លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ៖ បណ្ណាល័យនៃក្តីស្រឡាញ់សំខាន់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍លើវិស័យអប់រំ

កណ្ដាល – ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យនៃក្តីស្រឡាញ់ នៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន រកាជន្លឹង ស្ថិតនៅ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល កាលពីថ្ងៃទី១៤ ខែកុម្ភ: កន្លងទៅ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន អនុប្រធានក្រុមប្រឹក្សាភិបាលសហគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ (TYDA) បានមានប្រសាសន៍ថា បណ្ណាល័យនៃក្តីស្រឡាញ់គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍លើវិស័យអប់រំនៅក្នុងស្រុកខ្សាច់កណ្ដាល ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន បានអបអរសាទរចំពោះសមិទ្ធផលថ្មីសម្រាប់ស្រុកខ្សាច់កណ្ដាល និងបានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនរួមគ្នាកសាងបណ្ណាល័យថ្មី១ខ្នងនេះឡើង សម្រាប់សិស្សានុសិស្សបានសិក្សារៀនសូត្រ និងស្រាវជ្រាវបង្កើនចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

អនុប្រធានក្រុមប្រឹក្សាភិបាលសហគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ (TYDA) ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ កុំបោះបង់ចោលការសិក្សា ត្រូវបន្តរៀនឱ្យបានខ្ពង់ខ្ពស់ ត្រូវមានមានសីលធម៌ និងគុណធម៌។ ទន្ទឹមគ្នានេះ ប្រសិនសិស្សានុសិស្សចង់រៀនឱ្យពូកែ ត្រូវអានសៀវភៅ និងសិក្សាស្រាវជ្រាវបន្ថែមឱ្យបានច្រើន ពីព្រោះវាជាមូលដ្ឋានគ្រឹះធ្វើឱ្យសិស្សរៀនពូកែបាន។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា បណ្ណាល័យនៃក្តីស្រឡាញ់ គឺជាកាដូដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនសិស្សានុសិស្សក្នុងស្រុកខ្សាច់កណ្តាល នៅក្នុងថ្ងៃនៃក្តីស្រឡាញ់ (១៤ កុម្ភៈ)។ ឯកឧត្តមបន្តថា បណ្ណាល័យនេះ នឹងក្លាយជាឃ្លាំងនៃចំណេះវិជ្ជា សម្រាប់ការសិក្សាស្រាវជ្រាវ ក្រេបជញ្ជក់ចំណេះដឹង ប្រៀបបាននឹងការផ្ដល់នូវក្តីសង្ឃឹម នូវការអភិវឌ្ឍសមត្ថភាពចំណេះដឹងបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស នៅក្នុងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល។

គួរជម្រាបជូនថា បណ្ណាល័យនៃក្តីស្រឡាញ់ បានចាប់ផ្តើមកសាងក្នុងខែវិច្ឆិកា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ក្នុងខែមករា ឆ្នាំ ២០២១ ដោយបានបំពាក់គ្រឿងសង្ហារឹម សំភារៈ និងសៀវភៅជាច្រើនមុខ បម្រើដល់ការសិក្សា ស្រាវជ្រាវរបស់សិស្ស ដោយចំណាយអស់ទឹកប្រាក់សរុបប្រមាណជិត១០ម៉ឺនដុល្លារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...