គន្លឹះ ៤ យ៉ាងដែលយើងគួររៀបចំពេលវេលា ឬ កាលវិភាគឱ្យ​បានច្បាស់លាស់

មនុស្សមួយចំនួនបានអនុញ្ញាតឱ្យពេលវេលារវល់ជះឥទ្ធិពលដល់ពេលវេលាផ្ទាល់ខ្លួន​របស់ពួកគេ ។ បើទោះបីជា​ការងារ​ពិតជា​សំខាន់​សម្រាប់​យើង​មែន ប៉ុន្តែ​ការ​ចេះ​រៀបចំពេលវេលា ឬ​កាលវិភាគច្បាស់លាស់ វាពិតជា​ជួយ​សម្រួល​ដល់​ការ​រស់​នៅ​របស់​យើងឱ្យ​កាន់តែប្រសើរ។

ខាងក្រោមនេះ ជាគន្លឹះសំខាន់មួយចំនួនដែលជួយឱ្យអ្នកគ្រប់គ្រងពេលវេលាបានល្អ និងបញ្ចប់អ្វីដែលសំខាន់បំផុត ដែលអ្នកជោគជ័យ​នៅ​ជុំវិញពិភពលោកតែងអនុវត្តន៍ និង​​ត្រូវ​បាន​ណែនាំ​ដោយ World Economic Forum ៖

១.​ រៀបចំពេលវេលាឱ្យ​ច្បាស់លាស់ថា អ្នកគួរចំណាយវាបែបណា ៖ រៀបចំការងារ ឬ កម្មវិធីគ្រប់យ៉ាងដែលអ្នកនឹងធ្វើ ទៅក្នុងកាលវិភាគរបស់អ្នករយៈពេលពីរសប្តាហ៍ ដោយ​រួមមានទាំងការប្រជុំ ពេលវេលាសម្រាប់មើលអ៊ីមែល និង ពេលសម្រាប់ការប្រជុំនាពេលខាងមុខ។ បន្ទាប់មក យកពេលវេលាទាំងនោះមកគិតលើខ្លួនអ្នក ដោយផ្តោតថា តើប៉ុន្មានភាគរយនៃពេលវេលាដែលអ្នកគួរចំណាយដល់ការងារ ឬ គម្រោងនីមួយៗ? តើថ្ងៃណាខ្លះដែលអ្នកផ្តោតអារម្មណ៍ជាងគេ? តើថ្ងៃណាដែលអ្នកមានអារម្មណ៍ថាមានថាមពលបំផុត? តើ​ជំហាន​សាមញ្ញ​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​រៀបចំ​សប្តាហ៍​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព?

២. កាត់បន្ថយ ឬ ចៀសវាងពីអ្វីដែលរំខានពេលវេលាអ្នក ៖ ពេលខ្លះ អ្នកគួរបិទ​ការ​ជូន​ដំណឹង​តាម​អ៊ីមែល​ប្រហែល ២-៣ ម៉ោងដើម្បី​ពិនិត្យ និង​ឆ្លើយ​តប​អ៊ីមែលចាស់ៗ​។ ការកំណត់ពេលណាមួយច្បាស់លាស់ក្នុងការបិទការជូនដំណឹងទាំងអស់លើបណ្តាញសង្គម ដើម្បីឱ្យ​អ្នកអាចធ្វើការដោយមិនមានការរំខាន។ មួយទៀតនោះ ក្នុងកាលវិភាគគួរមានរយៈពេល ៣០ ឬ ៦០ នាទី ដើម្បីបំពេញកិច្ចការឱ្យ​រួចរាល់ ឬឈានដល់គោលដៅជាក់លាក់មួយ។ ពេលនោះហើយ អ្នកអាចសង្កតឃើញថា នៅពេលអ្នកកាត់បន្ថយការរំខាន អ្នកមានពេលវេលាជាមួយគ្រួសារ ហាត់ប្រាណ ឬ ធ្វើសកម្មភាពផ្សេងៗ។

៣. ការចេះកំណត់ ឬ បែងចែកពេលវេលាច្បាស់លាស់៖ វាគឺជារឿងសំខាន់ណាស់ដែលយើងគួរកំណត់ ដើម្បីកាត់បន្ថយការរំខាន ការអស់កម្លាំង និងភាពតានតឹងការងារ។ យើងគួរត្រូវកាន់កាប់ភាពជាម្ចាស់ផ្ទាល់ខ្លួន និងទាមទារពេលវេលាផ្ទាល់ខ្លួនរបស់យើងឡើងវិញដូចជា៖ ការកំណត់ពេលវេលាសម្រាប់កិច្ចការថ្មី កំណត់ពេលវេលាជាក់លាក់ នៃថ្ងៃសម្រាប់ការងារសំខាន់ៗ និងការជៀសវាងចូលរួមកម្មវិធីដែលមិនចាំបាច់។ ឧទាហរណ៍៖ ខ្ញុំផ្តល់អាទិភាពពេលវេលាជាមួយគ្រួសាររបស់ខ្ញុំនៅថ្ងៃនេះ ឬនៅម៉ោងនេះ ប៉ុន្តែខ្ញុំនឹងទំនេរនៅពេលណាមួយវិញ។

៤.មើលពីចំណុចវិជ្ជមាន ពីការរៀបចំពេលវេលាជាលើកដំបូង៖ សាករៀបចំពេលវេលាច្បាស់លាស់មួយថ្ងៃដំបូង តើអ្នកមានភាពសកម្មពេលធ្វើការដែលមានឱកាសខ្ពស់ក្នុងការផ្តោតអារម្មណ៍ ផលិតភាព និងមានសុខភាពផ្លូវចិត្តល្អដោយរបៀបណា? ធ្វើការផ្លាស់ប្តូរតូចៗដូចជា ការជូនដំណឹងពីអ៊ីមែល ពេលវេលាធ្វើការយប់ជ្រៅ និងការកំណត់ព្រំដែន ហើយបន្ទាប់មក អ្នកអាចពិនិត្យមើលអ្វីដែលអ្នកបានរៀនថា តើ​អ្នកបាន​ធ្វើ​អ្វី ឬ មិនបានធ្វើអ្វីខ្លះ? ប្រសិនបើអ្នកពិបាកក្នុងការធ្វើ​កាលវិភាគ​ការងារប្រចាំថ្ងៃ សូមពិចារណាមើលលើ​ការ​ធ្វើ​កាលវិភាគ​ពេញមួយសប្តាហ៍វិញ ហើយផ្តោតលើការកំណត់ ឬ ការផ្លាស់ប្តូរតូចៗ ។ ជាទូទៅអ្នកនឹងមានអារម្មណ៍ថា ដូចជាកាលវិភាគរបស់យើងត្រូវបានកំណត់ទុកការងារជាមុនសម្រាប់យើង។ យើងគ្រាន់តែត្រូវការឆ្លើយតប និងធ្វើឱ្យអស់ពីសមត្ថភាព ដោយព្យាយាមបំពេញអ្វីៗគ្រប់យ៉ាង។  វាក៏ជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការស្វែងរកពេលវេលាបន្ថែមទៀតនៅក្នុងកាលវិភាគរបស់យើងផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...