សា្ថប័នជាច្រើន​ចាប់ផ្តើម​គិតគូរ​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ស្របទៅ​នឹង​ការ​វិវឌ្ឍរបស់សង្គម

ភ្នំពេញ – ខណៈ​ដែលសង្គម​សេដ្ឋកិច្ច​កំពុងតែវិវឌ្ឍ​ទៅមុខ ដែល​តម្រូវ​ឱ្យ​បុគ្គលិក និយោជិត​ត្រូវមាន​កម្រិតជំនាញ​កាន់តែខ្ពស់ជាង​មុន គេសង្កេត​ឃើញថា វិស័យ​ឯកជនកាន់តែច្រើន​ចាប់ផ្តើម​ធ្វើការ​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​ និងថ្នាក់ដឹកនាំ ក្នុង​ទិដៅ​រក្សា​និរន្តរភាព​ស្ថាប័នរបស់ខ្លួន។

លោក គុជ សាវ៉ាត នាយកគ្រប់គ្រងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) លើកឡើងថា កន្លងមក EDI បាន​ផ្តល់សេវាកម្មវគ្គបណ្តុះបណ្តាលដល់ក្រុមហ៊ុន ស្ថាប័នរដ្ឋ អង្គការជាតិ និងអន្តរជាតិជាច្រើន ដោយ​ឡែក​នៅ​ក្នុងថ្ងៃកម្មវិធីប្រកាសផែនការវគ្គបណ្តុះបណ្តាល និងជប់លៀងថ្លែងអំណរគុណដៃគូអាជីវកម្មកាលពីពេលថ្មីៗនេះ មានក្រុមហ៊ុនជាង១០ បានសម្រេចចិត្តបន្តធ្វើកិច្ចសន្យា ក្នុងការទទួលសេវាកម្មបណ្តុះបណ្តាល និងប្រឹក្សាយោបល់ជាមួយ EDI សម្រាប់ឆ្នាំ២០២៣នេះបន្តទៀត  ចំណែកស្ថាប័នមួយចំនួនទៀតក៏កំពុងគិតពិចារណាចុះកិច្ចសន្យាជាមួយ EDI ផងដែរ។

លោកបន្តថា ចំពោះវគ្គបណ្តុះបណ្តាលដល់ស្ថាប័នដៃគូរមានដូចជា ការគ្រប់គ្រងធនធានមនុស្ស គ្រប់គ្រងធុរៈកិច្ច ជំនាញផ្នែកលក់និងទីផ្សារ ភាពជាអ្នកដឹកនាំ គណនេយ្យនិងហិរញ្ញវត្ថុ ការគ្រប់គ្រងគំរោងនិងស្រាវជ្រាវ ការបណ្តុះបណ្តាលនិងអភិវឌ្ឍបុគ្គលិក ។

តាមប្រសាសន៍លើក​ឡើងរបស់ ឯកឧត្តម ជា កុកហុក ប្រធានគម្រោងមូលនិធិអភិវឌ្ឍជំនាញ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើក​ឡើងថា ក្នុងរយៈពេល​៥ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ច​កម្ពុជា​ហាក់​មានកំណើន​ខ្ពស់ ដែល​រុញ​ច្រាន​ឱ្យ​មានការ​ប្រើប្រាស់​សេវាកាន់តែមាន​កម្រិត​ជំនាញ​ខ្ពស់ជាង ។ បើតាម ឯកឧត្តម ជា កុកហុក បច្ចុប្បន្ន​បើមើល​ទៅ​លើ​និន្នាការ​ពិភពលោក ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គឺមាន​ការ​ផ្លាស់ប្តូរ ​គួបផ្សំ​នឹង​វិបត្តិសេដ្ឋកិច្ច ពីនេះទៅមុខ គឺនឹង​មានការ​ប្រកួតប្រជែង ដែលចាំបាច់​ស្ថាប័ន​​នីមួយៗ​ត្រូវ​តែ​ពង្រឹង​ជំនាញ​បុគ្គលិក ដែលជា​យុទ្ធសាស្រ្ត​វែងឆ្ងាយ ក្នុង​ការ​អភិវឌ្ឍស្ថាប័ន​ទៅមុខ​ទៀត។

សូមជម្រាបថា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ចាប់ដំណើរការតាំងពីឆ្នាំ២០០៧ ក្នុងការផ្តល់នូវសេវាកម្មអប់រំ ប្រឹក្សាយោបល់ និងសិក្សាស្រាវជ្រាវ ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក អ្នកគ្រប់គ្រង និងអ្នកជំនួញនៅក្នុងប្រទេសកម្ពុជា ។ វិទ្យាស្ថានបានទទួលនូវសិទ្ធផ្តាច់មុខក្នុងការប្រើប្រាស់ និងចែកចាយនូវកម្មវិធីអប់រំ “ទម្លាប់ទាំង៧ របស់បុគ្គលឆ្នើម” នៃក្រុមហ៊ុន Franklin Covey Education មកពីសហរដ្ឋអាមេរិកផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...