ឯកឧត្តម យក់ ប៊ុនណា បង្ហាញវិធី២ សម្រាប់សិស្សនិស្សិត​ដែលចង់ក្លាយខ្លួនជាមន្រ្តីរាជការ

កំពង់ស្ពឺ – ក្រោយបញ្ចប់ការសិក្សា សិស្សនិស្សិតតែងមានបំណងចង់បំពេញការងារក្នុងក្ដីស្រមៃរបស់ខ្លួន ។ យុវជនមួយចំនួនសម្រេចចិត្តបើកអាជីវកម្ម ឬប្រកបរបរដោយខ្លួនឯង រីឯចំនួនទៀតមានចំណូលចិត្តធ្វើការក្នុងវិស័យឯកជន និងមួយខ្លះទៀត ស្រឡាញ់ការងារវិស័យសាធារណៈ ឬជាទូទៅគេហៅថាការងាររដ្ឋ ។ ដូច្នេះ តើ​ធ្វើយ៉ាងដូចម្តេច ទើបអាច​ចូល​ធ្វើការងារជាមន្រ្តីរាជការ ឬការងាររដ្ឋបាន?

ក្នុងឱកាស​ចូលរួមសិក្ខាសាលាស្តីពី «ដំណើរជីវិតអ្នក អនាគតខ្ញុំ» នៅវិទ្យាល័យ​២៤កញ្ញា កាលពីពេលថ្មីៗនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលា​ភូមិន្ទរដ្ឋបាល បានបង្ហាញវិធីចំនួន២ ដើម្បីអាចក្លាយខ្លួនជាមន្រ្តីរាជការ ដើម្បីចូលរួម​បម្រើជាតិ បម្រើប្រជាពលរដ្ឋបាន។

បើតាម ឯកឧត្តម យក់ ប៊ុនណា វិធីទី១ ដើម្បីអាចក្លាយខ្លួនជាមន្រ្តីរាជការ គឺត្រូវ​ប្រឡង​ចូល​ដោយផ្ទាល់​នៅ​តាម​ក្រសួង ឬស្ថាប័ន​ដែលសិស្ស និស្សិត​ចង់​ចូលបម្រើការងារ និង វិធីទី២ គឺសិស្សនិស្សិត​ត្រូវ​ប្រឡង​ចូលរៀន​នៅ​សាលា​ភូមិន្ទរដ្ឋបាល ។

សម្រាប់ការប្រឡងចូលតាមក្រសួងស្ថាប័ន បេក្ខជន ឬសិស្សនិស្សិត​ត្រូវកំណត់ថា តើ​ស្ថាប័នណាដែលខ្លួនចង់ចូលបម្រើការ បន្ទាប់មកត្រូវតាមដានព័ត៌មានទាក់ទងនឹងការប្រកាសជ្រើសរើសបុគ្គលិករបស់ក្រសួង ឬស្ថាប័ន​នោះជាប្រចាំ ។ ការប្រមូល ឬតាមដានព័ត៌មាននោះទៀតសោត ​បេក្ខជន ឬសិស្សនិស្សិត ក៏​អាចសាកសួរសិស្សច្បងដែលបានប្រឡងជាប់ ឬក៏​ទៅមើលព័ត៌មាននៅក្រសួងដោយផ្ទាល់ និងតាមដានបណ្ដាញអ៊ីនធឺណិត ឬក៏គេហទំព័រព័ត៌មានផ្សេងៗជាដើម។ ចំណែកលក្ខខណ្ឌនៃការប្រឡងចូលរដ្ឋតាមរយៈស្ថាប័នក្រសួង បេក្ខជនចាំបាច់ត្រូវជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬក៏​បញ្ចប់ថ្នាក់បរិញ្ញាបត្រ ទៅលើជំនាញដែលក្រសួង ឬស្ថាប័ននោះជ្រើសរើស។ រីឯមុខវិជ្ជា ដែលបេក្ខជនត្រូវប្រឡង គឺមានដូចជា មុខវិជ្ជាឯកទេស ភាសាបរទេស និងវប្បធម៌ទូទៅជាដើម។

ដោយឡែកវិធីទី២ ដែលបេក្ខជនត្រូវ​ប្រឡង​ចូល​សាលាភូមិន្ទរដ្ឋបាល​សិន ។ បើតាម​ប្រសាសន៍របស់ ឯកឧត្តម យក់ ប៊ុនណា ការប្រឡង​ចូលរៀនសាលាភូមិន្ទរដ្ឋបាល គឺមានជម្រើសចំនួន២ ដោយជម្រើសទី១ បេក្ខជនត្រូវតែបញ្ចប់ថ្នាក់បរិញ្ញាបត្ររងសិន ទើបមានសិទ្ធិប្រឡងចូលរៀនថ្នាក់សិស្សមន្ត្រីក្រមការ ដោយត្រូវទទួលការបណ្ដុះបណ្ដាលរយៈពេលមួយឆ្នាំ ។ ជម្រើសទី២ បេក្ខជនត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដើម្បីមានសិទ្ធិប្រឡងចូលរៀនថ្នាក់មន្ត្រីជាន់ខ្ពស់ ដោយត្រូវទទួលការបណ្ដុះបណ្ដាលរយៈពេលពីរឆ្នាំក្រោយប្រឡងជាប់។

ឯកឧត្តម យក់ ប៊ុនណា មានប្រសាសន៍បន្ថែមថា

“ដើម្បីក្លាយជាសិស្សមន្ត្រី បេក្ខជនត្រូវមានចំណេះដឹងឯកទេស ភាពក្លាហានប្រកបដោយសុជីវធម៌ និងឥរិយាបថវាងវៃជាចាំបាច់”

យ៉ាងណាក៏ដោយ បើតាមការអះអាងរបស់លោកនាយកសាលាភូមិន្ទរដ្ឋបាល ការប្រឡងចូលរៀននៅសាលាភូមិន្ទរដ្ឋបាល គឺត្រូវ​បានធានាថា មានភាពសុក្រឹត្យ យុត្តិធម៌ និងតម្លាភាព១០០ភាគរយ សម្រាប់បេក្ខជនគ្រប់រូបទាំងអស់ ។ ហេតុនេះ សូមសិស្ស និស្សិតទាំងអស់ កុំគិតថា ទាល់តែកូនអ្នកមាន ឬកូនអ្នកធំ ទើ​បអាចប្រឡងជាប់ ព្រោះការគិតបែបនេះ គឺប្រៀបដូចជាបិទផ្លូវខ្លួនឯង ។ ឯកឧត្តម យក់ ប៊ុនណា បានផ្តាំផ្ញើ​ដល់បេក្ខជន សិស្សនិស្សិតទាំងអស់ ត្រូវមានស្មារតីត្រៀមខ្លួន និងប្រឹងប្រែងរៀនសូត្រជាប្រចាំ ទើបមានឱកាសប្រឡងជាប់ ព្រោះមានតែអ្នកពូកែ និងមានសមត្ថភាពពិតប្រាកដប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសឱ្យចូលរៀននៅ​សាលាភូមិន្ទរដ្ឋបាល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...