កិច្ចសហការក្រុមជារឿង​មិនអាចខ្វះបានសម្រាប់ការងារដែលមានចក្ខុវិស័យវែងឆ្ងាយ

ជំនាញកិច្ចសហប្រតិបត្តិការមានន័យថា មានមនុស្សធ្វើការជាក្រុមចំនួនពីរនាក់ឡើងទៅ ក្នុងការចាប់ផ្តើមធ្វើការងារអ្វីមួយ ឱ្យសម្រេចបាននូវ​លទ្ធផលរួមដោយភាពសាមគ្គីគ្នា។ សហការណ៍ក្រុមជួយឱ្យមនុស្សទទួលបាននូវ​កម្លាំងជំរុញចិត្ត និងការអនុវត្តការងារ ឬការសិក្សា ។ មនុស្សដែលមានកិច្ចសហការណ៍ក្រុមអាចអន្ទងចិត្តជាមួយការងាបានរយៈពេលយូរ ព្រោះវាបានកាត់បន្ថយនូវ​សភាពនឿយហត់ មិនដូចកាលដែលនៅធ្វើការតែឯងៗនោះទេ។

តាមរយៈគេហទំព័រ BRITISH COUNCIL បានបញ្ជាក់ថា ដើម្បីសម្រេចគោលដៅអ្វីមួយឱ្យមានប្រសិទ្ធភាព សមាជិកក្រុមត្រូវមានកិច្ចសហការណ៍គ្នា ហើយសមាជិកត្រូវមានសមត្ថភាព និងសក្តានុពលផ្ទាល់ខ្លួនរួចសូមបង្ហាញចេញមក។ កាលដែលបង្ហាញនេះគឺដើម្បីឱ្យបានស្គាល់នៅចំណុចខ្លាំង ឬខ្សោយនៃមនុស្សម្នាក់ៗ ដែលជាវិធីងាយស្រួលក្នុងការសម្រួច និងកែច្នៃពហុជំនាញទាំងអស់ដើម្បីសម្រេចលទ្ធផល និងគុណប្រយោជន៍រួមឱ្យរីកសាយជាងមុន។ ប្រធានក្រុមគួរតែបង្កើតវប្បធម៌សហការណ៍ក្រុមឱ្យបានច្រើន ឧទារហណ៍ ការចំណាយពេលប្រជុំជជែកគ្នាជាក្រុម ឬគាំទ្រជាលក្ខណៈបុគ្គលពេលមានបញ្ហាអ្វីមួយដែលមិនអាចនិយាយជារួមបាន។ មួយវិញទៀតបង្កើតទម្លាប់ ចែករំលែកចំណេះដឹង ព្រោះនៅពេលដែលសមាជិកឯទៀត បានសង្កេតឃើញអ្នកដឹកនាំក្រុមចាប់ផ្តើមមានការបើកទូលាយ ហើយតែងតែស្វាគមន៍មតិផ្ទុយ វាគឺជាផលជះដ៏ល្អដែលជំរុញឱ្យសមាជិកនៅក្នុងក្រុមទាំងអស់ហ៊ានចែករំលែកគំនិតជាបន្តបន្ទាប់។

កិច្ចសហការណ៍បានល្អគឺត្រូវមានការកំណត់គោលដៅក្នុងក្រុមដើម្បីឱ្យតួអង្គនីមួយៗមានការផ្តោតលើកិច្ចការបានល្អ ការបង្កើតជាក្រុមដោយមិនបានកំណត់គោលបំណងភ្ជាប់ជាមួយ ប្រៀបដូចជាដំណើរមួយដែលរកទីចតមិនបាន។ ហើយដើម្បីឱ្យកិច្ចសហការណ៍ក្រុមកាន់តែមានភាពវិជ្ជមានជាងមុន សមាជិកត្រូវតែមានគោលបំណងច្បាស់ និងដឹងពីតួនាទីដែលត្រូវទទួលខុសត្រូវរៀងៗខ្លួន។ ចំណុចនេះមិនត្រឹមតែជួយដល់ការផ្តោតសតិប៉ុណ្ណោះទេ ប៉ុន្តែវាជាបំណែកមួយជួយជំរុញទឹកចិត្តផងដែរ។ បន្ថែមពីនោះគេអាចប្រើគន្លឹះនេះទៅតាមស្ថានភាពផ្សេងៗជាច្រើនទៀតដូចជា នៅកន្លែងធ្វើការ នៅសាលារៀន ឬនៅតាមសហគមន៍ និងគម្រោងនានា។ ហេតុដូច្នេះហើយគេអាចសន្មតបានថា ការបង្កើតគោលដៅ និងស្គាល់ពីតួនាទីពិតជាមិនអាចខ្វះបានឡើយនៅក្នុងកិច្ចសហប្រតិបត្តិការក្នុងក្រុមការងារ។

BRITISH COUNCIL ក៏​បាន​បន្ថែមដែរថា អ្នកដឹកនាំក្រុមត្រូវផ្តោតទៅលើភារកិច្ច និងទំនាក់ទំនង, គោលដៅពិតជាសំខាន់ ប៉ុន្តែគេក៏មិនអាចបំភ្លេចចោលបានទេ នៅត្រង់ចំណុចការរក្សា ឬបង្កើតទំនាក់ទំនងតាមរយៈការជជែកស្វែងយល់ពីគ្នាទៅវិញទៅមក ។ កាលណាទំនាក់ទំងក្រុមកាន់តែស្អិតរមូត នោះភាពសហការណ៍ក្នុងក្រុមកាន់តែរលូន។ តាមរយៈរបាយការណ៍ពី Harvard Business Review បានរកឃើញថា ផលិតផលការងារ និងការបង្កើតថ្មី ឬគេច្រើននិយាយថាភាពច្នៃប្រតិដ្ឋ តែងកើតមានជារឿយៗ នៅពេលដែលអ្នកដឹកនាំក្រុមមានភាពប៉ិនប្រសប់លើជំនាញបត់បែន។

មួយវិញទៀត កិច្ចសន្ទនាគឺជាកូនសោរដើម្បីជួយឱ្យក្រុមការងារមានដំណើរទៅមុខ ហើយកិច្ចសហការណ៍ក្រុម គឺជាឱកាសដើម្បីរៀនពីគ្នាទៅវិញទៅមក និងជាកត្តានាំឱ្យមានការបង្កើតភាពច្នៃប្រតិដ្ឋ, បង្កើនថាមពលជំរុញចិត្ត និងបន្តកិច្ចការងារក្នុងរយៈពេលវែង ដែលវាដូចទៅនឹងប្រយោគមួយឃ្លាថា បើអ្នកចង់ទៅលឿនចូរដើរម្នាក់ឯង ប៉ុន្តែបើអ្នកចង់ទៅឆ្ងាយសូមដើរជាក្រុម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...