៥ ចំណុចបង្ហាញពីបទពិសោធន៍ជីវិតពេលឈានជើងចូលដល់សាកលវិទ្យាល័យ

ជីវិតសិក្សានៅថ្នាក់មហាវិទ្យាល័យជាជំហ៊ានសិក្សាថ្មីមួយកម្រិតទៀត បន្ទាប់ពីសិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២ ។ អាចនិយាយថា នេះជាដំណាក់កាលសិក្សាអំពីរឿងរ៉ាវជីវិត ការងារ និងសង្គម ។ សិក្សានៅសាកលវិទ្យាល័យទាំងកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ ឬសញ្ញាបត្រជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានភាពខុសប្លែកគ្នាពីទិដ្ឋភាពសិក្សានៅថ្នាក់វិទ្យាល័យ ។ ខាងក្រោមនេះ ជាបទពិសោធន៍ជីវិត ៥ចំណុចដែលយុវជនអាចត្រៀមខ្លួនមុនពេលឈានជើងចូលសិក្សានៅសាកលវិទ្យាល័យ ។

១. របៀបរស់នៅថ្មី ៖ ជាក់ស្តែងអ្វីដែលងាយឃើញមុនគេគឺការប្តូរទីតាំងសិក្សា ។ ត្បិតនៅកម្ពុជាមានសាកលវិទ្យាល័យ និងវិទ្យាស្ថានសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ ឬសញ្ញាបត្រជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក៏ពិតមែន ប៉ុន្តែមិនប្រាកដថា មហាវិទ្យាល័យ ឬទីកន្លែងសិក្សានោះមានតម្រូវការស្របតាមការចង់បានរបស់និស្សិតឡើយ ។ ជម្រើសល្អបំផុត គឺនិស្សិតត្រូវបង្ខំចិត្តចំណាកស្រុករស់នៅឆ្ងាយពីផ្ទះ និងឆ្ងាយពីសមាជិកគ្រួសារ ។

គម្លាតនៃការរស់នៅនេះអាចបង្កការលំបាកជាច្រើនដល់យុវជនដែលមានជីវភាពពុំសូវធូរធារ ដូចជា ទីស្នាក់អាស្រ័យ ការចំណាយលើថ្លៃការសិក្សា ការចំណាយលើមធ្យោបាយធ្វើដំណើរ ព្រមទាំងការចំណាយលើសេវាសុខភាពជាដើម ។  និស្សិតត្រូវត្រៀមខ្លួនជានិច្ច ប្រឈមនឹងការរស់នៅក្នុងរូបភាពចំណាកស្រុកឆ្ងាយគ្រួសារ ។

២. ទំនាក់ទំនង ៖ ទីកន្លែងសិក្សាថ្មី បរិយាកាសរស់នៅថ្មី និងទំនាក់ទំនងថ្មី គឺជារបត់ជីវិតថ្មីមួយដែលតម្រូវឱ្យនិស្សិតមានទំនាក់ទំនងថ្មីៗជាមួយមនុស្សជុំវិញខ្លួន ។ ទំនាក់ទំនងថ្មីជួយឱ្យនិស្សិតបង្កើនគុណភាពជីវិត និងការប្រកួតប្រជែងផ្សេងៗក្នុងជីវិតសិក្សា ។ ទំនាក់ទំនងថ្មីនេះ អាចជារឿងល្អសម្រាប់និស្សិត ប៉ុន្តែការរាប់អានគ្នា ឬការផ្តល់ទំនុកចិត្តលើទំនាក់ទំនងជាមួយបុគ្គលថ្មីៗ ទាមទារឱ្យនិស្សិតពិចារណាឱ្យបានល្អិតល្អន់ និងឈ្វេងយល់ឱ្យបានស៊ីជម្រៅពីបុគ្គល មុននឹងផ្តល់សេចក្តីទុកចិត្ត ។

៣. ហិរិញ្ញវត្ថុ ៖ រស់នៅឆ្ងាយផ្ទះចាយលុយច្រើនដើម្បីចំណេះជារឿងធម្មតាសម្រាប់អ្នកសិក្សាចំណាកស្រុកចង់បានជំនាញ ។ ទំហំចំណាយនឹងកើនឡើងជាលំដាប់ទៅតាមឆ្នាំសិក្សានីមួយៗ ដោយសារតម្រូវការផ្សេងៗចេះតែកើនឡើង ។ សម្រាប់អ្នកមានជីវភាពធូរធារការចំណាយមិនមែនជាបញ្ហាចោទខ្លាំងនោះទេ ប៉ុន្តែសម្រាប់អ្នកមានជីវភាពពុំសូវធូរធារ ការចំណាយនៅសាកលវិទ្យាល័យជាបន្ទុកធំមួយគ្រួសារ ។

និស្សិតភាគច្រើនបានបង្ខំចិត្តរៀនផងធ្វើការផង ដើម្បីទទួលបានឱកាសសិក្សាស្របតាមគោលដៅរបស់ខ្លួន ។ ដំណើរស្វែងរកប្រភពហិរញ្ញវត្ថុបន្ថែមនេះ ជាដំណាក់កាលថ្មីមួយ ដែលតម្រូវឱ្យនិស្សិតរៀនរស់ដោយស្វ័យភាព ឬរៀនរស់ដោយខ្លួនទីពឹងខ្លួន ។ ជាមួយគ្នានេះដែរ ការគ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវនៅពេលសិក្សានេះ ក៏ជាមេរៀនជីវិតដ៏សំខាន់ដែល​និស្សិតគ្រប់រូបត្រូវដឹង ។ និស្សិតក៏ត្រូវប្រាកដថា តើការវិនិយោគពេលវេលា និងកម្លាំងកាយក្នុងពេលសិក្សានៅមហាវិទ្យាល័យជាពរជ័យសម្រាប់ខ្លួនឯង គ្រួសារ និងសង្គម ដែលមិនមែនជាបន្ទុកនៅក្នុងផ្នែកណាមួយ ។

៤. របៀបសិក្សា ៖ រៀនគ្រាន់តែដឹង និងរៀនដើម្បីបានចំណេះដឹងខុសគ្នា ពីព្រោះរៀនគ្រាន់តែដឹង គឺដឹងតែរៀនកំដរថ្នាក់ និងយកវត្តមានសិក្សាតែប៉ុណ្ណោះ ។ តែផ្ទុយទៅវិញ ប្រសិនបើនិស្សិតរៀនដើម្បីទទួលបានចំណេះដឹងពិត និងមានឱកាសទទួលបានការងារល្អៗ នោះតម្រូវឱ្យនិស្សិតខិតខំប្រឹងឱ្យបានខ្លាំងក្លាបំផុត ។ របៀបសិក្សានៅពេលនេះ គឺរៀនប្រកួតប្រជែងរកគុណភាពជីវិត ។ ដើម្បីឱ្យជីវិតសិក្សាមានគុណភាពនិស្សិតត្រូវរៀនច្រើនរូបភាពទាំងក្នុងថ្នាក់ ទំនាក់ទំនង សិក្ខាសាលា និងកម្មវិធីសង្គមផ្សេងៗ ។

៥. គោលដៅជីវិត ៖ គោលដៅជីវិតសិក្សានៅថ្នាក់វិទ្យាល័យ គឺចង់បានពិន្ទុខ្ពស់ និងប្រឡងជាប់និន្ទេសល្អ ព្រមទាំងទទួលបានអាហារូបករណ៍សិក្សាជំនាញណាមួយនៅសាកលវិទ្យាល័យ ឬបានសិក្សាមុខជំនាញណាមួយដែលខ្លួនពេញចិត្ត ។ ចំណែកគោលដៅជីវិតនៅមហាវិទ្យាល័យ គឺដំណើរនៃការរៀបចំផែនការជីវិត និងកសាងគុណភាពជីវិតឱ្យមានសុភមង្គល ។ ចំណុចភ្ជាប់គ្នានេះ ការសិក្សានៅថ្នាក់វិទ្យាល័យជាមូលដ្ឋានសំខាន់សម្រាប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ ។ គួររំលឹកថា ជីវិតសិក្សាដែលមានគោលដៅច្បាស់លាស់ និងជួយឱ្យនិស្សិតដោះស្រាយបញ្ហាលំបាកៗ ដោយងាយស្រួល ព្រមទាំងបំលែងកិច្ចការស្មុកស្មាញទាំងឡាយ ឱ្យក្លាយជាឱកាសរីកចម្រើនសម្រាប់បច្ចុប្បន្ន និងអនាគត ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...