ​សកម្មភាព ជំរុញ​សុភមង្គល​ឥតដែន​កំណត់​ដើម្បី​ពង្រឹង​សុខុមាលភាព ក៏ដូចជា​ការ​ប្រើប្រាស់​ភាសាវិជ្ជមាន​ទៅកាន់​ពួកគេ ទាំងនេះ​មិនត្រឹមតែ​ជាសកម្មភាព​បង្ហាញ​នៅការ​យល់ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏ជា​ការបណ្តុះ​ទម្លាប់​រួមចំណែក​ទៅកាន់​សុខភាព​ផ្លូវចិត្ត​ក្នុងរយៈ​ពេល​វែង​ដូចគ្នាដែរ ការ​ធ្វើសកម្មភាព​វិជ្ជមាន​ជួយ​ឱ្យអ្នកដទៃ​សប្បាយ​ចិត្ត រួមចំណែក​បង្កើត​អត្ថន័យ នៃ​ការ​រស់នៅ​ចំពោះ​ខ្លួនឯង។

នៅក្បែរ​មនុស្ស​រីករាយ ៖ ការ​ចំណាយ​ពេល​នៅ​ជុំវិញ​បុគ្គល​ដែល​ពោរពេញ​ទៅ​ដោយ​សំណើច ភាព​រីករាយ សុទ្ធសឹង​តែ​ជា​កត្តា​ជះឥទ្ធិពល​វិជ្ជមាន​នា​ពេល​អនាគត។ ធ្លាប់​សង្កេត​ដែរ​ទេ? នៅពេល​ដែល​លោកអ្នក​បាន​នៅ​ក្បែរមិត្ត​ បងប្អូន​បង្កើត ឬ​សមាជិកគ្រួសារ​ដែលមាន​វិធីដោះស្រាយ​បញ្ហា​បាន​ជាប្រចាំ មាន​ភាព​ស្រស់ស្រាយ​ញឹកញាប់ មិនយូរ​មិនឆាប់​នោះកត្តា​ទាំងនេះ​នឹង​ធ្វើឱ្យ​អារម្មណ៍​ផាសុកភាព និង​សុភមង្គល​បាន​កើន​ឡើង។

ស្គាល់​គុណតម្លៃ នៃរបស់តូចៗ ៖ រៀងរាល់​ពេល​អនុវត្ត​សកម្មភាព​ប្រចាំថ្ងៃ ដែល​មិនឆ្លើយ​តបជា​មួយ​គោលដៅ ឬការ​ប្រើប្រាស់​ជីវិត ការ​សម្រេច​ចិត្ត​មិនទាន់​ត្រូវទៅ​នឹងការ​កំណត់​គោលដៅ វាពិត​ជា​ពិបាក​បន្តិច​ក្នុងការ​សម្លឹង​មើល​សកម្មភាព​តូចៗ​ក្នុង​រូបភាព​វិជ្ជមាន។ ស្ថិតក្នុង​កាលៈទេសៈ​នេះ គឺមាន​តែការ​បណ្តុះ​ទម្លាប់​ខ្លួនឯង​ប៉ុណ្ណោះ ក្រៅពីការ​ផ្តោតលើ​លទ្ធផល​ដែលខ្លួន​រំពឹងទុក ជា​កិច្ចបន្ទាប់​គឺការ​ផ្តោត​លើ​ដំណើរ​ការ​ពេញមួយថ្ងៃ និង​ការ​ថ្លែង​អំណរគុណ​ចំពោះអ្វី​ដែល​មាន​នៅ​ក្នុង​ដៃស្រាប់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *