កញ្ញា សេង រ័ត្នសេដ្ឋាមុនី ៖ ៥ចំណុចសម្រាប់សិស្សបាក់ឌុបត្រៀមខ្លួនដើម្បីទទួលបាននិទ្ទេសល្អលើមុខវិជ្ជាសំណេរ

សម្រាប់សិស្សថ្នាក់ទី១២ ច្រើនមានការព្រួយបារម្ភ និងមិនដឹងពីរបៀបរៀនបែបណាដើម្បីអាចប្រឡងជាប់ និងទទួលបាននិទ្ទេសល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ។ ក្នុងនោះ ចំពោះមុខវិជ្ជាសរសេរ ឬសំណេរ ក៏មិនមែនជារឿងងាយស្រួលនោះដែរប្រសិនបើសិស្សានុសិស្សមិនយល់ច្បាស់អំពីរបៀបសរសេរឱ្យបានត្រឹមត្រូវ។

កញ្ញា សេង រ័ត្នសេដ្ឋាមុនី អតីតសិស្សនិទ្ទេស A ឆ្នាំ ២០១៨ បច្ចុប្បន្នជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម បានចែករំលែកបទពិសោធន៍មួយចំនួនសម្រាប់សិស្សបាក់ឌុបត្រៀមខ្លួនដើម្បីទទួលបាននិទ្ទេសល្អលើមុខវិជ្ជាសំណេរ ដូចជា អក្សរសិល្ប៍ខ្មែរ ប្រវត្តិវិទ្យា ឬជីវវិទ្យាជាផ្នែកសំណួរជាដើម។

ទី១. អានឱ្យយល់ ៖ ការអានយល់ឱ្យបានច្រើន ល្អសម្រាប់ទាំងការសរសេរ និងការទន្ទេញរបស់យើង។ ឧទាហរណ៍ នៅក្នុងមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ នៅពេលដែលយើងបានអានកាន់តែច្រើន យើងនឹងកាន់តែងាយស្រួលនៅក្នុងការសរសេរសំណេរពេលប្រឡង ជាពិសេស ងាយស្រួលក្នុងការលើកឧទាហរណ៍។ សម្រាប់មុខវិជ្ជាផ្សេងទៀតដូចជា ជីវវិទ្យា និងប្រវត្តិវិទ្យាផ្នែកខាងសំណួរ នៅពេលយើងអានកាន់តែច្រើននោះយើងនឹងកាន់តែស្រួលយល់។ ដូច្នេះ ជ្រើសរើសការអានឱ្យយល់មេរៀននីមួយៗ ជៀសជាងការចាំ យើងនឹងងាយស្រួលក្នុងការសរសេរពេលប្រឡង។

ទី២. សរសេរផងទន្ទេញផង ៖ ចំណុចនេះមិនមែនបានន័យថា យើងត្រូវសរសេរទាំងអស់ពីដើមដល់ចប់គ្រប់សំណួរទាំងអស់នោះទេ ប៉ុន្តែនៅពេលដែលយើងរំលឹកមេរៀនទាក់ទងជាមួយមុខវិជ្ជាមេរៀន យើងអាចយកមេរៀនទាំងអស់នោះទៅបង្កើតជាសំណួរដែលងាយចាំ ដូចជាសំណួរចុងមេរៀន ឬសំណួរបញ្ចប់មេរៀន។ បន្ទាប់មកយើងយកសំណួរទាំងអស់នោះមកសួរខ្លួនឯង ហើយនៅពេលមានសំណួរណាមួយដែលយើងឆ្លើយអត់ចេញ ឬមិនច្បាស់ យើងក៏អាចទៅមើលចម្លើយវិញបាន ។ ដូច្នេះ នៅពេលដែលយើងធ្វើសំណួរទាំងនេះយើងអាចទន្ទេញបណ្ដើរសរសេរបណ្ដើរបាន ។

ទី៣. ដឹងពីប្រភេទសំណេរ និងគន្លឹះនៃការសរសេរឱ្យបានពិន្ទុខ្ពស់ ៖ សម្រាប់មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ មានប្រធានតែងសេចក្ដីជាច្រើន ដូចជា បែបពន្យល់ បែបប្រៀបធៀប និងបែបពិភាក្សា ដែលយើងត្រូវចេះអំពីវិធីសាស្រ្តក្នុងការសរសេរសំណេរទាំងអស់នោះ។ នេះបានន័យថា ប្រសិនប្រធានបទចេញមកតាមបែបពន្យល់យើងត្រូវដឹងថា តើគួរសរសេរអ្វីខ្លះ? សេចក្ដីផ្ដើមបែបណា? តួសេចក្ដីមានអ្វីខ្លះ? បញ្ចប់សេចក្ដីបែបណា? ដើម្បីទទួលបានពិន្ទុល្អ។ មួយវិញទៀត សម្រាប់មុខវិជ្ជាប្រវត្តិវិទ្យា និងជីវវិទ្យាខាងផ្នែកសំណួរវិញ យើងត្រូវដឹងថា បើសំណួរចេញទម្រង់ណាមួយ តើត្រូវឆ្លើយបែបសម្រាយ ឬសរសេរជាចំណុចៗរួចទើបសម្រាយតាមក្រោយ? នៅពេលយើងដឹងពីគន្លឹះនៃការសរសេរគឺងាយស្រួលខ្លាំងសម្រាប់យើងដើម្បីទទួលបានពិន្ទុកាន់តែខ្ពស់ជាងមុន។

ទី៤. ប្រសិនពិបាកចាំ ព្យាយាមយល់ ៖ ប្រសិនជាពិបាកក្នុងការចាំ យើងត្រូវព្យាយាមយល់តាមរបៀបស្រមើលស្រមៃវិញ។ នេះមានន័យថា បើសិនជាយើងពិបាកចាំ ពិបាកយល់ អត់ដឹងថាគិតបែបណាទើបចេញ យើងអាចយកសំណួរ និងចម្លើយទាំងនោះដើម្បីស្រមៃចេញជារូបភាព។ លើសពីនេះ នៅពេលយើង ស្រមៃចេញជារូបភាពក្នុងព្រឹត្តិការណ៍ណាមួយ នឹងធ្វើឱ្យយើងងាយស្រួលយល់ ។ ឧទាហរណ៍ យើងមើលមេរៀនជីវវិទ្យា ហើយយើងត្រូវទន្ទេញទាក់ទងជាមួយដំណើរការនៃអ្វីមួយ យើងអាចព្យាយាមស្រមៃជារូបភាពថា តើមានការវិវត្តបែបណាខ្លះ? ដូច្នេះវានឹងជួយធ្វើឱ្យយើងកាន់តែងាយស្រួលយល់ជាងមុនបន្ថែមទៀត។

ទី៥. សួរឆ្លើយជុំគ្នាជាមួយមិត្តភក្តិ ៖ សិស្សានុសិស្សគួរតែមានមិត្តភក្ដិមួយក្រុមដែលអាចរៀនជុំគ្នាបាន អាចមានគ្នាពីរនាក់ ឬបីនាក់ ឬច្រើនគ្នា។ អ្វីដែលសំខាន់គឺយើងអាចបង្រៀនគ្នាទៅវិញទៅមកបាន ហើយក្រៅពីការបង្រៀនគ្នាទៅវិញទៅមក យើងក៏អាចសួរសំណួរ និងចម្លើយឱ្យគ្នាទៅវិញទៅមក។ ទន្ទឹមគ្នានេះ នៅពេលដែលមានសំណួរណាមួយដែលយើងអត់សូវយល់ ឬអត់សូវច្បាស់ចំពោះសំណួរនោះយើងអាចឱ្យមិត្តិភក្ដិជួយបង្រៀនបាន។ ប៉ុន្តែបើយើងច្បាស់ចំពោះមេរៀនណាមួយបាន យើងក៏គួរជួយបង្រៀនមិត្តភក្ដិវិញផងដែរ ព្រោះនៅពេលយើងបង្រៀនមិត្តភក្ដិ យើងក៏ងាយស្រួលយល់មេរៀន និងងាយស្រួលក្នុងការសរសេរពេលប្រឡងផងដែរ។

យ៉ាងណាក៏ដោយ សម្រាប់គន្លឹះទាំង ៥ខាងលើ កញ្ញា សេង រ័ត្នសេដ្ឋាមុនី អតីតសិស្សនិទ្ទេស A ឆ្នាំ ២០១៨ សង្ឃឹមថា សិស្សានុសិស្សទាំងអស់អាចយកទៅអនុវត្តដើម្បីទទួលបាននិទ្ទេសល្អក្នុងការប្រឡងបាក់ឌុបខាងមុខ។ ទន្ទឹមគ្នានេះ កញ្ញា សេង រ័ត្នសេដ្ឋាមុនី ក៏ជូនពរសិស្សានុសិស្សដែលត្រូវប្រឡងទទួលបាននិទ្ទេសល្អទាំងអស់គ្នា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។