លោកបណ្ឌិត តាន់ មុនីវណ្ណ ៖ ជាសិស្ស-និស្សិត ត្រូវយកសៀវភៅជាត្រីមុខ

បើតាមវចនានុក្រមខ្មែរ ពាក្យ «ត្រីមុខ» មានន័យថា ជាប្រធាន, ប្រមុខ, អ្នកនាំមុខ, មនុស្សបានការ, អ្នកដែលគេយកជាមុខមាត់។ ស្របគ្នានេះ នៅក្នុងជីវិតរស់នៅ ការសិក្សា ឬធ្វើការងារក្ដី ប្រសិនបើយើងយកអ្វីមួយធ្វើជាអ្នកនាំមុខ នោះលទ្ធផលនឹងតាមនោះដែរ​។ នេះគឺជារឿងសំខាន់ដែលសិស្ស-និស្សិតត្រូវប្រុងប្រយ័ត្ន។

លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប

ស្របគ្នានេះ នៅក្នុងសិក្ខាសាលាអនឡាញ ស្តីពី «ការអប់រំខ្ញុំ អនាគតខ្ញុំ» លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប មានប្រសាសន៍ថា ជាសិស្ស-និស្សិតកុំយកស្រាជាត្រីមុខ ត្រូវយកសៀវភៅជាត្រីមុខ។ នេះមានន័យថា សិស្ស-និស្សិតត្រូវយកការរៀនសូត្រជាអ្នកនាំមុខ មិនមែនឱ្យគ្រឿងស្រវឹងជាអ្នកនាំមុខនោះទេ។ ទន្ទឹមគ្នានេះ ពេលវេលារៀន សិស្ស-និស្សិតកុំទាន់ចង់បានអ្វីហួសនេះ ការស្រមើលស្រមៃចង់ធ្វើអ្វីអាចមាន ប៉ុន្តែកុំទាន់ប្រញាប់ចង់ចាប់ផ្ដើមធ្វើវា ត្រូវគិតពីរឿងរៀនឱ្យអស់ពីលទ្ធភាពសិន តើរៀនដោយវិធីណា? រៀនដល់កម្រិតណា? រៀនឱ្យដល់ទិសដៅណា?

ពេលខ្ញុំទៅដើរលេង ខ្ញុំណាត់គេទៅអានសៀវភៅ ខ្ញុំយកការអានសៀវភៅជាត្រីមុខ ខ្ញុំមិនដែលទៅយកការផឹកស្រាជាត្រីមុខនោះទេ

បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប

ជាមួយគ្នានេះដែរ លោកបណ្ឌិត តាន់ មុនីវណ្ណ ក៏បានអំពាវនាវដល់ប្អូនៗជាសិស្ស-និស្សិតត្រូវកាន់សៀវភៅអានរហូតដល់ថ្ងៃស្លាប់ ព្រោះសូម្បីតែលោក Bill Gates  ជាមហាសេដ្ឋីប្រចាំនៅសហរដ្ឋអាមេរិក និងពិភពលោក ក៏អានសៀវភៅមួយថ្ងៃ ៤ទៅ៥ម៉ោង គឺដើម្បីសុខភាព ការអភិវឌ្ឍខួរក្បាល ក៏ដូចជាការអភិវឌ្ឍន៍ទៅលើមុខរបរ ។ ទន្ទឹមគ្នានេះ លោកបណ្ឌិត ចង់ឱ្យសិស្ស-និស្សិតខ្មែរយកភាពស្អាត និងសង្ហាដោយការកាន់សៀវភៅមកធ្វើជាទឡ្ហីករណ៍ដើម្បីឱ្យជាតិសាសន៍យើងក្លាយជាអ្នកពូកែអានសៀវភៅ។

សកម្មភាពអានសៀវភៅ (រូបភាព៖ សួនអំណានភ្នំពេញ)

ខ្ញុំសប្បាយចិត្តណាស់ ប្រសិនបើឃើញកូនខ្មែរ ដើរកាន់សៀវភៅ ខ្ញុំសុំអង្វរប្អូន! មិនបាច់អានក៏បានឱ្យតែបានដើរកាន់សៀវភៅឱ្យតែឃើញសប្បាយទាំងអស់គ្នាសិនក៏បាន តែបើបានអានរឹតតែល្អ

បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប

លោកបណ្ឌិត តាន់ មុនីវណ្ណ បញ្ជាក់បន្ថែមថា ពេលវេលាអាចឆ្លុះបញ្ចាំងពីអនាគតរបស់មនុស្ស ដើម្បីកំណត់ថាយើងប្រើប្រាស់ពេលវេលាឱ្យមានតម្លៃកម្រិតណា។ ប្រសិនបើជាសិស្សយើងត្រូវដាក់អាទិភាពទៅលើការរៀនសូត្រ ហើយកុំយកពេលវេលារៀនសូត្រទៅដើរលេង បើទោះជាដើរលេងក៏ត្រូវទាញយកផលប្រយោជន៍ទៅអានសៀវភៅផងដែរ។ លោកបណ្ឌិត បន្តថា ចំណុចសំខាន់បំផុតក្នុងការគ្រប់គ្រងពេលវេលាឱ្យបានល្អសម្រាប់សិស្សានុសិស្ស ប្អូនត្រូវដឹងថាប្អូនចង់ធ្វើអ្វី? ប្អូនចង់បានអ្វី? តើពេលវេលាដ៏អស្ចារ្យរបស់ប្អូនធ្វើទៅបានផលប្រយោជន៍ ឬមិនបានផលប្រយោជន៍? តើកិច្ចការនោះគួរធ្វើ ឬមិនគួរធ្វើ? តែម៉ោងនេះ អ្វីដែលសំខាន់បំផុត គឺរៀន។

បើតាមលោកបណ្ឌិត តាន់ មុនីវណ្ណ មកដល់ម៉ោងនេះ ប្អូនៗសិស្ស-និស្សិតយ៉ាងហោចណាស់ក៏រៀនដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែរ ហើយម៉ោងនេះអ្នកដែលធ្វើការនៅក្រុមហ៊ុនរបស់លោកផ្ទាល់ រៀនដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទាំងអស់ ហើយម្នាក់ៗចង់បន្តទៅយកថ្នាក់បណ្ឌិតទៀតផង ដោយសារតម្រូវការទីផ្សារការងារ ហើយចង់ក្លាយខ្លួនជាអ្នកដឹកនាំ ។ ដូច្នេះ ប្អូនៗត្រូវកំណត់ពេលវេលារៀន បែងចែកអ្វីដែលសំខាន់ហើយបន្ទាន់ ព្រោះបើប្អូនចេះតែរបៀបប៉ុនណេះ ប្អូនដឹងថាកិច្ចការណាគួរធ្វើ និងកិច្ចការងារណាមិនគួរធ្វើ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...