យុវជនជាមនុស្សស្ថិតនៅក្នុងវ័យមួយដែលកំពុងស្វែងរកគោលដៅ ភាពឯករាជ្យ ឬម្ចាស់ការសម្រាប់ជីវិតរបស់ខ្លួនឯង។ ដើម្បីក្លាយខ្លួនជាមនុស្សមានភាពម្ចាស់ការពេញលក្ខណៈចំពោះខ្លួនឯង លោក អាប្រាហាម ម៉ាស្លូវ (Abraham Maslow) អ្នកចិត្តសាស្រ្តជនជាតិអាមេរិក បានបញ្ជាក់ថា ជីវិតមិនមែនជារឿងអ្វីដែលពិបាកស្មុគស្មាញនោះទេ ប៉ុន្តែអត្ថន័យល្អនៃជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ កើតឡើងដោយបទពិសោធធម្មតាប្រាំមួយចំណុច។

១. ការជក់ចិត្តជក់អារម្មណ៍នឹងអ្វីមួយ៖ ការជក់អារម្មណ៍លើរឿងអ្វីមួយបានធ្វើឱ្យអ្នកបានចូលរួមក្នុងសកម្មភាពអ្វីម៉្យាងដែលធ្វើឱ្យអ្នកមិនបាច់រៀបប្ញក ធ្វើអ្វីទៅតាមសម្រួល តាមចិត្តចង់ធ្វើ ដោយមិនមានភាពខ្មាសអៀន ទើបធ្វើឱ្យមានមិនមានការពិបាកសម្រេចចិត្ត និងគិតច្រើននៅក្នុងការប្រព្រឹត្តិវានោះទេ។
២. ត្រូវភ្ញាក់រព្ញកថា មនុស្សម្នាក់ៗជាម្ចាស់ការលើខ្លួនឯង៖ មនុស្សគ្រប់បង្កើតគំនិត ដោយមានឯករាជ្យភាពសម្រាប់ខ្លួនឯង ប្រកបដោយភាពម្ចាស់ការលើជីវិតរបស់ខ្លួនឯង។ សួរថាអ្នកត្រូវស្ដាប់ចិត្តរបស់ខ្លួនឯង ឬអ្នកត្រូវស្ដាប់តាមចិត្តឱពុកម្ដាយ ឬមួយត្រូវតាមអ្នកដទៃផ្សេងៗក្នុងសង្គម? ចម្លើយនោះគឺ អ្នកគួរតែស្ដាប់ទៅលើចិត្តរបស់ខ្លួនឯងច្រើនជាង ពីព្រោះមានតែអ្នកទេដែលម្ចាស់នៃជីវិតមួយនេះ។

៣. មានភាពស្មោះត្រង់ ទទួលខុសត្រូវលើចិត្ត និងការគិតរបស់ខ្លួន៖ អ្នកត្រូវហ៊ានបដិសេដ ដោយហ៊ាននិយាយថា “ទេ” ចំពោះអ្វីដែលអ្នកមិនចង់ធ្វើ។ ជាក់ស្តែងដូចជាឃ្លាថា “ទេ ! ខ្ញុំចូលចិត្តបែបនេះទេ ឬខ្ញុំមិនចង់ទៅទីនោះទេ” ការនិយាយដោយបង្ហាញភាពស្មោះត្រង់ពីខ្លួនឯង ប្រសើរជាងកុហកខ្លួនឯង ឬធ្វើអ្វីដែលខ្លួនឯងមិនពេញចិត្ត ទោះបីជានិយាយទៅធ្វើឱ្យគេមិនមានភាពពេញចិត្តក៏ដោយ ប៉ុន្តែវាមិនបានប៉ះពាល់ដល់ខ្លួនឯងគឺជារឿងដែលប្រសើរ។
៤. តាំងចិត្តថានឹងខំធ្វើការងារឱ្យពេញទំហឹង៖ ការខិតតខំប្រឹងប្រែងធ្វើកិច្ចការដើម្បីប្រើឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ព្យាយាមធ្វើឱ្យបានល្អទៅជាមនុស្សពូកែបំផុត ទោះជានៅផ្នែកណាក៏ដោយ ដែលអ្នកកំពុងធ្វើ។ ការតស៊ូព្យាយាម ធ្វើកិច្ចការងារឱ្យបានល្អបំផុតដែលអាចធ្វើឱ្យអ្នកជាមនុស្សដែលមានទំនួលខុសត្រូវ និងកែប្រែខ្លួនជាមនុស្សឆ្លាត ហើយការតាំងចិត្ត និងខិតខំប្រឹងប្រែងនោះនឹងនាំឱ្យអ្នកមានភាពម្ចាស់ការលើខ្លួនឯង។

៥. តាំងចិត្តមើលអ្នកដទៃក្នុងផ្លូវល្អបំផុត៖ ការកើតមានគំនិតវិជ្ជមាន ឬមើលមនុស្សនៅជុំវិញខ្លួនរបស់អ្នកនៅក្នុងរឿងល្អ នឹងធ្វើឱ្យអ្នកមានចិត្តគំនិតល្អៗផងដែរ។ មើលអ្នកដទៃក្នុងផ្លូវល្អ គឺជាការបើកគំនិតរបស់អ្នកស្រូបយកភាពវិជ្ជមាន និងមិនធ្វើឱ្យអ្នកមានភាពស្មុគស្មាញនៅក្នុងជីវិតនោះទេ។
៦. គិតថាជីវិតត្រូវមានជម្រើសគ្រប់ពេលវេលា៖ ការជ្រើសរើស ឬការសម្រេចចិត្តបានកើតឡើងសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសមនុស្សដែលមានភាពម្ចាស់ការទៅលើខ្លួនឯង ចេះសម្រេចចិត្ត និងជ្រើសរើសត្រូវគិតថាវាជារឿងធម្មតានោះទេ។ ទទួលស្គាល់ការពិតថាជីវិតគឺជៀសមិនផុតពីការជ្រើសរើស ទទួលយក និងរៀនអំពីការជ្រើសរើសនោះ ដើម្បីពង្រឹកភាពឯករាជ្យសម្រាប់ខ្លួនឯង។

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2025
តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards គួរដឹងក្នុងពេលដាក់ពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2025
នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

អាហារូបករណ៍ ១០០% ចំនួន ១ ៨០៨ កន្លែង ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សម្រាប់សិស្សទើបចប់បាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/09/2026
សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សរុបចំនួន ១ ៨០៨ កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































