ភ្នំពេញ – ពង្រឹងកូនឱ្យមានសមត្ថភាពឪពុកម្ដាយគួរបណ្ដោយឱ្យកូនៗហ៊ានប្រឈមមុខជាបញ្ហាស្របតាមអាយុរបស់ពួកគេ ដើម្បីឱ្យកូនទទួលបានភាពរឹងមាំនៅក្នុងដំណើរជីវិត ឬមានភាពម្ចាស់ការលើខ្លួនឯង ។ នេះបើតាមប្រសាសន៍របស់អ្នកស្រី គីម ស៊ីដដាវីស អ្នកនិយាយសាធារណៈ និងជាគ្រូបង្រៀនមុខវិជ្ជាជំនាញនៃការគ្រប់គ្រងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
អ្នកស្រី គីម ស៊ីដដាវីស បានលើកឡើងថា ឪពុកម្ដាយភាគច្រើនគិតថានៅពេលដែលពួកគាត់បណ្ដាយឱ្យកូនៗរបស់ខ្លួនធ្វើអ្វីស្រេចតែចិត្ត នោះវានឹងបង្កគ្រោះថ្នាក់ទៅដល់កូន ។ តែផ្ទុយទៅវិញពេលដែលម្តាយឪពុកបណ្ដោយឱ្យពួកគាត់ធ្វើអ្វីតាមចិត្តស្របនឹងអាយុ ពេលនោះអាចជួយឱ្យកុមារស្គាល់ខ្លួនឯង និងបង្កើនភាពអត់ធន់នៅក្នុងដំណើរជីវិត ។

“ខ្ញុំជឿថាដើម្បីឱ្យកូនៗទទួលបានជោគជ័យនៅក្នុងជីវិត មិនពឹងផ្អែកទៅលើចំណាត់ថ្នាក់សិក្សានៅសាលារៀនរបស់ពួកគាត់តែមួយមុខនោះទេ ក៏ប៉ុន្តែពួកគាត់គួរតែទទួលបានអ្វីដែលលើសពីនោះ ជាពិសេសការជួយគ្រោមជ្រែងពូម្តាយឪពុកឱ្យកូនកាន់តែរឹងមាំ”
អ្នកស្រី គីម ស៊ីដដាវីស
ទន្ទឹមនឹងគ្នាអ្នកស្រីមានប្រសាសន៍បន្តថា នៅពេលដែលកុមារពុំធ្លាប់ធ្វើរឿងទាំងអស់ ប្រាកដណាស់ថាកុមារនឹងមានការភ័យខ្លាច ។ ពេលកុមារចាប់ផ្ដើមធ្វើវាពីរដង ឬក៏បីដងនោះពួកគាត់នឹងស្រលាញ់ និងចូលចិត្តបទពិសោធន៍ថ្មីដែលមាននៅក្នុងជីវិតរបស់ពួកគាត់ ។ មួយវិញទៀត ម្តាយឪពុកត្រូវជំរុញឱ្យកុមារចេះប្រឈមមុខជាមួយបញ្ហា ក៏ដូចជាមានទំនាក់ទំនងជាក្មេងដទៃផ្សេងទៀត ។
គួរបញ្ជាក់ផងដែរថា កុមារហ៊ានប្រឈមមុខជាមួយបញ្ហា នោះពួកគេអាចធ្វើអ្វីដែលពិបាកៗដើម្បីបង្កើតមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហា និងការសម្រេចចិត្តដោយមិនមានការចូលរួមពីឪពុកម្ដាយ រួមទាំងទទួលបានភាពឯករាជ្យ និងភាពអត់ធ្មត់ ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2026
សម្រាប់មន្រ្តីនគរបាល ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍សរុបចំនួន៤០កន្លែង...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2024
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
ឱកាសសិក្សានៅសាកលវិទ្យាល័យ Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2025
កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2023
ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...
ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2023
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជនដោយឥតគិតថ្...
អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2025
តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិតអន្តរជាតិចំនួន២០នាក់ ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...





























