ភ្នំពេញ – មិនថានៅប្រទេសកម្ពុជា ឬប្រទេសនានានៅលើពិភពលោកនោះទេ គឺតែងតែមានបុគ្គលដែលចេញមកអះអាង និងតាំងខ្លួនឯងជាព្រះ ឬជាអាទិទេពជាដើម ហើយបានយកជំនឿអរូបិយអូសទាញប្រជាពលរដ្ឋដែលខ្វះការយល់ដឹង ការពិចារណា ទៅតាមឧបាយរបស់ខ្លួន ។ ជាមួយគ្នានេះ បើយោងតាមអាការៈ នៃជំងឺផ្លូវចិត្ត ការតាំងខ្លួនឯងជាព្រះ ឬជាមនុស្សអស្ចារ្យ ក៏ស្ថិតនៅក្នុងសញ្ញាមួយនៃជំងឺផ្លូវចិត្តផងដែរ ។
លោកបណ្ឌិត ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសផ្លូវចិត្ត បានមានប្រសាសន៍ថា ចំពោះបុគ្គលដែលតាំងខ្លួនជាព្រះ ឬជនមានបារម៉ីអស្ចារ្យ ទី១ គឺអាចចាត់ថា ជាជំងឺផ្លូវចិត្ត ដោយក្នុងករណីនេះ គឺត្រូវពិនិត្យមើលកត្តាជាច្រើនទៀត ដូចជា សភាពរបស់អ្នកជំងឺមុនពេលតាំងខ្លួនជាព្រះ, ប្រវត្តិជំងឺផ្លូវចិត្ត, ការបំពេញមុខងារ, សញ្ញាផ្លូវចិត្តជាច្រើនទៀតដែលទាក់ទង និងការទទួលដឹងដោយញាណ និងការគិតរបស់គាត់ តើការគិតបែបនេះរបស់គាត់ គឺជាការគិតមួយយ៉ាងស៊ុប មិនអាចងាករេ មិនមានអ្នកណាអាចជំនះគាត់បាន? គឺមានន័យថា យើងត្រូវមើលសញ្ញាផ្លូវចិត្តផ្សេងទៀតជាច្រើន ទើបអាចសន្និដ្ឋានបាន។

ទី២ គឺមិនអាចចាត់ទុកថា ជាជំងឺផ្លូវចិត្តបានទេ ដោយក្នុងករណីនេះ យើងត្រូវពិនិត្យទៅលើវប្បធម៌ និងជំនឿរបស់ប្រជាជនក្នុងប្រទេសរបស់គាត់ដែរ ដោយបើគេជឿបែបនេះ វាជាផ្នែក នៃវប្បធម៌ មិនមានអីខុសនោះទេ។ តែបើជំនឿ និងការគិតរបស់គាត់វាចម្លែក មិនមានប្រជាជនណាមួយក្នុងប្រទេសនោះគិតបែបហ្នឹង នោះទើបហៅថា ជំងឺ។
បើយោងតាមការចុះផ្សាយរបស់អង្គការចិត្តសង្គមអន្តរវប្បធម៌ (ធីភីអូ) ដែលធ្វើការងារលើសេវាសុខភាពផ្លូវចិត្ត បានបង្ហាញថា អ្នកដែលមានអាការមួយចំនួនដូចជា ព្រួយចិត្ត គិតច្រើន ឆាប់ភ័យ, ស្រឺត ត្រជាក់ចុងដៃចុងជើង, ឆាប់ខឹង ងាយយំសោក, ដេកមិនលក់ សុបិន្តអាក្រក់, បាយមិនបាន អស់កម្លាំង, ពិបាកក្នុងការផ្ចង់អារម្មណ៍, ខ្សោយការចងចាំ អារម្មណ៍មិនមូល, អារម្មណ៍ធ្លាក់ចុះ ធ្លាក់ទឹកចិត្ត, តែលតោល អស់សង្ឃឹម, មានអារម្មណ៍ ឬអាកប្បកិរិយាចម្លែក, មានគំនិតចង់ស្លាប់ ធ្វើអត្តឃាត, លឺសម្លេងដែលគ្មានប្រភព, សង្ស័យគេឯង, មានអំណួតខ្លាំង និងការតាំងខ្លួនជាព្រះ ឬមនុស្សអស្ចារ្យជាដើម ដោយអាការៈទាំងនេះ គឺជាសញ្ញា នៃជំងឺផ្លូវចិត្ត៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2025
កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2026
សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ប្រទេសចិនផ្តល់អាហាររូបករណ៍ជាច្រើនកន្លែងដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2023
ក្រោមកម្មវិធីអាហារូបករណ៍របស់ MFCOM សាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់មន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2025
កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2024
ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































