មគ្គុទ្ទេសក៍​កម្រិត​មូលដ្ឋាន​ពី​របៀប​ធ្វើ​ ​CPR​ ​សង្គ្រោះ​បេះដូង​ ​និង​សួត​

​ក្នុង​ស្ថានភាព​អាសន្ន​នៅ​ពេល​ដែល​ជនរងគ្រោះ​គាំង​បេះដូង​ ​ឬ​ឈប់​ដកដង្ហើម​ រាល់​វិនាទី​ដែល​កន្លងផុត​ទៅ​សុទ្ធតែ​ជា​ការ​កំណត់​រវាង​ «​ជីវិត​ ​និង​សេចក្តីស្លាប់​»​។ ​ការ​សង្គ្រោះ​មុខងារ​បេះដូង​ ​និង​សួត​ ​ឬ​ ​CPR​ ​(​Cardiopulmonary​ ​Resuscitation​) ​ក្នុង​បរិបទ​សង្គ្រោះ​កម្រិត​មូលដ្ឋាន​ ​(​Basic​ ​Life​ ​Support​ ​-​ ​BLS​) ​គឺជា​ជំនាញ​សង្គ្រោះ​បឋម​ដ៏​សំខាន់​បំផុត​មួយ​ដែល​សាធារណជន​គ្រប់​រូប​គួរ​សិក្សា​ ​និង​យល់ដឹង​ឱ្យ​បាន​ច្បាស់លាស់​។​

​តើ​ពេលណា​ដែល​ត្រូវ​ធ្វើ​ ​CPR​?​

​ការ​ធ្វើ​ ​CPR​ ​ត្រូវ​អនុវត្ត​ភ្លាម​ៗ​ក្នុង​ករណី​អាសន្ន​ដូច​ខាងក្រោម​៖​
​-​ ​អ្នកជំងឺ​គាំង​បេះដូង​ ​៖ ​អ្នកជំងឺ​បាត់បង់​ស្មារតី​ ​ហើយ​ពុំ​អាច​ចាប់​បាន​ជីពចរ​សរសៃ​ឈាម​ ​Carotid​ ​(​នៅ​ត្រង់​ផ្នែក​ចំហៀង​ក)​។
​-​ ​គ្មាន​ដង្ហើម​ ​ឬ​ដង្ហើម​មិន​ប្រក្រតី​ ​៖ ​អ្នកជំងឺ​ឈប់​ដកដង្ហើម​ ​ឬ​មាន​អាការៈ​ដក​ចង្ការ​មាន់​ ​(​Gasping​)​។​

​ជំហាន​នៃ​ការ​ធ្វើ​ ​CPR​ ​តាម​ស្តង់ដារ​បច្ចេកទេស ​(​BLS​ ​Guidelines​)

​1. ​ពិនិត្យ​ជីពចរ​សរសៃ​ឈាម​ ​Carotid​ ​៖ ​ពិនិត្យ​ជីពចរ​នៅលើ​ ​សរសៃ​ឈាម​ ​Carotid​ ​ដែល​ស្ថិត​នៅ​ផ្នែក​ចំហៀង​ក ​(​រូបភាព​ ​4​a​)​។
​-​ ​កុំ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ស្វែងរក​ជីពចរ​។​
​-​ ​ពិនិត្យ​មិន​ឱ្យ​លើ​ស ​១០​ ​វិនាទី​។​
​-​ ​ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា​មាន​ជីពចរ ​ឬ​អត់​ទេ ​សូម​ចាប់ផ្តើម​ធ្វើ​ ​CPR​ ​ភ្លាម​ៗ ​ដោយ​ធ្វើ​ ​សង្កត់​ទ្រូង​ ​៣០​ ​ដង​ ​បន្ទាប់មក​ផ្តល់​ដង្ហើម​សង្គ្រោះ​ ​២​ ​ដង​។​

​2. ​ដាក់​បាត​ដៃ​លើ​ឆ្អឹង​ទ្រូង​ ​៖​ ​ប្រើ ​បាត​ដៃ​ម្ខាង​ ​ដាក់​លើ​ ​ពាក់កណ្តាល​ផ្នែក​ខាងក្រោម​នៃ​ឆ្អឹង​ទ្រូង​ ​(​Sternum​) ​ដែល​ស្ថិត​នៅ​កណ្តាល​ទ្រូង​ ​(​រូបភាព​ ​4​b​)​។​

​3. ​ដាក់​ដៃ​ម្ខាង​ទៀត​ពីលើ​ ​៖ ​ដាក់​ ​ដៃ​ម្ខាង​ទៀត​ពីលើ​ដៃ​ទី​មួយ​ (​រូបភាព​ ​4​c​)​។​

​4. ​ធ្វើ​ការ​សង្កត់​ទ្រូង​ ​(​Chest​ ​Compression​)
​- ​ត្រង់​ដៃ​ទាំង​ពីរ​។​
-​ ​សង្កត់​ចុះ​ត្រង់​ទៅ​លើ​ទ្រូង​ ​(​រូបភាព​ ​4​c​)​។​
​-​ ​ជម្រៅ​នៃ​ការ​សង្កត់​គួរ​មាន​ ​៥​–​៦​ ​សង់ទីម៉ែត្រ ​(​2​–​2.4​ ​អ៊ីញ​)​។​
​-​ ល្បឿន​គួរតែ​ ​១០០​–​១២០​ ​ដង​ក្នុង​មួយ​នាទី​។​

​5. ​អនុញ្ញាតឱ្យ​ទ្រូង​ត្រឡប់មក​សភាព​ដើម​ ៖​ ​បន្ទាប់ពី​សង្កត់​ម្តង​ៗ​ ត្រូវ​ឈប់​សង្កត់​ទាំងស្រុង​ និង​អនុញ្ញាតឱ្យ​ ​ជញ្ជាំង​ទ្រូង​ត្រឡប់មក​ទីតាំង​ធម្មជាតិ​វិញ​ពេញលេញ​។​

​6. ​បើក​ផ្លូវ​ដង្ហើម​ (​Open​ ​the​ ​Airway​) ​៖​ ​បន្ទាប់ពី​សង្កត់​ទ្រូង​ ​៣០​ ​ដង​ ​ត្រូវ​ឈប់​សង្កត់​ ​ហើយ​បើក​ផ្លូវ​ដង្ហើម​ដោយ​វិធី​ ​Head​ ​Tilt​–​Chin​ ​Lift​ ​(​រូបភាព​ ​4​d​ ​និង​ ​4​e​)​។​
ក​.​ ​Head​ ​Tilt​, ​ដាក់​ដៃ​លើ​ថ្ងាស​អ្នកជំងឺ​ ​ហើយ​ផ្អៀង​ក្បាល​ថយ​ក្រោយ​។​
ខ​.​ ​Chin​ ​Lift​, ​ដាក់​ម្រាម​ដៃ​ចង្អុល ​និង​ម្រាម​ដៃ​កណ្តាល​ក្រោម​ឆ្អឹង​ថ្គាម​ក្រោម​ ​ហើយ​លើក​ថ្គាម​ឡើង​។
គ​. ​ប្រសិនបើ​សង្ស័យ​មាន​របួស​ក,​ ​មិន​ត្រូវ​ប្រើ​វិធី​ ​Head​ ​Tilt​–​Chin​ ​Lift​ ​ទេ​។​ ក្នុង​ករណី​នេះ​ ត្រូវ​ប្រើ​វិធី​ ​Jaw​-​Thrust​ ​Maneuver​។
ឃ​.​ ​Jaw​-​Thrust​ ​Maneuver​
​-​ ​ចាប់​មុំ​ទាំង​សងខាង​នៃ​ឆ្អឹង​ថ្គាម​ក្រោម​។​
​-​ ​ប្រើ​ដៃ​ទាំង​ពីរ​លើក​ និង​រុញ​ថ្គាម​ទៅ​មុខ​។​
​-​ ​ប្រសិនបើ​បបូរមាត់​បិទ​ជិត​ ​សូម​ប្រើ​មេដៃ​បើក​បបូរមាត់​ក្រោម​ ​(​រូបភាព​ ​4​f​)​។​ ​

​7. ​ផ្តល់​ដង្ហើម​សង្គ្រោះ​ ​(​Rescue​ ​Breaths​)
​-​ ​ផ្តល់​ដង្ហើម​ ​១​ ដង ​ខណៈពេល​សង្កេតមើល​ថា​ទ្រូង​លើកឡើង​ឬ​អត់​។​
​-​ ​បន្ទាប់មក​ផ្តល់​ដង្ហើម​ ដង​ទី​២​។​
​-​ ​ដង្ហើម​នីមួយ​ៗ​គួរ​ចំណាយ​ពេល​ប្រហែល​ ​១​ វិនាទី​។​

​8.​ ​បន្ត​ការ​សង្កត់​ទ្រូង​ ​៖​ ​បន្ទាប់ពី​ផ្តល់​ដង្ហើម​ ​២​ ​ដង​ ​ត្រូវ​បន្ត​ការ​សង្កត់​ទ្រូង​វិញ​ភ្លាម​ៗ​។
​-​ ​ប្ដូរ​រវាង​ ​ការ​សង្កត់​ទ្រូង​ ​៣០​ ​ដង​ ​និង​ ការ​ផ្តល់​ដង្ហើម​ ​២​ ដង​ ​ឱ្យ​បាន​លឿន​។​
​-​ ​គោលបំណង​គឺ​ ​កាត់បន្ថយ​ការ​ផ្អាក​ការ​សង្កត់​ទ្រូង​ឱ្យ​មាន​រយៈពេល​ខ្លី​បំផុត​ ​ដើម្បី​រក្សា​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល​ ​និង​សរីរាង្គ​សំខាន់​ៗ​។​

​សារ​អប់រំ​បន្ថែម​៖ ​នៅពេល​ជួបប្រទះ​ករណី​អាសន្ន ​ជំហាន​ដំបូង​គេ​បង្អស់​គឺ​ត្រូវ​ ​ហៅទូរស័ព្ទ​ទៅ​លេខ​សង្គ្រោះ​បន្ទាន់​ ​(​119​) ​ឬ​ស្រែក​រក​ជំនួយ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ជាមុន​សិន ​មុននឹង​ចាប់ផ្តើម​ធ្វើ​ ​CPR​ ​ហើយ​ត្រូវ​បន្ត​ធ្វើ​ ​CPR​ រហូតដល់​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​មកដល់​ ​ឬ​រហូតដល់​អ្នកជំងឺ​មាន​ចលនា​ដង្ហើម​ឡើងវិញ​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...