វិធីសាស្រ្ត ៥ យ៉ាងជួយអ្នកឱ្យស្ងប់អារម្មណ៍ក្នុងពេលតានតឹង

សព្វថ្ងៃនេះ បញ្ហានៃការថប់បារម្ភកំពុងក្លាយជារឿងដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ ព្រោះតែ​មនុស្ស​ស្ទើរ​តែជុំវិញពិភពលោក​បាន​​កើត​នូវបញ្ហានេះ តាមរយៈ​ហេតុផល​ផ្សេងៗ។ បញ្ហាថប់បារម្ភ ក៏​ត្រូវ​ចាត់ទុកថា គឺជា​ជំងឺមួយ​ដ៏​គួរ​ឱ្យ​ខ្លាច​មិន​ខុស​ពី​ជំងឺបាក់ទឹកចិត្ត​នោះដែរ។ យ៉ាងណាក៏ដោយ​ជា​ដំណោះស្រាយ អ្នកចិត្តសាស្រ្ត និងអ្នកវិទ្យាសាស្ត្រប្រព័ន្ធប្រសាទជាច្រើនបានរកដំណោះស្រាយតាមរយៈបច្ចេកទេស ការសាកល្បង និងសិក្សាមួយចំនួន ដើម្បីជួយឱ្យ​មនុស្សស្ងប់អារម្មណ៍ជៀស​ចេញពីបញ្ហាថប់បារម្ភនេះ។

ខាងក្រោម​នេះគឺជាវិធីសាស្រ្តមួយចំនួនដែលអាចជួយអ្នកឱ្យស្ងប់អារម្មណ៍៖

១.​​ ការលុបលាងមុខជាមួយទឹកត្រជាក់ ៖ ការលុបមុខ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយដែលមានតាំងពីសម័យមុន និង ត្រូវបានគេយកមកអនុវត្ត ។ គេសិក្សាឃើញថា វិទ្យាសាស្រ្តនៅពីក្រោយការលុបមុខ គឺជាសកម្មភាពមួយដែលឆ្លុះបញ្ចាំងនៃរាងកាយរបស់មនុស្ស ដោយសារមនុស្សមិនអាចដកដង្ហើមនៅក្រោមទឹក ឬ ពេលដែលទឹកប៉ះនឹងមុខនោះទេ។ ដូចនេះ វាធ្វើឱ្យ​ចង្វាក់បេះដូងថយចុះ ប៉ុន្តែធ្វើឱ្យ​រាងកាយមានអារម្មណ៍សម្រាក ហើយការលាងមុខរបស់អ្នកនឹងជួយឱ្យផ្លូវចិត្តស្ងប់ស្ងាត់ និងកាត់បន្ថយកម្រិតស្ត្រេស។

. ឥរិយាបថបែបវីរៈបុរស ៖ ដើម្បី​យល់​ពី​ចំណុច​នេះ ក្បាច់នេះគឺដូចជា​ Superman ទ្រូង​ទៅ​មុខដៃ​លើ​ត្រគាក និង មើល​ឡើងលើ។ វាមានប្រយោជន៍ជាពិសេសនៅពេលដែលអារម្មណ៍សុខៗមានការតានតឹង ។ ឥរិយាបថនេះ​គឺជា ​វិធី​ដ៏​ល្អ​ក្នុងការ​ទទួលយក​​អុកស៊ីហ្សែន​កាន់តែច្រើន និង​ ធ្វើឱ្យ​អារម្មណ៍ប្រសើរជាងមុន។

៣. ការដើរលំហែក្នុងទីធ្លាបៃតង ៖ ប្រសិនបើអ្នកមានអារម្មណ៍ថាតានតឹង ភ័យខ្លាច និងឯកកោ នោះការដើរលំហែអាចជារឿងល្អបំផុត ។ អ្នកចិត្តសាស្រ្តជឿថា ការដើរក្នុងទីធ្លាបៃតងបានបញ្ជូនសញ្ញាសុវត្ថិភាពទៅកាន់ខួរក្បាល ហើយការដើរពី ៥ ទៅ ១០ នាទីនៅក្នុងសួនច្បារក្បែរអ្នកអាចធ្វើឱ្យអ្នកស្ងប់អារម្មណ៍ និងជួយអ្នកគ្រប់គ្រងការតានតឹងកាន់តែប្រសើរជាងមុន។

៤. ការដកដង្ហើមជ្រៅៗ ៖ នេះគឺជាវិធីសាមញ្ញបំផុត និងមានប្រសិទ្ធភាពបំផុតក្នុងការធ្វើឱ្យសរសៃប្រសាទរបស់អ្នកស្ងប់ និង ធ្វើឱ្យ​អារម្មណ៍មានការគ្រប់គ្រងឡើងវិញ។ ការដកដង្ហើមជ្រៅៗត្រូវបានណែនាំស្ទើរតែគ្រប់ករណីនៃការតានតឹង ជាពិសេសនៅពេលដែលអ្នកមិនអាចដកខ្លួនចេញពីស្ថានភាពជាក់លាក់នោះ។ ដើម្បីទទួលបានការដកដង្ហើមជ្រៅៗប្រកបដោយប្រសិទ្ធភាព សូម​ស្រូបចូលយឺតៗដោយប្រើច្រមុះរបស់អ្នក និងឱ្យ​បានច្រើនតាមដែលអាចធ្វើបានពី ៧ ទៅ ១០ វិនាទី ។ បន្ទាប់មកដកដង្ហើមចេញយឺតៗតាមមាត់របស់អ្នក ដោយគួរស្រូបចូលប្រហែល ៥ វិនាទី។ មិនត្រឹមតែប៉ុណ្ណោះ វាជួយបង្កើនកម្រិតអុកស៊ីហ្សែនក្នុងខ្លួនរបស់អ្នក សម្រាកខួរក្បាលរបស់អ្នកចេញពីការគិតដ៏ស្រ្តេស និង សម្រួលអារម្មណ៍បាន។

៥. ការញ៉ាំផ្លែប៉ោម ៖ ផ្លែប៉ោមគឺជាផ្លែឈើដ៏អស្ចារ្យមួយ ជាពិសេសប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម នេះអាចជារឿងតែមួយគត់ដែលអ្នកត្រូវការ។ ផ្លែប៉ោមគឺជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិដែក និងសំខាន់បំផុតគឺជាតិស្ករធម្មជាតិ។ ការញ៉ាំផ្លែប៉ោមមួយផ្លែអាចជួយឱ្យអ្នកឆាប់ទទួលបានជាតិស្ករដែលរាងកាយអ្នកត្រូវការ មានភាពងាយស្រួលក្នុងការរំលាយជាតិស្ករ និង ជួយសុខភាព ជាពិសេសជាតិសរសៃនៅក្នុងផ្លែប៉ោមនឹងសម្រួលដល់ពោះវៀន ដែលនាំឱ្យរាងកាយមានតុល្យភាព និងស្ងប់អារម្មណ៍៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី