១០គន្លឹះជំរុញទឹកចិត្ត និងបង្កើតឱកាសទទួលទានអាហារល្អៗ

មានសកម្មភាពសម្រាប់មនុស្សទូទៅមួយចំនួនក្នុងការចាប់ផ្តើមបរិភោគអាហារដែលមានសុខភាពល្អ ដូចជាការចាត់ជាអាទិភាព នៃប្រភេទអាហារ ធ្វើម្ហូបខ្លួនឯង ស្វែងយល់ពីគ្រឿងទេស បន្ថយជាតិផ្អែម រក្សារាងកាយឱ្យមានជាតិទឹក និងសកម្មភាពផ្សេងៗទៀត។ គេហទំព័រ Healthline មានរៀបរាប់លម្អិតនូវចំណុចសំខាន់ៗទាំង១០នៅខាងក្រោម ៖

១.ផ្តល់អាទិភាពអាហារដែលមានប្រភពពីធម្មជាតិ ៖ អាហារធម្មជាតិមានប្រភពមកពីបន្លែផ្លែឈើ សណ្ដែក និងគ្រាប់ធញ្ញជាតិ​ ប្រភេទអាហារទាំងនេះងាយស្រួលរៀបចំសម្រាប់អាហារសម្រន់។

២. ធ្វើអាហារនៅផ្ទះ ៖ ការចម្អិនអាហារនៅផ្ទះរួមចំណែកជាច្រើនទៅកាន់ការទទួលបាននូវរបបអាហារមួយដែលត្រឹមត្រូវហើយក៏ស្របនឹងចំណូលចិត្ត។ ប្រសិនបើអ្នកមានទម្លាប់ទៅទិញអាហារនៅខាងក្រៅ ឬក៏ទៅពិសាអាហារនៅភោជនីយដ្ឋានក៏មិនចោទជាបញ្ហានោះទេ ដោយគ្រាន់តែធ្វើនៅផ្ទះម្តងទៅពីរដងក្នុងមួយសប្តាហ៍ក៏បាន។

៣. ទៅហាងទំនិញឱ្យបានញឹកញាប់ ៖ ប្រសិនបើបន្ទប់ចង្រ្កានបាយរបស់អ្នកស្តុកពោរពេញទៅដោយអាហារដែលល្អ នោះអ្នកនឹងកាន់តែបង្កើនបាននៅរបៀបរស់នៅប្រកបដោយបរិយាកាសសុខភាពល្អ និងអាហារល្អ។ ដោយគ្រាន់តែចំណាយពេលម្តងទៅពីរដងក្នុងការទៅផ្សារ ដើម្បីរើសយកអាហារល្អៗស្រស់ៗ និងមានសារធាតុចិញ្ចឹម នោះទម្លាប់នៃការរស់នៅដែលមានសុខភាពល្អក៏ត្រូវបានពង្រឹងដូចគ្នា។

៤. ស្វែងយល់អំពីរបបអាហារ ៖ ការស្វែងយល់អំពីប្រភេទអាហារ មិនមែនមានន័យថា ត្រូវធ្វើជាអ្នកជំនាញ ឬត្រូវមានចំណេះដឹងល្អឥតខ្ចោះត្រង់ផ្នែកចំណីអាហារនោះទេ! ប៉ុន្តែកាលដែលបានដឹងខ្លះៗអំពីប្រភេទអាហារដែលត្រូវទទួលទានរាល់ថ្ងៃ វាបង្កបាននៅភាពងាយស្រួលក្នុងទិញបន្ថែម និងស្គាល់ពីវេលាជាក់លាក់ដែលត្រូវទទួលទាន។ បន្ថែមពីនោះ វាជាគន្លឹះមួយជួយឱ្យទទួលបានប្រសិទ្ធភាពក្រោយបរិភោគ ហើយប្រសិនបើអ្នកតែងតែញាំអាហារនៅខាងក្រៅរៀងរាល់ល្ងាច នោះការធ្វើអាហារដោយដៃខ្លួនឯងមួយសប្តាហ៍ម្តង ក៏ចាត់ថាជារឿងប្រសើរដែរ។

៥. កុំកុហកខ្លួនឯង ៖ អ្នកមិនគួរកុហខ្លួនឯងនោះទេ ព្រោះអ្នកដឹងច្បាស់ហើយថា តើប្រភេទអាហារណាល្អ ហើយអាហារណាមិនល្អ ដូច្នេះគួរតែរក្សាជំហរការបរិភោគឱ្យបានទៀងទាត់ ជាជាងប្រាប់ខ្លួនឯងថាវាមិនអីនោះទេ ដែលញ៉ាំអាហាមិនល្អមួយថ្ងៃ ឬពីរថ្ងៃ។

៦. កាត់បន្ថយជាតិផ្អែម ៖ ការកាត់បន្ថយសារជាតិផ្អែមនៅក្នុងអាហារ ជាពិសេសនៅក្នុងប្រភេទភេសជ្ជៈ ហើយអ្វីដែលអាចធ្វើបាន គឺការកំណត់ជាតិស្ករនូវរាល់អ្វីដែលបានបរិភោគ  មិនថាកាហ្វេ ឬអាហារ។

៧. ការជ្រើសរើសអាហារថាមពល ៖ នៅពេលដែលយើងឃ្លាន អ្វីដែលធ្វើមុនគេគឺព្យាយាមរកអ្វីមកបំពេញក្រពះឱ្យឆ្អែតសិន ដោយមិនបានចាប់អារម្មណ៍អំពីគុណភាពប៉ុន្មានឡើយ។ ប៉ុន្តែក៏គួរគិតអំពីអាហារដែលមានសារធាតុចិញ្ចឹម មិនមែនជ្រើសតែអាហារដែលមានកាឡូរីនោះទេ។ គួរមានការត្រៀមទុកនូវអាហារសម្រន់ដែលល្អនៅក្បែរខ្លួនឱ្យហើយ។

៨. ញាំអាហារគ្រប់សារធាតុ ៖ បើនិយាយអំពីរបបអាហារមានចម្រុះនិងមាននៅក្នុងប្រភពផ្សេងៗគ្នា ដែលមាននៅក្នុងបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិនិងគ្រាប់សណ្តែក សាច់ស៊ុត និងត្រីជាដើម។ ដូច្នេះត្រូវសាកល្បងឱ្យមានភាពចម្រុះ។​

៩. រក្សារាងកាយឱ្យមានជាតិទឹក ៖ ការធ្វើឱ្យរាងកាយមានផ្ទុកនូវសារជាតិទឹកគ្រប់គ្រាន់ គឺជាផ្នែកមួយជួយបំពេញនូវការពង្រឹងសុខភាពល្អ ហើយការពិសារទឹកគឺជាចំណែកសំខាន់ក្នុងការជួយឱ្យរាងកាយអាចរក្សាជាតិទឹកបានល្អ។ ប្រសិនបើអ្នកមិនសូវជាមានឱកាសទទួលទានទឹកធម្មតានោះទេ គួររកភេសជ្ជៈបំពេញជាតិទឹកដើម្បីជាជំនួយ។

១០. កុំបង្ខំខ្លួនឯងឱ្យបរិភោគអាហារមិនចូលចិត្ត ៖ ប្រសិនបើអ្នកបានរិះរកគ្រប់វិធី ក្នុងការទម្លាប់ខ្លួនឱ្យពិសាអាហារដែលមានគុណភាពល្អ មានសារធាតុចិញ្ចឹមហើយ ប៉ុន្តែប៉ះចំអាហារដែលអ្នកមិនចូលចិត្តនោះ សូមកុំបង្ខំបន្តញ៉ាំទៀតអី គឺជ្រើសអាហារផ្សេងជំនួសវិញ។ កុំបង្ខំខ្លួនឯងទៅបរិភោគដោយគ្រាន់តែកំណត់ថា វាជាប្រភេទអាហារមានសុខភាពល្អ គួរជ្រើសទាំងសុខភាព ចំណូលចិត្ត និងគុណភាពភ្ជាប់មកជាមួយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)