តើ​បុគ្គល​ដែល​តាំង​ខ្លួន​ជា​ព្រះ ឬ​មនុស្ស​អស្ចារ្យ គឺជា​សញ្ញា​នៃ​ជំងឺផ្លូវចិត្ត?

ភ្នំពេញ – មិនថា​នៅ​​ប្រទេស​កម្ពុជា ឬ​ប្រទេស​នានា​នៅ​លើពិភពលោកនោះទេ គឺតែងតែ​មាន​បុគ្គល​ដែលចេញ​មក​អះអាង និង​តាំង​ខ្លួន​ឯងជា​ព្រះ ឬជាអាទិទេពជាដើម ហើយ​បាន​យកជំនឿអរូបិយ​អូសទាញ​ប្រជាពលរដ្ឋ​ដែលខ្វះ​ការ​យល់ដឹង ការ​ពិចារណា ទៅ​តាម​ឧបាយ​របស់​ខ្លួន ។ ជា​មួយ​គ្នា​នេះ បើ​យោង​តាម​​អាការៈ នៃជំងឺផ្លូវចិត្ត ការ​តាំង​ខ្លួន​ឯងជា​ព្រះ ឬ​ជាមនុស្ស​អស្ចារ្យ ក៏​ស្ថិត​នៅ​ក្នុង​សញ្ញាមួយនៃជំងឺផ្លូវចិត្ត​ផងដែរ ។

លោកបណ្ឌិត ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសផ្លូវចិត្ត បានមានប្រសាសន៍ថា ចំពោះ​បុគ្គលដែល​តាំង​ខ្លួន​ជា​ព្រះ ឬ​ជន​មាន​បារម៉ីអស្ចារ្យ ទី១ គឺអាច​ចាត់ថា ជាជំងឺផ្លូវចិត្ត​ ដោយ​ក្នុង​ករណីនេះ គឺ​ត្រូវ​ពិនិត្យ​មើល​កត្តា​ជា​ច្រើន​ទៀត ដូចជា សភាព​របស់អ្នកជំងឺ​មុន​ពេល​តាំងខ្លួនជា​ព្រះ, ប្រវត្តិ​ជំងឺផ្លូវចិត្ត, ការ​បំពេញ​មុខងារ, សញ្ញា​ផ្លូវចិត្តជាច្រើន​ទៀត​ដែលទាក់ទង​ និង​ការ​ទទួល​ដឹង​ដោយញាណ និង​ការ​គិត​របស់គាត់ តើ​ការ​គិតបែបនេះរបស់គាត់ គឺជាការគិតមួយយ៉ាងស៊ុប មិនអាចងាករេ មិនមានអ្នកណាអាចជំនះគាត់បាន? គឺមានន័យថា យើងត្រូវមើលសញ្ញាផ្លូវចិត្តផ្សេងទៀតជាច្រើន ទើបអាចសន្និដ្ឋានបាន។

ទី២ គឺ​មិន​អាច​ចាត់ទុកថា ជាជំងឺផ្លូវចិត្ត​បានទេ ដោយ​ក្នុងករណីនេះ យើង​ត្រូវ​ពិនិត្យ​ទៅ​លើ​វប្បធម៌ និង​ជំនឿ​របស់​ប្រជាជន​ក្នុង​ប្រទេស​របស់គាត់ដែរ ដោយ​បើ​គេ​ជឿ​បែបនេះ វាជា​ផ្នែក នៃវប្បធម៌ មិន​មានអីខុសនោះទេ។ តែ​បើ​ជំនឿ និង​ការ​គិត​របស់​គាត់​វាចម្លែក មិន​មាន​ប្រជាជន​ណា​មួយ​ក្នុង​ប្រទេស​នោះ​គិត​បែបហ្នឹង នោះ​ទើប​ហៅថា ជំងឺ។

បើយោង​តាម​ការ​ចុះផ្សាយ​របស់​អង្គការចិត្តសង្គមអន្តរវប្បធម៌ (ធីភីអូ) ដែលធ្វើការងារ​លើសេវាសុខភាពផ្លូវចិត្ត បានបង្ហាញថា អ្នកដែល​មានអាការមួយ​ចំនួន​​ដូចជា ព្រួយ​ចិត្ត គិត​ច្រើន ឆាប់ភ័យ, ស្រឺត ត្រជាក់ចុងដៃចុងជើង, ឆាប់ខឹង ងាយ​យំសោក, ដេកមិនលក់ សុបិន្តអាក្រក់, បាយមិនបាន អស់កម្លាំង, ពិបាក​ក្នុង​ការ​ផ្ចង់អារម្មណ៍, ខ្សោយ​ការ​ចងចាំ អារម្មណ៍​មិន​មូល, អារម្មណ៍ធ្លាក់ចុះ ធ្លាក់ទឹកចិត្ត, តែលតោល អស់សង្ឃឹម, មានអារម្មណ៍ ឬអាកប្បកិរិយាចម្លែក, មានគំនិត​ចង់ស្លាប់ ធ្វើអត្តឃាត, លឺសម្លេង​ដែល​គ្មានប្រភព, សង្ស័យគេឯង, មានអំណួតខ្លាំង និង​ការ​តាំងខ្លួនជា​ព្រះ ឬមនុស្ស​អស្ចារ្យជាដើម ដោយ​អាការៈទាំងនេះ គឺជា​សញ្ញា នៃជំងឺផ្លូវចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...