យុទ្ធសាស្ត្រទាំង ៥ សម្រាប់ត្រៀមខ្លួនក្លាយជាអ្នកសិក្សាពេញមួយជីវិត

ការសិក្សាពេញមួយជីវិត ឬជាភាសាអង់គ្លេស Lifelong Learning ជារបស់ នៃការអប់រំថ្មីមួយដែលជួយឱ្យមនុស្សអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនជាប្រចាំ ។ អ្នកមានបំណងជ្រើសរើសការសិក្សាមួយជីវិតអាចមានឧបសគ្គរារាំងមួយចំនួនដូចជា ពេលវេលា សុខភាព វ័យ ភាពខ្មាស់អៀន គ្រួសារ និងកិច្ចការស្នូលមួយចំនួនដែលជាការទទួលខុសត្រូវរបស់ខ្លួន ។ ដើម្បីត្រៀមខ្លួនក្លាយជាអ្នកទទួលយកការសិក្សាពេញមួយជីវិត មានយុទ្ធសាស្ត្រចំនួន៥ ដែលអ្នកសិក្សាអាចរៀបចំឱ្យស្របតាមកាលវិភាគជីវិតរបស់ខ្លួន ។ នេះបើតាមការស្រាវជ្រាវរបស់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីអប់រំរបស់ yoh.com ដែលផ្តល់សេវាប្រឹក្សាយោបល់ការងារលក្ខណៈអន្តរជាតិ ។ 

១. កំណត់គោលដៅច្បាស់លាស់ ៖ ប្រសិនបើមនុស្សមានគោលដៅទៅថ្ងៃអនាគតច្បាស់លាស់ គោលដៅនោះនឹងសម្រេចដូចបំណងប្រាថ្នាជាពុំខាន ។ ជាក់ស្តែងការជ្រើសរើសយកវិធីសាស្ត្រសិក្សាពេញមួយជីវិតក៏ដូច្នេះដែរ ប្រសិនបើមនុស្សព្រមបើកចិត្តទទួលយកការអប់រំថ្មីៗជារៀងរាល់ថ្ងៃ និងមិនបោះបង់ក្តីស្រមៃរបស់ខ្លួន នោះគេនឹងសម្រេចបំណងប្រាថ្នា​ ឬគោលដៅដែលខ្លួនចង់បានដោយងាយបំផុត ។

ទោះរូបភាពសិក្សាក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធក៏ដោយ ក៏ការសិក្សាពេញមួយជីវិតនៅតែអាចជួយឱ្យមនុស្សទទួលបានគុណភាពជីវិតស្តង់ដារ និងរីកចម្រើនស្របតាមការវិវត្តន៍របស់សង្គម ។ សូមអ្នកបង្កើតគោលដៅដោយភាពឆ្លាតវៃ ច្បាស់លាស់ ជាក់លាក់ អាចវាស់វែងបាន និងអាចបត់បែនគ្រប់កាលៈទេសៈក្នុងដំណើរជីវិត ។

២.ពង្រឹកវិសាលភាពការសិក្សា ៖ ការសិក្សាដោយផ្ទាល់នៅក្នុងថ្នាក់ ឬតាមសិក្ខាសាលានានាជាចលករដ៏សំខាន់ទ្រទ្រង់ដល់គុណភាពសិក្សាពេញមួយជីវិត ។ ប៉ុន្តែបច្ចុប្បន្នដំណើរការសិក្សាពេញមួយជីវិត មិនមែនមានតែនៅក្នុងថ្នាក់រៀនទៀតនោះទេ ។ អ្នកជ្រើសរើសយកការសិក្សាពេញមួយជីវិតអាចពង្រីកវិសាលភាពការសិក្សារបស់ខ្លួនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ហើយអាចជ្រើសរើសពេលវេលាសមស្របណាមួយសម្រាប់ខ្លួនឯង ។ ការពង្រីកវិសាលភាពការសិក្សាជួយឱ្យគុណភាពសិក្សាកាន់តែប្រសើរ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ។

៣. អភិវឌ្ឍន៍ផ្នត់គំនិតសិក្សា ៖ កែច្នៃគំនិត ឬច្នៃប្រតិដ្ឋរបៀបសិក្សាឱ្យស្របតាមស្ថានភាពរបស់ខ្លួន ជួយឱ្យមនុស្សមានឱកាសសិក្សាកាន់តែទូលំទូលាយ ។ លើសពីនេះ ការសិក្សាមេរៀនលំបាកៗណាមួយលែងជាឧបសគ្គទៀតហើយសម្រាប់អ្នកទទួលយកការអប់រំពេញមួយជីវិត ។ ចំណុចនេះ អ្នកសិក្សាត្រូវចេះកែច្នៃពេលវេលា និងកាលវិភាគសិក្សារបស់ខ្លួនដោយប្រើប្រាស់វិធីសាស្ត្រជំនួយ ដូចជា បង្កើតទម្កាប់អាន ទស្សនា ស្តាប់ ពិភាក្សា និងជជែកដេញដោលជាដើម ។ ការអភិវឌ្ឍន៍ផ្នត់គំនិតសិក្សាបានល្អ លទ្ធផលដែលទទួលបានពីការអបរំពេញមួយជីវិត ក៏កាន់តែបង្កើតផ្លែផ្កាជាហូរហែផងដែរ ។

៤. ការឆ្លុះបញ្ចាំង ៖ វិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រពង្រឹងសមត្ថភាពផ្ទាល់ខ្លួន គឺរៀនឆ្លុះបញ្ចាំងសកម្មភាពដែលខ្លួនបានប្រព្រឹត្តកន្លងទៅ ។ ការឆ្លុះបញ្ចាំងនេះ ជួយឱ្យអ្នកសិក្សាអាចស្គាល់ខ្លួនឯង ស្គាស់ពីល្បឿននៃការសិក្សា ស្គាល់ពីប្រសិទ្ធភាពនៃការសិក្សា និងបានដឹងលទ្ធផលមកពីការសិក្សា ។ ជាទូទៅមនុស្សម្នាក់ៗអាចជួបការលំបាកបន្តិចនៅក្នុងដំណាក់កាលឆ្លុះបញ្ចាំងខ្លួនឯងនេះ តែវាជាចំណុចសំខាន់ដែលអ្នកសិក្សាត្រូវធ្វើដើម្បីរកគន្លឹះកែលម្អគុណភាពសិក្សារបស់ខ្លួន ។ ការរំលឹកខ្លួនឯងឱ្យទទួលយកការអប់រំស្របតាមលទ្ធភាពផ្ទាល់ខ្លួន ខុសប្លែងពីការរំលឹកខ្លួនឯងដោយឱ្យអ្នកដទៃជាអ្នកដាសតឿនជំនួស ។ ទន្ទឹមគ្នានេះ សូមកុំភ្លេចបង្កើតកំណត់ហេតុសិក្សាផ្ទាល់ខ្លួនផង ។

៥. ចែករំលែកអ្វីដែលអ្នកបានរៀន ៖ ពាក្យថាខុសនិងត្រូវវាគ្រាន់តែជាបញ្ញត្តិសម្គាល់លើសកម្មភាពតែប៉ុណ្ណោះ ប៉ុន្តែបង្កើតកំហុសដោយចេតនាទើបជាកំហុសពិតប្រាកដ ។ សម្រាប់ទទួលយកការសិក្សាពេញមួយជីវិតតែងចូលរួមកែល្អ ចែករំលែក ដោះស្រាយបញ្ហា និងទទួលយកការកែលម្អជានិច្ច ។ អ្នករៀនអ្វីដែលថ្មី អាចចែករំលែកចំណេះដឹងថ្មីនោះដល់អ្នកដទៃ ក្រុមការងារ ឬសហការី នោះគំនិតច្នៃប្រតិដ្ឋថ្មីៗនឹងកើតឡើងជាបន្តបន្ទាប់ ។ សូមកុំភ្លេចថា គំនិតច្នៃប្រឌិតរបស់មនុស្សគឺកើតចេញពីគំនិតច្នៃប្រតិដ្ឋរបស់អ្នកដទៃ ហើយការចែករំលែកចំណេះដឹងទៅអ្នកដទៃ ជារបៀបរៀនថ្មីមួយសម្រាប់របត់នៃការអប់រំសត្សវត្សទី២១ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...