ផ្តល់សារត្រឹមត្រូវទៅកាន់យុវវ័យអំពីភេសជ្ជៈមានជាតិអាល់កុល

ភេសជ្ជៈមានជាតិអាល់កុល ឬ​គ្រឿង​ស្រវឹងបង្កផលប៉ះពាល់ទៅកាន់មនុស្សកំពុងឈានទៅរកភាពពេញវ័យ ឬក៏មនុស្សពេញវ័យស្រាប់តែម្តង។ តាមរយៈ Kidshealth បានបង្ហាញថា ភេសជ្ជៈមានជាតិអាល់កុល បង្កប់ទៅដោយសារធាតុញៀន ដែលងាយក្នុងការពង្វក់ស្មារតីមនុស្សវ័យជំទង់ឱ្យសម្រេសចិត្តប្រើប្រាស់ ហើយប្រសិនបើក្មេងៗចាប់ផ្តើមសាកល្បងតាំងតែពីអាយុ១០ឆ្នាំ ឬ១១ឆ្នាំ ឬក៏មានវ័យក្មេងជាងនេះទៀតផង។

មានមនុស្សវ័យជំទង់មួយចំនួនទទួលបានសារទាក់ទងនឹងគ្រឿងស្រវឹងដោយភ័ន្តច្រឡំ ឬដោយមិនមានភាពត្រឹមត្រូវទៅកាន់ការសម្រេសចិត្តក្នុងការប្រើប្រាស់គ្រឿងស្រវឹង ដោយសារតែជារឿយៗ ពួកគេបានឃើញមនុស្សមានវ័យចំណាស់មិនថា អាណាព្យាបាល ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញឱ្យឃើញថា ភេសជ្ជៈមានជាតិអាល់កុល ឬគ្រឿងស្រវឹង គឺជាប្រភពនៃសុភមង្គល ដោយសារតែពេលជួបជុំគ្នាក្នុងកម្មវិធីសប្បាយៗតែងតែប្រើប្រាស់នូវគ្រឿងស្រវឹង។ ដែលរូបភាពទាំងនេះហើយ បានបណ្តុះនូវផ្នត់គំនិតឱ្យគេយល់ឃើញថា ស្រា ឬគ្រឿងស្រវឹង ជាចំណែកនៃភាពរីករាយ ខណៈវាបានបង្កនូវភាពផុយស្រួយដល់សុខភាព និងលើកស្ទួយឱ្យកុមារជ្រើសការប្រើប្រាស់ជាតិអាល់កុលមិនស្របនឹងកាលៈទេសៈ។ ទាំងនេះគឺការបញ្ជ្រាបសារមិនត្រឹមត្រូវសម្រាប់ក្មេង ឬមនុស្សមានវ័យជំទង់។

សម្រាប់មនុស្សវ័យជំទង់ ការជ្រើសប្រើគ្រឿងស្រវឹង ជាចំណែកក្នុងការបង្កឱ្យមានជំងឺធ្លាក់ទឹកចិត្ត ជំរុញឱ្យការគិតមានភាពយឺតយ៉ាវ ហើយសមត្ថភាពខួរក្បាលថយចុះ។ គ្រឿងស្រវឹងក្នុងករណីខ្លះវិញ ធ្វើឱ្យមនុស្សនិយាយនូវអ្វីដែលគេមិនបានតាំងចិត្ត ការគិតមានការផ្លាស់ប្តូរ មិនអាចរក្សាឥរិយាបថឱ្យមានតុល្យភាព ( ដូចជាដើរមិនត្រង់ផ្លូវ) បន្ទាប់ពីស្រវឹង បុគ្គលមួយចំនួយអាចមានអារ​ម្មណ៍សប្បាយរីករាយមួយភ្លែត ក្រោយមកក៏ស្រាប់តែយំ និងបង្កនូវជម្លោះជាដើម។

តើនឹងមានអ្វីកើតឡើងនៅពេលមនុស្សស្រវឹងខ្លាំង?

មនុស្សដែលមានបទពិសោធន៍ស្រវឹងជោគជាំ ពួកគេអាចនឹងនិយាយអ្វីដោយមិនដឹងខ្លួនស្រពេចស្រពិលគ្មានភាពច្បាស់លាល់ សម្តីឬទង្វើខ្លះបង្កភាពឈឺចាប់ទៅកាន់ខ្លួនឯង ឬក៏អ្នកដទៃក៏មាន ហើយគ្រោះថ្នាក់ដ៏ខ្លាំងនោះ គឺនៅពេលដែលពួកគេបើកបរតាមផ្លូវនានា។ មនុស្សដែលស្រវឹងខ្លាំង អាចមានអាការៈពិបាកក្នុងខ្លួន ហើយនិងពិបាកក្រោកពីដំណេកប្រកបដោយភាពស្រស់ស្រាយ រហូតដល់គ្មានកម្លំាងកំហែងក្នុងការបន្តការងារ នាថ្ងៃបន្ទាប់។

ការទទួលទានគ្រឿងស្រវឹងច្រើនពេក ក៏ជំរុញឱ្យរក្សានូវជាតិពុលទៅក្នុងខ្លួន រហូតដល់ថ្នាក់ប៉ះពាល់ទៅកាន់អាយុជីវិតទៀតផង។ ប៉ុន្តែនៅក្នុងស្ថានភាពខ្លះវិញ មិនបានផ្តល់ផលអវិជ្ជមានភ្លាមៗទេ ប៉ុន្តែយូរៗទៅប៉ះពាល់ដល់សុខភាព ក្នុងកម្រិតមួយដែលធ្ងន់ខ្លាំងរហូតពិបាកនឹងកែខៃ​លៃលកឡើងវិញ។

ការបដិសេធន៍

គឺជារឿងធម្មតានោះទេ ដែលក្មេងៗ ឬមនុស្សកំពុងឈានទៅរកភាពពេញវ័យ តែងមានទំនោរចង់ដឹង ចង់សាកចំពោះអ្វីថ្មីៗ ទន្ទឹមគ្នានោះបរិយាកាសល្បួងលួងលោមឱ្យទទួលទានគ្រឿងស្រវឹង គឺជាធ្នាក់ទាក់ចិត្តមនុស្សវ័យជំទង់មិនងាយនឹងជៀសរួច។ យ៉ាងណាមិញ សូមកុំជឿឱ្យសោះនៅពេលដែលមានមនុស្សមកប្រាប់អ្នកថា អ្នកមើលទៅគ្មានភាពជាមនុស្សធំទាល់តែសោះនៅពេលដែលមិនចេះផឹកស្រា! ឬក៏ផឹកទៅនឹងធ្វើឱ្យអ្នកមានភាពចាស់ទុំជាងមុនជាដើម។ សូមចាំថា មិត្តភាពពិតប្រាកដ មិនបោះបង់អ្នកចោល ដោយសារតែមិនចេះផឹកស្រានោះទេ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...