ទម្លាប់​រស់នៅ ដូច​សត្វកណ្តុរ កំពុង​ពេញនិយម ក្នុង​ចំណោម​យុវជន​ចិន Burn Out និង​គ្មាន​ការងារ​ធ្វើ

យុវជន​ចិន​ជាច្រើន​កំពុង​ហៅខ្លួនឯង​ថា «មនុស្សកណ្ដុរ – Rat person» ។ ឃ្លានេះ បានក្លាយ​ជា​និន្នាការ​ចុងក្រោយ​បំផុត ក្នុង​ចំណោម​យុវជន​ចិន ដែល​អត់​ការងារ​ធ្វើ ពិសេស​យុវជន ជំនាន់ Gen Y និង Gen Z ។

ផ្ទុយពី​មនុស្ស​មាន​វិន័យខ្ពស់ ដែល​ជាទូទៅ​ក្រោក​ម៉ោង ៥ព្រឹក បន្ទាប់​មក​ទៅ​ហាត់ប្រាណ ហើយ​មាន​កាលវិភាគ​ការងារ​មមាញឹក​ពេញមួយថ្ងៃ។ មនុស្ស​កណ្តុរ និយាយ​ដោយ​មាន​មោទនភាព​ថា ពួកគេ​ចំណាយ​ពេល​ពេញ​មួយថ្ងៃ នៅ​លើគ្រែ លេង​អ៊ីនធឺណិត និង​ញ៉ាំ​អាហារ​កុម្ម៉ង់។

នេះគឺ​ជានិន្នាការ ដ៏ពេញ​និយម​មួយ ដែល​ប្រឆាំង​នឹង​វប្បធម៌ ដែល​ជំរុញ​ឱ្យ​យុវជន ត្រូវតែ​ធ្វើ​ការងារ និង​សម្រេច​សមិទ្ធផល​បាន​ច្រើន ហើយ​ជំនួស​ឱ្យ​វប្បធម៌​នេះ យុវជន​ចិន ដែល​ចាត់ទុក​ខ្លួន​ឯង​ជា «មនុស្សកណ្តុរ» ចង់​រស់នៅ​ក្នុង​ជីវិត​សាមញ្ញ និង​គ្មាន​មហិច្ឆតា។

យុវជន​ចិន បង្កើត​និន្នាការ ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើការ​រយៈពេល ៧២ម៉ោង​ក្នុងមួយ​សប្ដាហ៍ ដែល​ត្រូវបាន​គេហៅ​ថា វប្បធម៌ «996» តម្រូវ​ឱ្យ​មនុស្ស​ធ្វើការ​ពីម៉ោង ៩:០០ ព្រឹក ដល់ ៩:០០ យប់ មួយ​សប្ដាហ៍​៦ថ្ងៃ។

នារី​វ័យក្មេង​ម្នាក់ និយាយ​ក្នុង​រូបភាព​បង្ហោះ​លើ​បណ្ដាញ​សង្គម RedNote ដែល​នាងហៅ​ថា ថ្ងៃទី៨៣ ដែល​ដេក​ក្នុង​បន្ទប់​ថា នាង​មិន​ខ្មាសអៀន​ក្នុងការ​ពឹងផ្អែក​លើ​គ្រួសារ​នោះទេ ហើយ​នៅតែ​បន្ត​ការពារ ពាក្យ​ថា មនុស្ស​កណ្ដុរ នេះ។ នាង​បន្ត​ថា បន្ទាប់ពី​ប្រឹងប្រែង​ធ្វើការ​រយៈពេល ៣ឆ្នាំ ទីបំផុត ខ្ញុំបាន​ធ្វើឱ្យ​ឪពុកម្ដាយ​ខ្ញុំដឹងថា ការ​មាន​ការងារ មិនមែន​ជា​មធ្យោបាយ ក្នុង​ការ​បង្កើត​ទ្រព្យសម្បត្តិ​សម្រាប់​ជីវិត​នាង​នោះ​ទេ។

ការ​ប្រឆាំង​នឹង​វប្បធម៌​អស់​ថាមពល​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត (Burn-out counterculture)

វប្បធម៌ នៃ​ការ​ធ្វើ​ការងារ​លើស​កម្រិត ដើម្បី​សម្រេច​សមិទ្ធផល​ច្រើន ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​លក្ខណៈ​ខុសៗគ្នា ក្នុង​រយៈពេល​ប៉ុនា្មន​ឆ្នាំ​ចុងក្រោយនេះ។ ចលនា​ប្រឆាំង​នឹងការ​ធ្វើការ​លើស​កម្រិត​ស្ដែង​ឡើង​តាម​រយៈ​សកម្មភាព​មនុស្ស​វ័យក្មេង ដែល​សម្រេច​ចិត្ត​បោះបង់​ការ​តាំងចិត្ត និង​តស៊ូ​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន ហើយ​អ្នកខ្លះ​ទៀត សុខចិត្ត​លាលែង​ពី​ការងារ ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ឪពុកម្ដាយ។

បន្ទាប់ពី​ជំងឺ​រាតត្បាតកូវីដ​វាយលុក ចលនា​ប្រឆាំង​នឹង​វប្បធម៌ ដែល​ជំរុញ​ឱ្យយុវជន ត្រូវតែ​ធ្វើ​ការងារ និង​សម្រេច​សមិទ្ធផល​បានច្រើន បានក្លាយ​ជានិន្នាការ​លេចធ្លោ​នៅលើ​ប្រព័ន្ធផ្សព្វផ្សាយចិន ដែលវា​បាន​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​នៅក្នុង​ទីក្រុងប៉េកាំង ខណៈ​ដែល​រដ្ឋាភិបាល​ បាន​ព្យាយាម ធ្វើឱ្យ​សេដ្ឋកិច្ច ដែល​កំពុង​មានបញ្ហា ប្រសើរឡើងវិញ។

ទស្សនៈ​សង្គម​ចំពោះ​និន្នាការ​នេះ

អ្នក​និយម​លេង​បណ្ដាញ​សង្គម​មួយ​ចំនួន កំពុង​បារម្ភពី​ភាពពេញ​និយម នៃ​ការ​រស់នៅ​ក្នុង​របៀប​ជាមនុស្ស​កណ្ដុរ ដោយ​ទម្លាប់​នេះ អាចនាំ​ឱ្យ​អាកប្បកិរិយា​អវិជ្ជមាន កាន់តែ​កប់ជ្រៅ​នៅក្នុង​សង្គមចិន។

លោក Zhang Yong អ្នកធ្វើ​ការងារ​ផ្នែកសង្គម មកពី​ខេត្ត Hubei ភាគ​កណ្ដាល​ប្រទេស​ចិន បាន​ប្រាប់​កាសែត​ចិន The South China Morning Post ថា ទម្លាប់​រស់នៅ​ដូច​សត្វកណ្តុរ​របស់​យុវជន បាន​បង្ហាញ​ពីនិន្នាការ កាន់តែ​ទូលំទូលាយ នៃការ​ដកខ្លួន​ចេញ​ពី​សង្គម ក្នុង​ចំណោម​មនុស្ស​វ័យក្មេង។

លោក​បន្តថា នេះ​ជាយុទ្ធសាស្ត្រ​មួយ ក្នុងការ​មើល​ថែខ្លួន​ឯង​បន្ទាប់​ពី​មាន​វិបត្តិអ្វីមួយ ដោយ​ពួកគេ​អាច​កាត់បន្ថយ​ការទំនាក់ទំនង​ក្នុង​សង្គម និង​ធ្វើ​ឱ្យជីវិត​មាន​ភាព​សាមញ្ញ ដើម្បី​ព្យាបាល​ខ្លួនឯង។ ប៉ុន្តែ​ការ​រស់នៅ​បែបនេះ នឹង​មិន​ធ្វើឱ្យ​ជីវិត​មាន​និរន្តភាព​នោះ​ទេ។

លោក Yong លើក​ទឹកចិត្ត ដល់​យុវជន ដែល​កំពុង​រស់នៅ​ក្នុង​សភាព​ជា​មនុស្ស​កណ្តុរថា បន្ទាប់ពី​សម្រាក​រយៈពេល​វែង ពួកគេ​គួរតែ​ងាក​មក​ភ្ជាប់​ទំនាក់ទំនង​ក្នុង​សង្គម​ឡើងវិញ ហើយ​ធ្វើ​ការងារ ដែល​ពួកគេ​ចូលចិត្ត និង​ចូលរួម​យ៉ាង​សកម្មភាព​ក្នុង​សកម្មភាព​ជីវិត​ម្ដង​ទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...