គន្លឹះ ៤ចំណុចជួយឱ្យសមាជិកគ្រួសារមានទំនាក់ទំនងល្អ និងរឹងមាំ

ភ្នំពេញ – តាមការស្រាវជ្រាវពីករណីអំពើហិង្សាក្នុងគ្រួសារបានបង្ហាញថា អំពើហិង្សាភាគច្រើនតែងកើតឡើងមកពីសមាជិកគ្រួសារពុំយល់ចិត្តគ្នា ខ្វះទំនាក់ទំនងនៅក្នុងគ្រួសារ ឬរស់នៅមិនចុះសម្រុងនឹងគ្នា។ ទោះបីមមាញឹកការងារយ៉ាងណាក៏ដោយ គ្រួសារដែលមានសមាជិកចេះរក្សាទំនាក់ទំនងល្អតែងផ្តល់ស្នាមញញឹមដល់គ្នាទៅវិញទៅមកជានិច្ច។ ដើម្បីឱ្យសមាជិកគ្រួសារគ្រប់រូបមានទំនាក់ទំនងល្អ និងកាន់តែរឹងមាំ ខាងក្រោមនេះជាគន្លឹះសំខាន់ៗ ៤ចំណុចជួយបង្កើតសុភមង្គលនៅក្នុងគ្រួសារ។

១. ភាពកក់ក្តៅ ៖ ភាពកក់ក្តៅបង្កើតឡើងបានតាមរយៈការស្វែងយល់ចិត្តគ្នារវាងស្វាមី និងភរិយា រវាងម្តាយឪពុកនិងកូន និងរវាងជីដូន និងចៅជាដើម។ ភាពកក់ក្តៅនៅក្នុងគ្រួសារជាចំណងជីវិតដ៏ស្និទស្នាលដែលសមាជិកគ្រួសារគ្រប់រូបតែងត្រូវការ។ ទន្ទឹមគ្នានេះ ការកសាង​ភាពកក់ក្តៅនៅក្នុងគ្រួសារអាចកើតឡើងតាមរយៈរូបភាពផ្សេងៗ ដូចជា ស្តាប់សមាជិកណាម្នាក់ដោយយកចិត្តទុកដាក់ ផ្តល់ដំបូន្មាន ឬចែករំលែករឿងរ៉ាវជាមួយគ្នា ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងបង្ហាញក្តីបារម្ភចំពោះសមាជិកណាម្នាក់ដោយទំនុកចិត្ត។

២. ទំនាក់ទំនងល្អ ៖ ទំនាក់ទំនងនៅក្នុងគ្រួសារជាចំណុចសំខាន់បំផុតដែលសមាជិកគ្រួសារទាំងអស់ត្រូវមានជាមួយគ្នា ។ នៅក្នុងគ្រួសារមួយចំនួន សមាជិកគ្រួសារអាចនឹងខ្វះទំនាក់ទំនងទៅសមាជិកផ្សេងទៀត។ ទំនាក់ទំនងល្អត្រូវក៏សាងទាំងទឹកមុខ ពាក្យសម្តី និងសកម្មភាពគាំទ្រគ្នាទៅវិញទៅមក។ ទំនាក់ទំនងក្នុងគ្រួសារក្រៅពីពាក្យពេចន៍សន្ទនា ការផ្តល់ភាពកក់ក្តៅដល់គ្នា ស្តាប់គ្នា សមាជិកម្នាក់ៗចាំបាច់ត្រូវមានវិន័យ សីលធម៌ និងគោរពដល់ឋានុក្រមនៅក្នុងគ្រួសារ ដើម្បីបង្ហាញពីភាពថ្លៃថ្នូរផ្ទាល់ខ្លួន។ លើសពីនេះ ទំនាក់ទំនងល្អអាចបង្កើតឡើងជាមួយអ្នកដទៃ និងគ្រួសារផ្សេងទៀតក្រៅពីសមាជិកគ្រួសារ។

៣. បរិយាកាសរីករាយ ៖ ភាពរីករាយអាចកើតឡើងគ្រប់ពេលនៅក្នុងគ្រួសារ ហើយសមាជិកគ្រួសារណាម្នាក់ក៏អាចបង្កើតភាពរីករាយនេះបានដោយងាយដែរ។ បរិយាកាសរីករាយជួយឱ្យសមាជិកគ្រួសារយល់ចិត្តគ្នាកាន់តែខ្លាំង ព្រមទាំងបង្កើតគំនិតច្នៃប្រតិដ្ឋថ្មីៗជាមួយគ្នា ដើម្បីអភិវឌ្ឍគ្រួសារឱ្យកាន់តែប្រសើរ។ បរិយាកាសរីករាយអាចមានដូចជា ចូលរួមលេងល្បែងកម្សាន្តជាមួយគ្នា អានសៀវភៅជុំគ្នា ធ្វើម្ហូបអាហាររួមគ្នា និងបង្កើតស្នាដៃអ្វីមួយរួមគ្នាជាដើម។

៤. ការថែទាំសុខភាពផ្ទាល់ខ្លួន ៖ សុខភាពគ្រួសារជាសុភមង្គលដ៏ត្រចះត្រចង់ដែលសមាជិកគ្រួសារទាំងអស់ប្រាថ្នាចង់បាន។ ការថែទាំសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់សមាជិកគ្រួសារបានល្អ ជាផ្នែកមួយនៃការសន្សំថវិកា និងទំនាក់ទំនងល្អនៅក្នុងគ្រួសារ។ សុខភាពគ្រួសារត្រូវគិតទាំងបញ្ហាសុវត្ថិភាពចំណីអាហារ ទម្លាប់លំហាត់ប្រាណ ការកម្សាន្តជុំគ្នា ការប្រើប្រាស់ទឹកស្អាត និងអនាម័យ ព្រមទាំងគិតគូរខ្ពស់ដល់បរិស្ថានរស់នៅ។ ធម្មជាតិនៅជុំវិញលំនៅឋានក៏ជាកត្តាជំរុញឱ្យអារម្មណ៍ស្រស់ថ្លា និងធ្វើឱ្យជីវិតមានគុណភាពផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។