សកម្មភាពវិជ្ជមានទាំង៤ ជួយបញ្ជៀសស្ថានភាពតានតឹងចិត្តសម្រាប់យុវជន

សុខភាពផ្លូវចិត្តជាមូលដ្ឋាន នៃសុភមង្គលរបស់មនុស្សគ្រប់រូប រាប់ទាំងសុភមង្គលគ្រួសារដែលជាកោសិកាសំខាន់របស់សង្គម ។ មនុស្សម្នាក់ៗអាចមានវិបត្តិផ្លូវចិត្តកើតឡើងគ្រប់ពេល ប្រសិនបើស្ថានភាពផ្លូវចិត្តទន់ខ្សោយ ឬគិតច្រើនរហូតដល់ស្ថានភាពផ្លូវចិត្តរឹងមាំធ្លាក់ចុះ ។ ខាងក្រោមនេះ ជាសកម្មភាពវិជ្ជមាន ៤ចំណុចជួយបញ្ជៀសស្ថានភាពតានតឹងចិត្តសម្រាប់យុវជន ដែលអាចអនុវត្តបាននៅក្នុងដំណើរជីវិតប្រចាំថ្ងៃ ។

១.ទទួលស្គាល់ការពិត ៖ អ្នកជំនាញសុខភាពផ្លូវចិត្តបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមនុស្សមានបញ្ហាតានតឹងចិត្តកើតឡើងដោយសារកត្តាជីវសាស្ត្រ កត្តាចិត្តសាស្ត្រ កត្តាបរិស្ថាន ឬសង្គម ។ ប្រសិនបើមនុស្សជួបរឿងរ៉ាវណាមួយក្នុងជីវិតដែលជាកត្តាបរិស្ថានខាងក្រៅ ឬការរំខានពីខាងក្រៅ មធ្យោបាយដ៏ល្អបំផុតត្រូវស្វែងរកដំណោះស្រាយបញ្ហាទាំងនោះតាមដំណាក់កាលនីមួយៗ ។

បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយ ហើយដំណោះស្រាយទាំងអស់អាចមានប្រសិទ្ធភាពតិច ឬច្រើន អាស្រ័យលើស្ថានភាពដែលមនុស្សគ្រប់រូបបានជួប ។ មធ្យោបាយមួយដែលបញ្ជៀសអាការៈតានតឹងចិត្ត គឺដកឃ្លាបន្តិចទទួលស្គាល់ការពិត ទន្ទឹមនឹងការស្វែងរកដំណោះស្រាយ ។

២. បង្កើតសកម្មភាពវិជ្ជមាន ៖ មានវិធីសាស្ត្រជាច្រើនដែលអាចបញ្ជៀសចិត្តមិនឱ្យជាប់ជំពាក់នឹងរឿងសៅហ្មង ប៉ុន្តែវាមិនមែនជាមធ្យោបាយដោះទាល់មួយគ្រាៗនោះទេ ។ សកម្មភាពវិជ្ជមានសម្រាប់ថែទាំសុខភាពផ្លូវចិត្ត មានដូចជា សាកល្បងចិញ្ចឹមសត្វដែលខ្លួនចូលចិត្ត ដាំរុក្ខជាតិដែលខ្លួនស្រឡាញ់ តុបតែងផ្ទះដែលស្រស់ស្អាតសម្រាប់ជីវិត ដើរកម្សាន្តទៅកាន់កន្លែងដែលផ្តល់ភាពរីករាយដល់ខ្លួនឯង ។

ទន្ទឹមនឹងសកម្មភាពខាងលើនេះ វិធីថែទាំងសុខភាពផ្លូវចិត្តឱ្យល្អ គឺមានជម្រើសដូចជា ការធ្វើសមាធិ និងហាត់កីឡាជាដើម ។ ម្យ៉ាងវិញទៀត មនុស្សរក្សាគំនិត វិជ្ជមាន ធ្វើសកម្មភាពវិជ្ជមាន និងចែករំលែករឿងរ៉ាវវិជ្ជមានដល់អ្នកដទៃ នោះគឺសកម្មភាពពង្រឹងសុខភាពចិត្តរបស់ខ្លួនឱ្យមានថាមពលជានិច្ច ។

៣. ធ្វើខ្លួនជាមនុស្សសកម្ម ៖ រចនាខ្លួនឯងជាមនុស្សសកម្ម ឬមនុស្សមានថាមពលជានិច្ច នោះនឹងអាចកាត់បន្ថយកង្វល់ទាំងឡាយដែលបានជួបរាល់ថ្ងៃ ។ ជាក់ស្តែងនៅក្នុងជីវភាពរស់នៅ និងការចិញ្ចឹមជីវិត មនុស្សម្នាក់ៗមានបញ្ហាមិនតិចទេរត់មកចូលក្នុងដំណើរជីវិត ។ បញ្ហាខ្លះមនុស្សកាន់តែគិតរឿងស្មុគស្មាញកាន់តែកើតឡើង ប៉ុន្តែសម្រាប់មនុស្សដែលមានស្ថានភាពរាងកាយ និងផ្លូវចិត្តរឹងមាំ នឹងមិនងាយកើតមានអាការៈតានតឹងចិត្តឡើយ ។ ទម្លាប់លេងកីឡាអាចឱ្យរាងកាយ និងសុខភាពផ្លូវចិត្តដំណើរការល្អទន្ទឹមគ្នា ។

៤. ស្នើសុំការប្រឹក្សាយោបល់ ៖ ក្រៅពីគំនិតផ្ទាល់ខ្លួនដោះស្រាយបញ្ហា គំនិតបានពីអ្នកដទៃអាចជាផ្នែកមួយកាត់បន្ថយស្ថានភាពតានតឹងចិត្ត ។ ក្លាហានសុំជំនួយរាល់ពេលជួបបញ្ហា ក្លាហានបដិសេដរាល់ពេលលទ្ធភាពទៅមិនរួច និងក្លាហានបោះបង់ប្រសិនបើគិតថាវាចាំបាច់សម្រាប់ខ្លួន ។

សុំមតិយោបល់ប្រឹក្សាកង្វល់ដើម្បីគុណភាពជីវិតនឹងផ្តល់លទ្ធភាពជួយខ្លួនឯងទាន់ពេលវេលា ។ ផ្ទុយទៅវិញបើគ្រាំគ្រាចិត្តតែម្នាក់ឯងគ្មានអ្នកដឹង គ្មានអ្នកជួយដោះស្រាយ អាចជារឿងគ្រោះថ្នាក់ដល់សុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ។ ខណៈសង្គមរីកចម្រើនគ្រប់វិស័យ ស្ថានភាពផ្លូវចិត្តជាចំណែកសំខាន់បំផុតដែលមនុស្សគ្រប់រូបត្រូវយកចិត្តទុកដាក់ ៕ 



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។