ភ្នំពេញ – ក្រោមឥទ្ធិពលកាន់តែខ្លាំងឡើងនូវសាកលភាវូបណីយកម្ម និងឌីជីថលភាវូបណីយកម្ម គេមើលឃើញថា ទៅថ្ងៃអនាគតជំនាញមួយចំនួននឹងត្រូវបាត់បង់ ហើយនឹងត្រូវជំនួសមកវិញនូវជំនាញថ្មីៗផ្សេងទៀតដែលគេមិនអាចដឹងច្បាស់។ ដូច្នេះ តើយុវជនកម្ពុជាយើងត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីអាចទទួលបានឱកាសការងារថ្មីៗនៅពេលអនាគតបាន?
ឯកឧត្តម ពេជ សោភ័ន ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ មិនទាន់មានចម្លើយច្បាស់លាស់ណាមួយបញ្ជាក់ថា តើឱកាសការងារថ្មីអ្វីខ្លះដែលនឹងកើតឡើងនៅពេលអនាគត និងជំនាញអ្វីខ្លះដែលនឹងត្រូវការចាំបាច់នៅពេលអនាគត ខណៈពិភពលោកកំពុងវិវឌ្ឍន៍ទៅកាន់ឧស្សាហកម្មទី៤នោះទេ ។ ប៉ុន្តែជាការមើលឃើញ យុវជនយើងចាំបាច់ត្រូវតែមានជំនាញសំខាន់ចំនួន៤ ដើម្បីបច្ចុប្បន្ន ក៏ជាពេលទៅអនាគតអាចមានការងារល្អ។

ជំនាញសំខាន់ទាំង៤នោះរួមមាន ៖
១.ជំនាញបច្ចេកទេស ៖ បើតាមប្រសាសន៍របស់ ឯកឧត្តម ពេជ សោភ័ន យុវជនចាំបាច់ត្រូវតែចេះបច្ចេកទេសណាមួយឱ្យបានច្បាស់លាស់ ដែលជាចំណេះដឹង និងសមត្ថភាពជាក់លាក់សម្រាប់ការងារ ឬអាជីពណាមួយ ជាពិសេសជំនាញបច្ចេកវិទ្យាព័ត៌មានដូចជា ការរចនាក្រាហ្វិក ការសរសេរកូដកម្មវិធី និងការវិភាគទិន្នន័យជាដើម។
២.ជំនាញឥរិយាបទ ៖ ឥរិយាបទក៏ត្រូវចាត់ទុកថា គឺជាជំនាញសំខាន់មួយដែលយុវជនចាំបាច់ត្រូវតែមាន ដូចជា ការបន្តរៀនសូត្រ, ការបង្កើតថ្មី, ការច្នៃប្រឌិត, ការគិតជ្រៅជ្រះ, ការធ្វើការងារជាក្រុម, ការដោះស្រាយបញ្ហា, ការទំនាក់ទំនង, ការសហការគ្នា និង ការចរចាជាដើម។

៣.ជំនាញជីវិត និងអាជីព ៖ ជំនាញនេះសំដៅលើបុគ្គលិកលក្ខណៈផ្នែកសង្គមអារម្មណ៍ ដែលរួមមាន គំនិតផ្តួចផ្តើម និងការដឹកនាំផ្ទាល់ខ្លួន, ភាពទន់ភ្លន់ងាយសម្របខ្លួន ការទទួលខុសត្រូវផ្ទាល់ខ្លួន គណនីភាព និងភាពងាយបត់បែនលឿន ស្រុះគ្នាជាដើម។
និង ៤.ជំនាញអន្តរវប្បធម៌ ៖ គឺជាជំនាញសហការ មិនថាធ្វើឡើងតាមប្រព័ន្ធសូហ្វវែ និងបណ្តាញសង្គម ដោយយុវជនត្រូវតែចេះចម្រោះព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រាលបន្ទុកការងារជាដើម។

ជាមួយគ្នានៅមានភាពចាំបាច់បន្ទាន់មួយទៀតដែលយុវជនយើងត្រូវមាន នោះគឺការលើកកម្ពស់ផលិតភាពការងារ ។ ឯកឧត្តម ពេជ សោភ័ន បានបញ្ជាក់ថា ការលើកកម្ពស់ផលិតភាពការងារ ដើរតួនាទីស្នូលនៅក្នុងការជំនះបាននូវការប្រឈម និងហានិភ័យ និងដើម្បីធានាថា យើងអាចសម្រេចជោគជ័យក្នុងការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយពឹងផ្អែកលើការបង្កើនតម្លៃបន្ថែម និងកម្លាំងផលិតភាព សំដៅរក្សាបាននូវកំណើនខ្ពស់ កែលម្អឱ្យបានកាន់តែប្រសើរឡើងនូវគុណភាពការងារ មុខរបរ អាជីព និងជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងឈានទៅសម្រេចបាននូវមហិច្ឆតានាពេលអនាគត ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2024
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2025
ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...
ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅប្រទេសវៀតណាម ក្នុងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
យោងទៅលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអប់រំ រវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម...
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2025
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2024
ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...
ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...
អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2024
សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិតនៅទីក្រុងគុនមីង ខេត្តយូនណាន ប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ...
សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...






























