ទម្លាប់៥យ៉ាងពេលព្រឹក ពង្រឹងគុណភាពការងារពេញមួយថ្ងៃ

អ្នកជំនាញផ្នែកបង្កើនគុណភាពការងារ និងជីវិត បានបញ្ជាក់ថា កាលណាអ្នកមានទម្លាប់ពេលព្រឹកល្អ ផលិតភាពការងាររបស់អ្នកពេញមួយថ្ងៃ នឹងមានភាពរស់រវើក។ ប៉ុន្តែអ្នកក៏ត្រូវតែសាងទម្លាប់ឱ្យល្អ និងស្គាល់ច្បាស់ពីរបៀបអនុវត្ត ដើម្បីអាចសម្រេចគោលដៅ។ ខាងក្រោមនេះ គឺជាចំនុចទាំង៥ ដែលអ្នកគួរសាកល្បង៖

១- ច្បាប់៥វិនាទី ៖ ការបង្ខំខ្លួនឯងឱ្យចាប់ផ្តើមធ្វើការងារ ពិតជាសំខាន់ណាស់ ហើយច្បាប់៥វិនាទី គឺជាអ្វីដែលអ្នកស្រី Mel Robbins បានបញ្ជាក់នៅក្នុងសៀវភៅ the 5 Second Rule ។ ការចាប់ផ្តើមធ្វើការអ្វីមួយដោយរាប់ត្រឹមតែ៥វិនាទី នឹងជម្រុញអ្នកឱ្យធ្វើការទៅមុខ ដូចជាអ្នករត់ប្រណាំងដែលត្រូវបានរាប់ចំនួនត្រឹមតែ៣ដូចគ្នាដែរ។ អ្នកអាចសាកល្បង រាប់ពី ៥ ៤ ៣ ២ ១ ចាប់ផ្តើម នោះអ្នកនឹងអាចចាប់ផ្តើមធ្វើកិច្ចការនោះជាមិនខាន។

២- ដាក់ម៉ោងរោទិ៍ មុនពេល ៖ ពេលវេលាគឺជាអ្វីដែលមិនអាចកាត់ថ្លៃបាន អ្នកអាចរកប្រាក់បាន តែអ្នកមិនអាចរកពេលវេលាដែលកន្លងទៅឡើយ។ ដូច្នេះអ្នកគួរតែសាកល្បងរៀបចំពេលវេលា និងដាក់ម៉ោងរោទិ៍មុនពេលធ្វើកិច្ចការនោះដើម្បីខួរក្បាលរបស់អ្នក ចាប់ផ្តើមធ្វើកិច្ចការនោះ។ គួរសាកល្បងដាក់ម៉ោងរោទិ៍ មុនពេលការងារនោះមកដល់ពី ១០ ទៅ១៥នាទី។

៣- រៀបចំគម្រោងពេលព្រឹករបស់អ្នកនៅពេលយប់ ៖ ការរៀបចំគម្រោងនៅពេលយប់ ដើម្បីអនុវត្តការងារបាននៅពេលព្រឹក គឺធ្វើឱ្យអ្នកមានពេលគ្រប់គ្រាន់ធ្វើការងារជាស្រេច ដោយសារតែពេលយប់អ្នកអាចចំណាយពេលគិតទៅលើគម្រោងបានល្អ ហើយព្រឹកអ្នកមិនចាំបាច់ចំណាយពេលគិតពីគម្រោងទៀតទេ គឺអ្នកអាចចាប់ផ្តើមការងារបាន។ នេះជាឧទាហរណ៍ខ្លះ ដែលអ្នកអាចសាកល្បងរៀបចំពេលវេលា។

                5-6 am: សមាធិ អានសៀវភៅ កត់ត្រា និងពត់ខ្លួន

                6-7 am: ញ៉ាំអាហារពេលព្រឹក ស្តាប់ព័ត៌មាន ឬ Podcast

                8am-5pm: ធ្វើការ

                6-7 pm: សរសេរប្លុក

                7-8 pm: ជួបជុំសមាជិកគ្រួសារញ៉ាំបាយពេលយប់

                8-9 pm: រៀបចំគម្រោងថ្ងៃស្អែក

                10 pm: ចូលគេង

បន្ទាប់ពីរៀបចំម៉ោងពេលបែបនេះ អ្នកក៏អាចសាកល្បងបន្ថែមកិច្ចការដែលត្រូវធ្វើប្រចាំថ្ងៃបានដែរឧទាហរណ៍ដូចជា៖

 TO-DO:

-សរសេររបាយការណ៍

-តបឆាតអតិថិជន        

៤- រៀបចំទិញម្ហូបអាហារប្រចាំសប្តាហ៍ ៖ ការរៀបចំអាហារ គឺកាត់បន្ថយការគិតរបស់យើង និងជាការត្រៀមទុកថា យើងគួរតែហូបអាហារអ្វីខ្លះ? ជាពិសេស ដើម្បីមិនចំណាយពេលប្រចាំថ្ងៃទៅទិញម្ហូប និងដើម្បីកុំឱ្យយើងមានអារម្មណ៍មិនល្អពេលនឹកឃើញពីម្ហូបអាហារប្រចាំថ្ងៃ។ ប៉ុន្តែបើសិនជាអ្នកមិនដឹងថា គួរតែបរិភោគអ្វីទេ អ្នកអាចសាកល្បងស្វែងរកអាហារដែលអ្នកចូលចិត្ត នៅលើបណ្តាញសង្គមនានាបាន។

៥- តាមដាន ត្រួតពិនិត្យ ដំណើរការ ៖ ការតាមដានត្រួតពិនិត្យរាល់អ្វីដែលបានដាក់នៅក្នុងផែនការ គឺនឹងធ្វើឱ្យយើងដឹងថា ការងារណាដែលបានធ្វើរួច ការងារណាដែលមិនទាន់បានធ្វើ ឬមានបញ្ហាអ្វីចំពោះផែនការនោះ ដើម្បីអាចដោះស្រាយតាមភាពជាក់ស្តែង ដូច្នេះការតាមដានពិតជាសំខាន់ ដែលអ្នកអាចសាកល្បងសរសេរ ឬតាមដានក្នុងទូរស័ព្ទ ឬអាចប្រើកម្មវីធីមួយចំនួន ដែលអាចតាមដាននូវអ្វីដែលយើងបានដាក់ទៅបាន។ ដូច្នេះអ្នកអាចសាកល្បងអនុវត្តទាំង៥ចំនុចនេះ ដើម្បីបង្កើនគុណភាពផលិតភាពរបស់អ្នក ប៉ុន្តែសូមយកតែចំនុចណាដែលត្រូវនឹងអ្នក ដើម្បីកុំឱ្យមានភាពតានតឹងក្នុងការអនុវត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...