ព្រះសង្ឃជនជាតិជប៉ុនមានសង្ឃដីកាថា ការសម្អាតផ្ទះអាចជួយឱ្យផ្លូវចិត្តរបស់អ្នកមានភាពនឹងនរ

ការសម្អាតផ្ទះមិនគ្រាន់តែជួយឱ្យផ្ទះរបស់អ្នកមើលទៅមានរបៀបរៀបរយ និងសោភណ្ឌភាពស្រស់ស្អាតនោះទេ។ សកម្មភាពនេះក៏ជាមធ្យោបាយមួយ ពង្រឹងសមត្ថភាពគិត និងជួយឱ្យសុខុមាលភាពប្រសើរឡើងផងដែរ។ នេះបើតាមសង្ឃដីការរបស់ព្រះសង្ឃ Zen ជនជាតិជប៉ុន Andy Matsumoto និងជាអ្នកនិពន្ធ «A Monk’s Guide to a Clean House and Mind»។

ព្រះតេជគុណ Matsumoto បានបន្តមានសង្ឃដីកាថា ការសម្អាតផ្ទះ បានផ្ដល់អត្ថប្រយោជន៍សំខាន់ៗចំនួន ៤ ដល់ស្មារតី និងការគិតរបស់មនុស្ស។

១. ការផ្ដោតទៅលើបច្ចុប្បន្នភាព ៖ នៅពេលដែលអ្នកសម្អាតផ្ទះ រឿងដែលសំខាន់បំផុត គឺត្រូវផ្ដោតអារម្មណ៍លើកិច្ចការចំពោះមុខ និងធ្វើយ៉ាងណាគ្រប់គ្រងខ្លួនឯងមិនឱ្យបែកអារម្មណ៍។ សកម្មភាពនេះ អាចជួយឱ្យអ្នកមានចិត្តស្ងប់ ជាពិសេសអាចពង្រឹងការយកចិត្តទុកដាក់ និងផ្ដោតអារម្មណ៍ចំពោះការរស់នៅក្នុងពេលបច្ចប្បន្នបានល្អ។

ព្រះសង្ឃ Zen ជនជាតិជប៉ុន Andy Matsumoto និងជាអ្នកនិពន្ធ «A Monk’s Guide to a Clean House and Mind»

២. បោះបង់ការគិត និងអារម្មណ៍អវិជ្ជមាន ៖ ខណៈពេលដែលអ្នកសម្អាត អ្នកអាចនឹងកត់សម្គាល់ដឹងថា អ្នកចាប់ផ្ដើមគិតអំពីរឿងរ៉ាវផ្សេងៗ ដែលរំខានការគិតរបស់អ្នក។ យ៉ាងណាមិញ ជំនួសឱ្យការនឹកដល់រឿងរ៉ាវទាំងនោះ អ្នកអាចហ្វឹកហ្វាត់ធ្វើជាមិនខ្វល់ពីរឿងរ៉ាវទាំងនោះ ដោយងាកមកផ្ដោតលើការងារចំពោះមុខ។ ការធ្វើបែបនេះ នឹងនាំឱ្យការគិតរបស់អ្នកមានភាពជ្រះស្រឡះ និងអារម្មណ៍ល្អ។

៣. កសាងទំនុកចិត្តលើខ្លួន​ឯង ៖ នៅពេលដែលអ្នកបញ្ចប់ការងារសម្អាត វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកបានសម្រេចកិច្ចការអ្វីមួយដោយជោគជ័យ ហើយអារម្មណ៍នេះនឹងជួយអ្នកបង្កើនទំនុកចិត្តលើខ្លួនឯង។ សកម្មភាពនេះសាមញ្ញ ប៉ុន្តែផ្ដល់ផលវិជ្ជមានច្រើនសម្រាប់ផ្លូវចិត្ត ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍ស្ត្រេស ឬនឿយហត់ខ្លាំង។

បរិយាកាសផ្ទះ ដែលមានការរៀបចំបានល្អ

៤. ភ្ជាប់ទំនាក់ទំនងជាមួយបរិយាកាសជុំវិញខ្លួន ៖ ខណៈពេលដែលអ្នកសម្អាតផ្ទះ អ្នកអាចចំណាយពេលខ្លះ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយបរិយាកាសជុំវិញខ្លួន និងបង្ហាញការពេញចិត្តចំពោះសណ្ដាប់ធ្នាប់ និងអនាម័យដែលខ្លួនបានសម្អាត។ ចំណុចនេះ ជួយឱ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងបានភ្ជាប់ខ្លួនទៅនឹងបច្ចុប្បន្នភាព និងភាពវិជ្ជមានបានច្រើន។

ប្រសិនបើអ្នកជាចង់ចាប់ផ្ដើមសម្អាតផ្ទះ ជាទម្រង់នៃការសមាធិ ព្រះតេជគុណ Matsumoto បានផ្ដល់អនុសាសន៍ថា គួរចាប់ផ្ដើមពីការងារតូចៗ និងសាមញ្ញបំផុតដូចជា លាងចាន រៀបចំតុ ឬបោសផ្ទះជាដើម។ ក្រោយពីបំពេញកិច្ចការទាំងនេះបានជោគជ័យហើយ អ្នកអាចបន្ថែមកិច្ចការម្ដងបន្តិចៗរហូតដល់អាចសម្អាតផ្ទះទាំងមូលតែម្ដង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។