ទម្លាប់រស់នៅប្រចាំថ្ងៃទាំង៥ នាំឱ្យមានសុខភាពល្អ និងអាយុវែង

ការរស់តាមបែបទំនើប បានធ្វើឱ្យយើងមិនមានពេលគ្រប់គ្រាន់សម្រាប់ថែទាំសុខភាពខ្លួន​ឯងជាប្រចាំ។ ភាពមមារញឹកនៃការបំពេញការងារ និងរកស៊ី បានក្លាយជាឧបសគ្គដ៏ធំនាំឱ្យមនុស្សមួយចំនួនធំមិនអាចបង្កើតទម្លាប់ ដែលនាំឱ្យមានសុខភាពល្អ។ មានសកម្មភាពសាមញ្ញ ងាយៗចំនួន៥ ដែលអ្នកអាចឆ្លៀតអនុវត្ត១៥នាទី ឬតិចជាងនេះជាប្រចាំ ជួយឱ្យអ្នកមានសុខភាពល្អ។

១. ការដកដង្ហើមវែងៗ ៖ ការចំណាយពេល ២ ទៅ៣នាទីរាល់ថ្ងៃ ដើម្បីដកដង្ហើមវែងៗបន្ធូរអារម្មណ៍ អាចជួយសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកឱ្យមានភាពល្អ​ប្រសើរឡើង និងកាត់បន្ថយភាពតានតឹង។ យោងតាមលទ្ធផលស្រាវជ្រាវរបស់បណ្ណាល័យជាតិ នៃឱសថសាស្ត្រអាមេរិក (NIH) បានបង្ហាញថា ការដកដង្ហើមវែងៗ ជំរុញឱ្យមានការឆ្លើយតបផ្នែកសរីរវិទ្យា ដែលរារាំងការផលិតអរម៉ូនស្ត្រេស បន្ថយសម្ពាធឈាម និងបញ្ហាជំងឺបេះដូង។ ម្យ៉ាងទៀត ការធ្វើចលនាដង្ហើមបានល្អជាប្រចាំ ក៏អាចជួយកាត់បន្ថយការឈឺចាប់ផ្នែកផ្សេងៗនៃរាងកាយផងដែរ។

២. ធ្វើចលនារាងកាយ ៖ ការអង្គុយស្ងៀមច្រើនម៉ោងរាល់ថ្ងៃ មិនត្រឹមតែមានឥទ្ធិពលអវិជ្ជមានចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកប៉ុណ្ណោះទេ។ ទម្លាប់នេះអាចបង្កើនហានិភ័យនៃការស្លាប់មុនអាយុ និងជំងឺបាក់ទឹកចិត្ត។ ដូច្នេះ អ្នកគួរឆ្លៀតចំណាយពេលខ្លះ ដើម្បីបម្លាស់ទី និងធ្វើចលនារាងកាយ យ៉ាងហោចណាស់ក៏មួយថ្ងៃឱ្យបានត្រឹម១១នាទីដែរ ព្រោះតាមការស្រាវជ្រាវបានបង្ហាញថា មានចលនាយ៉ាងតិច១១នាទីក្នុងមួយថ្ងៃជាប្រចាំ អាចជួយឱ្យអ្នកមានអាយុវែង។ ចំពោះរបៀបធ្វើចលនា អ្នកអាចជ្រើសរើសបានតាមចិត្ត វាអាចជា ការហាត់យ៉ូហ្គា ការរាំ ការរត់ ឬដើរ និងការធ្វើលំហាត់ប្រាណផ្សេងៗទៀត។

៣. មានទំនាក់ទំនងជាមួយអ្នកដទៃ៖ ការចំណាយពេលប្រាំនាទី ដើម្បីជួប ឬនិយាយលេងពីនេះពីនោះជាមួយមនុស្សស្និទ្ធស្នាល អាចធ្វើឱ្យអ្នកមានអារម្មណ៍ថា មិន​ឯកោ និងអាចកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត គាំងបេះដូង ជំងឺដាច់សរសៃរឈាមខួរក្បាល និងស្លាប់មុនអាយុ។ ប្រសិនបើកាលវិភាគរបស់អ្នកមានភាពមមារញឹកខ្លាំង មិនអាចជួបជាមួយមនុស្សស្និទ្ធស្នាល អ្នកអាចចំណាយពេលខ្លះ ដើម្បីជជែកលេងជាមួយមិត្តរួមការងារ ឬអ្នកដទៃដែលមិនធ្លាប់ស្គាល់។ ការអនុវត្តទម្លាប់បែបនេះ មិនត្រឹមតែជួយដល់សុខភាពអ្នកប៉ុណ្ណោះទេ អ្នកក៏អាចបង្កើតមិត្តភាពថ្មីៗផងដែរ។

៤. ញ៉ាំអាហារសម្រន់ល្អចំពោះសុខភាព៖ ការចំណាយពេល ៥ទៅដប់១០នាទី ដើម្បីរៀបចំអាហារសម្រន់ ដែលល្អសម្រាប់សុខភាពដូចជា ទឹកដោះ បន្លែ ឬផ្លែឈើ ដើម្បីញ៉ាំពេលសម្រាក ផ្ដល់ផលវិជ្ជមានជាច្រើនដល់សុខភាព និងការរស់នៅ។ ដូច្នេះ នៅផ្ទះ កន្លែងធ្វើ និងទូរទឹកកករបស់អ្នក គួរតែមានផ្លែឈើស្រស់ ទឹកដោះ និងបន្លែ ជាជាងអាហារដែលជាប្រភេទអាហារលឿន (Fast Food)។៥. ដើរ៖ យោងតាមការស្រាវជ្រាវរបស់លោក Borja del Pozo Cruz សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Southern Denmark បានបង្ហាញថា ការចំណាយពេលដើរក្នុងចំនួនណាមួយជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក ជំងឺបេះដូង ការកើនឡើងសម្ពាធឈាម ជាតិស្ករ និងការស្លាប់មុនអាយុ។ ដូច្នេះប្រសិនបើអ្នកមិនមានពេលច្រើន ដើម្បីហាត់ប្រាណ អ្នកអាចចំណាយពេល ៥នាទី ដើម្បីដើរដោយបោះជំហានវែងៗ និងលឿននៅផ្ទះ ឬនៅកន្លែងធ្វើការ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...