អត្ថប្រយោជន៍ទាំង៥ នៃការបង្កើតសួនដំណាំនៅក្នុងសាលារៀន

ការបង្កើតឱ្យមានសួនដំណាំក្នុងសាលា គឺជាវិធីដ៏ល្អ ដែលអាចជួយឱ្យក្មេងៗអាចសិក្សាអំពីរបបអាហារ អាហារូបត្ថម្ភ និងការផលិតស្បៀងអាហារ។ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (Food and Agriculture Organization of the United Nations) បានលើកទឹកចិត្ត និងគាំទ្រឱ្យប្រទេសទាំងអស់នៅទូទាំងសកលលោកបង្កើតសួនដំណាំក្នុងសាលា ដោយភ្ជាប់ទៅនឹងគោលដៅអប់រំ ដើម្បីជួយសិស្ស បុគ្គលិកសាលា និងក្រុមគ្រួសារ អភិវឌ្ឍបំណិតជីវិត និងបង្កើនការយល់ដឹងអំពីបរិស្ថាន តាមរយៈការដាំដំណាំ និងស្វែងយល់របបអាហារ។

ស្ថាប័ន FAO បានទទួលស្គាល់ថា សាលារៀនគឺជាកន្លែងដ៏ល្អឥតខ្ចោះ ដើម្បីបង្កើនការយល់ដឹងអំពីអាហារូបត្ថម្ភ និងអភិវឌ្ឍបំណិនជីវិតសម្រាប់កុមារ និងយុវជន។ សាលា គឺជាមជ្ឈដ្ឋានមួយ ដែលជះឥទ្ធិពលខ្លាំងបំផុតទៅលើកុមារ​ ខណៈវ័យនេះ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ស្វែងយល់អំពីរបបអាហារ និងទម្លាប់ដែលនាំឱ្យមានសុខភាពល្អ ។ លើសពីនេះ តាមរយៈការបង្កើតឱ្យមានការចូលរួមពីសហគមន៍ ជាមួយនឹងសកម្មភាពផ្សេងៗ សាលាក៏មានឥទ្ធិពលមកលើក្រុមគ្រួសារ និងប្រជាជននៅក្នុងសហគមន៍ផងដែរ ។

អត្ថប្រយោជន៍នៃសួនដំណាំក្នុងសាលា ដែល FAO បានលើកឡើងនោះ មានចំនួន ៥ដូចជា៖

១. ការភ្លក់ និងសិក្សាអំពីអាហារសុខភាព

២. ការស្វែងយល់អំពីរបៀបដាំ និងថែទាំបន្លែ និងផ្លែឈើ

៣. ការពង្រឹងសមត្ថភាពបំពេញការងារជាក្រុម

៤. ការលើកកម្ពស់ចំណេះដឹងអំពីអាហារូបត្ថម្ភឱ្យកាន់តែប្រសើរឡើង

៥. ការជំរុញឱ្យក្មេងៗឱ្យតម្លៃទៅលើការងារកសិកម្ម និងការផលិតស្បៀងអាហារ។

គួរជម្រាបជូនថា ការជំរុញឱ្យកុមារ និងយុវជនយល់ដឹងអំពី ការផលិតស្បៀងអាហារ សារៈប្រយោជន៍នៃរបបអាហារ និងអាហារូបត្ថម្ភ តាមរយៈការអប់រំក្នុងសាលា អាចជាការចូលរួមមួយដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន។ សកម្មភាពនេះ គឺជាការបណ្ដុះគ្រាប់ពូជនៅក្នុងសាលា ប៉ុន្តែជំរុញឱ្យមានភាពសុខដុមរមនាក្នុងគ្រួសារ និងសង្គមផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី