សិស្សសាលាវ៉េស្ទឡាញន៍ និង​ណត្សឡាញន៍​ជាង​១ពាន់នាក់ រៀនពី​ «ការរៀបចំផែនការ​អាជីព និង​ការ​ជ្រើសរើស​ជំនាញ​សិក្សា»

ភ្នំពេញ – សិស្សថ្នាក់ទី១០ ១១ ​និងទី១២ នៃសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ប្រមាណជាង១០០០នាក់ បានចូលរួមសិក្ខាសាលាស្តីពី “ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិ” ដើម្បីទទួលបានគន្លឹះក្នុងការជ្រើសរើសអាជីពការងារមួយដ៏ត្រឹមត្រូវ និងស័ក្តិសមនឹងចំណេះដឹង ជំនាញ ទេព្យកោសល្យ និងទីផ្សារការងារនៅពេលអនាគត។

ថ្លែងក្នុងសិក្ខាសាលាដែលធ្វើ​ឡើង​កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោក តែ ឡាយ ប្រធាននាយកអប់រំនៃបណ្តាញគ្រឹះស្ថាអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងជំរុញសិស្សានុសិស្សឱ្យ​ចេះរៀបចំផែនសម្រាប់អាជីពការងារមួយដ៏ច្បាស់លាស់សម្រាប់អនាគតរបស់ខ្លួនឯង ក៏ដូចជាលើកទឹកចិត្តសិស្សានុសិស្សខិតខំសិក្សារៀនសូត្រលើមុខវិជ្ជាសំខាន់ៗ ដើម្បីត្រៀមចូលសិក្សានៅកម្រិតឧត្តមសិក្សាផងដែរ។

លោកបន្ថែមថា​  សិស្សានុសិស្សត្រូវចេះឈ្វេងយល់ និងស្គាល់ពីខ្លួនឯងឱ្យ​បានច្បាស់ពីទេព្យកោសល្យ ការស្រឡាញ់ ចំណង់ចំណូលចិត្ត ចំណុចខ្លាំង ចំណុចខ្សោយ និងបុគ្គលិកលក្ខណៈ ដើម្បីងាយស្រួលជ្រើសរើសជំនាញសិក្សាបន្ត បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ខាងមុខនេះ។

លោក តែ ឡាយ បានសង្កត់ធ្ងន់ថា​ “ក្រៅពីចាប់យកចំណេះ ជំនាញសិក្សាគោលហើយ សិស្សានុសិស្សក៏ត្រូវផ្តោតសំខាន់លើជំនាញទាំងបួនក្នុងសតវត្សទី២១ គឺជំនាញគិត ត្រិះរិះពិចារណា ជំនាញទំនាក់ទំនង ជំនាញសហការ និងជំនាញច្នៃប្រឌិត”។

សូមជម្រាបថា សិក្ខាសាលាខាងលើនេះសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍។ ហើយកម្មវិធីនេះរៀបចំដោយផ្ទាល់នៅសាលារៀនវ៉េស្ទឡាញន៍ សាខាច្បារអំពៅ និងតាមប្រព័ន្ធអនឡាញ(Zoom) ដល់សាខាទាំង១០ប​ន្តទៀត។

ទទ្ទឹមនឹងនេះ លោកស្រី អ៊ូច ជាច័ន្ទមល្លិកា អនុប្រធាន NEA បានឱ្យ​ដឹងថា ការណែនាំតម្រង់ទិសជ្រើសរើសជំនាញសិក្សា ដើម្បីបន្តទៅថ្នាក់ឧត្តមសិក្សាគឺជារឿងសំខាន់ខ្លាំង ដើម្បីជួយដល់សិស្សានុសិស្សក្នុងការរៀបចំផែនការអាជីព និងការសិក្សា ដែលផ្សារភ្ជាប់នឹងតម្រូវការទីផ្សារការងារ។

លោកស្រី មល្លិកា បន្ថែមថា “ជាការពិត ការសម្រេចចិត្តលើផ្នែកនេះមិនមែនជាការងាយស្រួលនោះទេ ពីព្រោះសិស្សម្នាក់ៗត្រូវធ្វើការឈ្វេងយល់ឱ្យ​បានស៊ីជម្រៅអំពីកត្តាពាក់ព័ន្ធនានាដូចជា ការឈ្វេងយល់ពីកត្តាខ្លួនឯង ចំណង់ចំណូលចិត្ត ជំនាញ គុណតម្លៃ និងបុគ្គលិកលក្ខណៈដែល ស័ក្តិសមសម្រាប់ការសិក្សាមុខវិជ្ជានីមួយៗ។ ដូចច្នេះ តាមរយៈសៀវភៅកម្រងសំណួរ ឈ្វេងយល់ពីខ្លួនឯងនឹងអាចផ្ដល់ជាគន្លឹះ និងព័ត៏មានសម្រាប់សិស្សនុសិស្សធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងអាចសម្រេចក្តីសុបិនរបស់ពួកគេទាំងក្នុងការសិក្សា ក៏ដូចជាជីវិតការងារជាដើម។

គួរបញ្ជាក់ថា សិក្ខាសាលាស្តីពី “ការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សា” ត្រូវបានរៀប ចំឡើងជាប្រចាំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅតាមគ្រឹះស្ថានសិក្សាអប់រំ បណ្តុះបណ្តាលទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេសតាមរយៈក្រុមការងារមគ្គុទេសន៍អាជីព និងមជ្ឈមណ្ឌល ការងារជូនដល់សិស្សានុសិស្សដោយឥតគិតកម្រៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...