អាថ៌កំបាំង ៦ ដែលធ្វើឱ្យអ្នកស្រុកអូគីណាវ៉ា មានអាយុលើស ១០០ឆ្នាំ

យោងតាមប្រភព Bloomberg បានឱ្យដឹងថា ចំនួនប្រជាជនដែលមានអាយុលើសពី១០០ឆ្នាំ ​របស់ប្រទេសជប៉ុនឡើងដល់ ៩០,៥២៦ នាក់ នៅឆ្នាំ ២០២២ ដែលជាចំនួនខ្ពស់បំផុតមួយក្នុងពិភពលោក ខណៈឆ្នាំ ១៩៦៣ មានត្រឹមតែ ១៦៣នាក់ប៉ុណ្ណោះ។ ក្នុងនោះ ប្រជាជននៅកោះអូគីណាវ៉ា មានចំនួនមនុស្ស ដែលមានអាយុលើស ១០០ឆ្នាំ ច្រើនជាងតំបន់ដទៃទៀតក្នុងប្រទេសជប៉ុន ២ដងឯណោះ។ បើតាម WE Forum តាមរយៈទិន្នន័យនេះ បានធ្វើឱ្យវេជ្ជបណ្ឌិត Willcox សិក្សាពីអំពីអាថ៌កំបាំងដែលធ្វើ​ឱ្យ​ប្រជាជននៅអូគីណាវ៉ា មានអាយុវែង ហើយគាត់បានរកឃើញមូលហេតុចំនួន ៦សំខាន់ៗ។

១. អនុវត្តទម្លាប់ «hara hachi bu» (ញ៉ាំដោយគិតពីសុខភាព) ៖ មនុស្សដែលមានអាយុច្រើននៅកោះអូគីណាវ៉ា ជឿថា រាងកាយរបស់ពួកគាត់គឺជាកន្លែងមួយ ដែលមិនគួរទទួលការបំពុលនោះទេ។ ពួកគាត់ទទួលទានស្រាក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន និងមិនជក់បារីនោះទេ។ លើសពីនេះ របបអាហាររបស់ពួកគាត់ភាគច្រើន​ គឺជារុក្ខជាតិ ដែលមិនមានកាឡូរីខ្ពស់ និងមិនធ្វើឱ្យធាត់ ។ ជាទូទៅ ពួកគេទទួលទានបន្លែ និងផ្លែឈើច្រើនជាងមួយគីឡូក្នុងមួយថ្ងៃ ហើយសណ្ដែងសៀង ជាអាហារដ៏ពេញនិយមបំផុតនៅទីនោះ ។ ម្យ៉ាងទៀត ពួកគាត់ញ៉ាំអាហារក្នុងកម្រិតឆ្អែតត្រឹមតែ ៨០ភាគរយប៉ុណ្ណោះ។

២. មានភាពវិជ្ជមាន និងស្វែងរក «Ikigai» របស់ខ្លួន៖ មនុស្សដែលមានអាយុលើស ១០០ឆ្នាំទាំងអស់ គឺមានឥរិយាបថរស់នៅវិជ្ជមាន។ ជាទូទៅ អ្នករស់នៅលើកោះអូគីណាវ៉ាជាមនុស្សមានផ្នត់គំនិតសុទិដ្ឋិនិយម មិនខ្វល់ខ្វាយខ្លាំងពេកពីបញ្ហាជីវិត និងរស់នៅដោយរីករាយជាមួយមនុស្សជុំវិញខ្លួន។ លើសពីនេះ មនុស្សម្នាក់ៗមាន «Ikigai» រៀងៗខ្លួន ដែលពាក្យនេះមានន័យថា «គោលបំណងជីវិត»។

៣. ធ្វើខ្លួនសកម្មជានិច្ច៖ សម្រាប់អ្នកស្រុកអូគីណាវ៉ា គ្មានពាក្យថា​ ចូលនិវត្តន៍នោះទេ ហើយពួកគាត់នៅតែអនុវត្តទម្លាប់នេះ រហូតមកដល់បច្ចុប្បន្ន។ គំនិតនេះ គឺចង់ឱ្យមនុស្សគ្រប់គ្នានៅតែបន្តមានសកម្មភាពរស់នៅជាប់ជានិច្ច។ ការអនុវត្តគំនិតនេះ ធ្វើឱ្យអ្នកអូគីណាវ៉ា មានសុខភាពល្អ និងពេញចិត្តនឹងជីវិតខ្លួនឯង។ ម្យ៉ាងទៀត ពួកគាត់បានចាំបាច់ចំណាយប្រាក់ ដើម្បីព្យាបាលជំងឺច្រើននោះទេ។

៤. ចូលរួម «moai» (មានទំនាក់ទំនងក្នុងសង្គម)៖ អ្នកស្រុកអូគីណាវ៉ា ជាទូទៅមានគ្រួសារធំ និងមានទំនាក់ទំនងល្អក្នុងសង្គម។ មនុស្សដែលរស់នៅក្នុងសហគមន៍មានភាពស្និទ្ធស្នាលនឹងគ្នា ហើយស្គាល់គ្នាសឹងតែគ្រប់ផ្ទះ។ ជាទូទៅ អ្នកស្រុកនេះតែងតែមានពិធីជួបជុំគ្នាជាក្រុម ដែលក្នុងភាសាជប៉ុនហៅថា «moai» ដើម្បីពិភាក្សាគ្នាពីបញ្ហាផ្សេងៗ ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ទម្លាប់បង្កើតទំនាក់ទំនងក្នុងសង្គមជាប្រចាំបែបនេះ ធ្វើឱ្យពួកគាត់ រស់នៅដោយមានសុខភាពល្អ និងសប្បាយជាងមុន។

៥. គ្រប់គ្រងភាពតានតឹង៖ ប្រជាជននៅកោះអូគីណាវ៉ា មិនធ្វើការងារដោយប្រញាប់ប្រញាល់ និងបង្ខំឱ្យទាន់ពេលវេលានោះទេ ប៉ុន្តែពួកគាត់ធ្វើវាតាមសម្រួលរហូតទាល់តែជោគជ័យ។ ទម្លាប់នេះ​ ធ្វើឱ្យពួកគាត់មិនងាយស្ត្រេស និងមិនតានតឹងច្រើន។ លើសពីនេះ វាថែមទាំងការពារពួកគាត់ ពីជំងឺផ្លូវកាយ និងផ្លូវចិត្តថែមទៀតផង។

៦. ទទួលយកជំនឿអរូបី៖ មនុស្សដែលរស់នៅអូគីណាវ៉ា ជាមនុស្សដែលមានភាពស៊បទៅក្នុងជំនឿអរូបី និងសាសនា។​ ជារៀងរាល់ឆ្នាំ ពួកគេទៅលេងផ្នូរជីដូនជីតារបស់ពួកគាត់ ហើយញ៉ាំអាហារ និងនិយាយពាក្យពេចន៍ផ្សេងៗទៅកាន់ផ្នូរនោះ។ អ្នកស្រុកនេះ មានសាសនាជនជាតិដើមរៀងៗខ្លួន ហើយគេតែងតែគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ហើយពួកគាត់ជឿថា ថាមពលអរូបី មាននៅក្នុងអ្វីៗគ្រប់យ៉ាងទាំងអស់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...