៧ ​ចំណុច​ ​ដែល​អាណាព្យាបាល​ ​និង​សិស្ស​ត្រូវ​ដឹង​ ​មុន​ឈាន​ជើង​ចូល​មហាវិទ្យាល័យ​

​ការ​ផ្លាស់ប្តូរ​ពី​ជីវិត​ពី​សិស្ស​វិទ្យាល័យ​ ​ឈាន​ចូល​ទៅ​មហាវិទ្យាល័យ​ ​មិន​ត្រឹមតែ​ជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​និស្សិត​ថ្មី​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​ក៏​ជា​ចំណុច​របត់​ដ៏​សំខាន់​សម្រាប់​អាណាព្យាបាល​គ្រប់​រូប​ផងដែរ​។ ការ​បត់​បែន​ចូល​ទៅក្នុង​បរិយាកាស​សិក្សា​ថ្មី​ ​ការ​រស់នៅ​ឯករាជ្យ​ ​និង​ការ​ប្រឈមមុខ​នឹង​បទពិសោធន៍​ដែល​មិន​ធ្លាប់​ជួប ​ប្រាកដ​ជា​អាច​បង្កើត​នូវ​ភាព​ស្ទាក់ស្ទើរ​ ​និង​ក្តី​បារម្ភ​មួយចំនួន​។ ​ដើម្បី​ជួយ​សម្រួល​ដល់​អន្តរកាល​ ​ទាំង​សិស្ស​ ​និង​អាណាព្យាបាល​គួរ​ត្រៀម​លក្ខណៈ​សម្បត្តិ​ឱ្យ​បាន​រួចរាល់​តាមរយៈ​គន្លឹះ​សំខាន់​ៗ​ចំនួន​ ៧ ​ដូច​ខាង​ក្រោម​៖​

​១​.​ ​រៀបចំ​សម្ភារ​ផ្ទាល់ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ ​(​ករណី​ត្រូវ​ស្នាក់នៅ​អន្តេវាសិកដ្ឋាន​)​

​សម្រាប់​សិស្ស​ដែល​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​ស្នាក់​នៅ​អន្តេវាសិកដ្ឋាន​ ​(​Dormitory​)​ ​របស់​សាកលវិទ្យាល័យ​ ​ឬ​កន្លែង​ស្នាក់នៅ​ក្បែរ​សាលា​ ការ​រៀបចំ​សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ដូចជា​ កម្រាល​ពូក​ ​កន្សែង​ ​និង​ប្រដាប់ប្រដា​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ពី​ផ្ទះ​ទៅ​ ​គឺ​ជា​រឿង​ចាំបាច់​។ ​ការ​រៀបចំ​សម្ភារ​ដែល​ទម្លាប់​ប្រើប្រាស់​នៅ​ផ្ទះ​ ​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ​ផ្លូវចិត្ត​ ​និង​ធ្វើឱ្យ​ការ​ស្នាក់នៅ​ដំបូង​មាន​ផាសុកភាព។

២​.​ ​យល់​ចិត្ត​ ​និង​ទទួល​ស្គាល់​ភាព​ភ័យ​ព្រួយ​របស់​កូន​

​ទោះបី​ជា​កូន​ៗ​បង្ហាញ​ភាព​ក្លាហាន ​ឬ​សម្តែង​ការ​រំភើបចិត្ត​ចង់​ឡើង​មហាវិទ្យាល័យ​យ៉ាងណា​ក៏ដោយ​ ​ក៏​ពួក​គេ​នៅតែ​មាន​ក្តី​បារម្ភ​ ​និង​សំណួរ​ជា​ច្រើន​នៅក្នុង​ចិត្ត​។ អាណាព្យាបាល​គួរ​ធ្វើជា​បង្អែក​ផ្លូវចិត្ត​ ​ស្តាប់​ដោយ​យកចិត្តទុកដាក់​ ​និង​លើកទឹកចិត្ត​កូន​ ព្រោះ​ការ​ឈានជើង​ចូល​បរិយាកាស​សិក្សា​ថ្មី​តែងតែ​អម​មក​ជាមួយ​ក្តី​ព្រួយបារម្ភ។

​៣​.​ ​ទុក​លំហ ​និង​ឱកាស​ឱ្យ​កូន​ម្ចាស់ការ​លើ​ខ្លួនឯង​

​ទោះជា​ក្តី​បារម្ភ​របស់​អាណាព្យាបាល​មាន​កម្រិត​ណា​ក៏ដោយ​ ការ​ចូលរួម​កម្មវិធី​តម្រង់​ទិស​របស់​មហាវិទ្យាល័យ​ ​គឺ​ជា​ជំហាន​ដំបូង​នៃ​ការ​រៀន​រស់នៅ​ដោយ​ឯករាជ្យ​របស់​និស្សិត​។​ ​អាណាព្យាបាល​គួរ​ចៀសវាង​ការ​ជ្រៀត​ជ្រែក​ ​ឬ​ធ្វើ​ការ​សម្រេចចិត្ត​ជំនួស​កូនក្នុងពេល​ចូលរួម​សកម្មភាព​។ ត្រូវ​បណ្តោយ​ឱ្យ​ពួកគេ​រៀន​តវ៉ា​ ​ឬ​សាកសួរ​ព័ត៌មាន​ដោយ​ផ្ទាល់​ជាមួយ​សាលា ​ដើម្បី​បង្កើត​ទំនុកចិត្ត​លើ​ខ្លួនឯង។

​៤​.​ ​បង្កើត​បណ្តាញ​ទំនាក់ទំនង​រវាង​អាណាព្យាបាល​ ​និង​អាណាព្យាបាល​

ការ​ចូលរួម​កម្មវិធី​តម្រង់​ទិស ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អាណាព្យាបាល​ក្នុង​ការ​ជួបជុំ ​ផ្លាស់ប្តូរ​លេខ​ទូរស័ព្ទ​ ​ឬ​បង្កើត​ក្រុម​ទំនាក់ទំនង​ ​ជាមួយ​អាណាព្យាបាល​ផ្សេងទៀត​។ ការ​មាន​បណ្តាញ​ទំនាក់ទំនង​នេះ​ ​នឹង​ជួយ​ឱ្យ​អាណាព្យាបាល​អាច​ចែក​រំលែក​ព័ត៌មាន​ ​ពិភាក្សា​ ​និង​ជួយ​ជ្រោមជ្រែង​គ្នា​ក្នុង​អំឡុងពេល​កូន​ៗ​សិក្សា​នៅ​មហាវិទ្យាល័យ។

​៥​.​ ​លើក​ទឹកចិត្ត​កូន​ឱ្យ​បង្កើត​មិត្តភក្តិ​ថ្មី​ៗ

ការ​បង្កើត​មិត្តភាព​ក្នុង​ថ្ងៃ​តម្រង់​ទិស ​អាច​កាត់បន្ថយ​ភាព​ចម្លែក​ភ្នែក​ ​និង​ភាព​ភ័យខ្លាច​បាន​ច្រើន​។ ​ការ​ផ្លាស់ប្តូរ​ទំនាក់ទំនង​ ការ​ចូលរួម​ក្រុម​ពិភាក្សា​ ​ឬ​ការ​រាប់អាន​មិត្ត​រួម​ថ្នាក់​ថ្មី​ៗ នឹង​ជួយ​ឱ្យ​និស្សិត​មាន​អារម្មណ៍​កក់​ក្តៅ​ ​និង​រៀបចំ​ខ្លួន​បាន​ល្អ​ប្រសើរ​មុនពេល​ថ្នាក់​សិក្សា​ផ្លូវ​ការ​ចាប់ផ្តើម។

​៦​.​ ​ចូលរួម​វគ្គ​បង្ហាញ​ព័ត៌មាន​ឱ្យ​បាន​ច្រើន​បំផុត​

​សាកលវិទ្យាល័យ​តែង​តែ​ផ្តល់​ព័ត៌មាន​សំខាន់​ៗ​ជា​ច្រើន​ក្នុង​ថ្ងៃ​តម្រង់​ទិស​។ ​អាណាព្យាបាល​ ​និង​សិស្ស​គួរ​យកចិត្តទុកដាក់​ស្វែងយល់​អំពី​ ​សេវា​គាំទ្រ​ការ​សិក្សា​ ​និង​ការ​បង្រៀន​បន្ថែម​,​ ​សេវា​ថែទាំ​សុខភាព ​និង​ការ​ប្រឹក្សា​ផ្លូវចិត្ត​,​ ​ប្រព័ន្ធ​សុវត្ថិ​ភាព​នៅក្នុង​បរិវេណ​សាលា​,​ ​ឱ​កាស​ចុះ​កម្មសិក្សា​ ​និង​ការ​តម្រង់​ទិស​ការងារ។

៧​.​ ​ជំរុញ​ឱ្យ​កូន​ហ៊ាន​ផ្លាស់ប្តូរ​ ​និង​ចាកចេញ​ពី​ ​Comfort ​Zone

ការ​ចូលរួម​កម្មវិធី​សង្គម​ ​ឬ​សកម្មភាព​ក្នុង​សាលា​ ​អាច​ជា​បញ្ហា​ប្រឈម​សម្រាប់​សិស្ស​មួយចំនួន​។​ ​ទោះជា​យ៉ាងណា ការ​រៀន​ណែនាំ​ខ្លួន ​និង​ការ​ជជែក​ជាមួយ​មនុស្ស​ថ្មី​ៗ​ ​គឺជា​ជំនាញ​ជីវិត​ដ៏​សំខាន់​ដែល​នឹង​ជួយ​ឱ្យ​ពួកគេ​សម្រប​ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស​ក្នុង​បរិយាកាស​នៅ​មហាវិទ្យាល័យ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)