គន្លឹះសំខាន់ ៦ចំណុចបង្ហាញពី​អត្ថន័យល្អសម្រាប់ជីវិតប្រចាំថ្ងៃ

យុវជនជាមនុស្សស្ថិតនៅក្នុងវ័យមួយដែលកំពុងស្វែងរកគោលដៅ ភាពឯករាជ្យ ឬម្ចាស់ការសម្រាប់ជីវិតរបស់ខ្លួនឯង។ ដើម្បីក្លាយខ្លួនជាមនុស្សមានភាពម្ចាស់ការពេញលក្ខណៈចំពោះខ្លួនឯង លោក អាប្រាហាម ម៉ាស្លូវ (Abraham Maslow) អ្នកចិត្តសាស្រ្តជនជាតិអាមេរិក បានបញ្ជាក់ថា ជីវិតមិនមែនជារឿងអ្វីដែលពិបាកស្មុគស្មាញនោះទេ ប៉ុន្តែអត្ថន័យល្អនៃជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ កើតឡើងដោយបទពិសោធធម្មតាប្រាំមួយចំណុច។

១. ការជក់ចិត្តជក់អារម្មណ៍នឹងអ្វីមួយ៖ ការជក់អារម្មណ៍លើរឿងអ្វីមួយបានធ្វើឱ្យអ្នកបានចូលរួមក្នុងសកម្មភាពអ្វីម៉្យាងដែលធ្វើឱ្យអ្នកមិនបាច់រៀបប្ញក ធ្វើអ្វីទៅតាមសម្រួល តាមចិត្តចង់ធ្វើ ដោយមិនមានភាពខ្មាសអៀន ទើបធ្វើឱ្យមានមិនមានការពិបាកសម្រេចចិត្ត និងគិតច្រើននៅក្នុងការប្រព្រឹត្តិវានោះទេ។

២. ត្រូវភ្ញាក់រព្ញកថា មនុស្សម្នាក់ៗជាម្ចាស់ការលើខ្លួនឯង ៖ មនុស្សគ្រប់បង្កើតគំនិត ដោយមានឯករាជ្យភាពសម្រាប់ខ្លួនឯង ប្រកបដោយភាពម្ចាស់ការលើជីវិតរបស់ខ្លួនឯង។ សួរថាអ្នកត្រូវស្ដាប់ចិត្តរបស់ខ្លួនឯង ឬអ្នកត្រូវស្ដាប់តាមចិត្តឱពុកម្ដាយ ឬមួយត្រូវតាមអ្នកដទៃផ្សេងៗក្នុងសង្គម? ចម្លើយនោះគឺ អ្នកគួរតែស្ដាប់ទៅលើចិត្តរបស់ខ្លួនឯងច្រើនជាង ពីព្រោះមានតែអ្នកទេដែលម្ចាស់នៃជីវិតមួយនេះ។

៣. មានភាពស្មោះត្រង់ ទទួលខុសត្រូវលើចិត្ត និងការគិតរបស់ខ្លួន ៖ អ្នកត្រូវហ៊ានបដិសេដ ដោយហ៊ាននិយាយថា “ទេ” ចំពោះអ្វីដែលអ្នកមិនចង់ធ្វើ។ ជាក់ស្តែងដូចជាឃ្លាថា “ទេ ! ខ្ញុំចូលចិត្តបែបនេះទេ ឬខ្ញុំមិនចង់ទៅទីនោះទេ” ការនិយាយដោយបង្ហាញភាពស្មោះត្រង់ពីខ្លួនឯង ប្រសើរជាងកុហកខ្លួនឯង ឬធ្វើអ្វីដែលខ្លួនឯងមិនពេញចិត្ត ទោះបីជានិយាយទៅធ្វើឱ្យគេមិនមានភាពពេញចិត្តក៏ដោយ ប៉ុន្តែវាមិនបានប៉ះពាល់ដល់ខ្លួនឯងគឺជារឿងដែលប្រសើរ។

៤. តាំងចិត្តថានឹងខំធ្វើការងារឱ្យពេញទំហឹង ៖ ការខិតតខំប្រឹងប្រែងធ្វើកិច្ចការដើម្បីប្រើឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ព្យាយាមធ្វើឱ្យបានល្អទៅជាមនុស្សពូកែបំផុត ទោះជានៅផ្នែកណាក៏ដោយ ដែលអ្នកកំពុងធ្វើ។ ការតស៊ូព្យាយាម ធ្វើកិច្ចការងារឱ្យបានល្អបំផុតដែលអាចធ្វើឱ្យអ្នកជាមនុស្សដែលមានទំនួលខុសត្រូវ និងកែប្រែខ្លួនជាមនុស្សឆ្លាត ហើយការតាំងចិត្ត និងខិតខំប្រឹងប្រែងនោះនឹងនាំឱ្យអ្នកមានភាពម្ចាស់ការលើខ្លួនឯង។

៥. តាំងចិត្តមើលអ្នកដទៃក្នុងផ្លូវល្អបំផុត ៖ ការកើតមានគំនិតវិជ្ជមាន ឬមើលមនុស្សនៅជុំវិញខ្លួនរបស់អ្នកនៅក្នុងរឿងល្អ នឹងធ្វើឱ្យអ្នកមានចិត្តគំនិតល្អៗផងដែរ។ មើលអ្នកដទៃក្នុងផ្លូវល្អ គឺជាការបើកគំនិតរបស់អ្នកស្រូបយកភាពវិជ្ជមាន និងមិនធ្វើឱ្យអ្នកមានភាពស្មុគស្មាញនៅក្នុងជីវិតនោះទេ។

៦. គិតថាជីវិតត្រូវមានជម្រើសគ្រប់ពេលវេលា ៖ ការជ្រើសរើស ឬការសម្រេចចិត្តបានកើតឡើងសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសមនុស្សដែលមានភាពម្ចាស់ការទៅលើខ្លួនឯង ចេះសម្រេចចិត្ត និងជ្រើសរើសត្រូវគិតថាវាជារឿងធម្មតានោះទេ។ ទទួលស្គាល់ការពិតថាជីវិតគឺជៀសមិនផុតពីការជ្រើសរើស ទទួលយក និងរៀនអំពីការជ្រើសរើសនោះ ដើម្បីពង្រឹកភាពឯករាជ្យសម្រាប់ខ្លួនឯង។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...