ឯកឧត្តម ហឿន សំនៀង ៖ បញ្ញវន្តខ្មែរបានទៅរៀននៅបរទេស មិនគួរមោទនភាពបរទេសភ្លេចខ្លួនឯង

ភ្នំពេញ – មានប្រសាសន៍​ជុំវិញបទពិសោធន៍សិក្សាអាហាររូបករណ៍ទៅក្រៅប្រទេស ឯកឧត្តម ហឿន សំនៀង ប្រធាន​វិទ្យាស្ថានតេជោ សែន ​សាធារណការ និងដឹក​ជញ្ជូ​ន​​ បានបង្ហើបពាក្យ​ពេចន៍មួយឃ្លាថា បញ្ញ​វន្ត​​ខ្មែរ​ដែល​បាន​ទៅរៀននៅបរទេស មិនគួរមោទនភាពបរទេសហួសពេក រហូត​ភ្លេចខ្លួន​ឯង​ជា​កូ​ន​​នៃពូជសាសន៍ដ៏អស្ចារ្យខ្មែរនោះឡើយ ។ ការលើកឡើងនេះ នៅសិក្ខាសាលាអនឡាញក្រោមប្រធានបទ គន្លឹះរៀបចំផ្លូវដើម្បីទទួលបានអាហារូបករណ៍ជប៉ុន រៀបចំ​ឡើងរៀបចំឡើងដោយ​ក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម – YVSD  កាលពីថ្ងៃអាទិត្យកន្លងទៅ ។

បន្ថែមលើនេះ ឯកឧត្តម ហឿន សំនៀង បានបញ្ជាក់ថា យុវជនទៅសិក្សានៅក្រៅប្រទេស​គប្បីធ្វើខ្លួនជាប្រតិភូដំណាងជាតិដ៏ពេញលេង និងគួរ​ជាទី​មោទ​ន​ភាព​បំផុត​សម្រាប់​ពូជ​ខ្មែរ និងកុំវង្វែង កុំស្រវឹងជាមួយវប្បធម៌បរទេស កុំយកខួក្បាលបរទេសម​ក​ពាក់ហើយ​តាំង​ខ្លួន​ឯង​អស្ចា​រ្យ​​ ជាងពូជសាសន៍ខ្មែរខ្លួនឯងឱ្យសោះ ។

“ខ្ញុំផ្ទាល់មិនដែលមានមោទនភាពហួសពេកនោះឡើយ ទោះបីបានទៅសិក្សានៅសាលាដ៏ល្បីល្បាញមួយលើភពផែនដីនេះក៏ដោយ តែខ្ញុំពិតជាមានមោទនភាព ដែលខ្ញុំបានកើតជាខ្មែរ និងមានឱកាសទៅសិក្សានៅបរទេស…”

ឯកឧត្តម ហឿន សំនៀង

ទន្ទឹមគ្នានេះ ឯកឧត្តម ហឿន សំនៀង បានបញ្ជាក់ប្រាំមួយចំណុចសំខាន់​ដែល​យុវ​ជន​មិន​គួរ​​មើលរំលងក្នុងនាមជាបេក្ខជនត្រៀមខ្លួនចង់បន្តការសិក្សា​នៅក្រៅប្រទេសត្រូវប្រកាន់ខ្ជាប់ រួមមាន ១. រក្សាតម្លៃខ្លួន និងភាពជាខ្មែរគ្រប់កាលៈទេសៈ ២. អភិវឌ្ឍន៍ចំណេះដឹងទូទៅឱ្យបានទូលំទូលាយ ៣. អភិវឌ្ឍន៍ភាសាអង់គ្លេសឱ្យបានប្រសើរ ដើម្បីភ្ជាប់ទំនាក់ទំនងព្រមទាំងសិក្សាជំនាញសកល ៤. អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមនុស្សមានជំនាញ និងបទពិសោធន៍ពាក់ព័ន្ធឱ្យរឹងមាំ ៥. អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមនុស្សមានសមត្ថភាព និងបង្ហាញពីហេតុផលច្បាស់លាស់ និង ៦. យុវជនត្រូវយល់ពីរបៀបដាក់ពាក្យត្រឹមត្រូវ ទាំងបច្ចេកទេស ឯកសារពាក់ព័ន្ធ ព្រមទាំងរបៀបប្រើប្រាស់ពេលវេលា ។

សូមជម្រាបថា សិក្ខាសាលាអនឡាញក្រោមប្រធានបទ «គន្លឹះរៀបចំផ្លូវដើម្បីទទួលបានអាហារូបករណ៍ជប៉ុន» រៀបចំ​ឡើង​ក្នុង​គោល​បំណ​ង ស្វែង​យល់​បន្ថែម​អំពីអាហារូបករណ៍ និងការសិក្សានៅប្រទេសជប៉ុន និងស្វែងយល់ពីគន្លឹះ និងបទពិសោធន៍នៃ​ការ​ត្រៀម​ខ្លួន​ក្នុងការ​បំ​ពេ​ញ​​បែបបទឱ្យ​មានភាពទាក់ទាញ និងត្រៀមសម្ភាសន៍ឲ្យបានពិន្ទុខ្ពស់ ។

សិក្ខាសាលាអនឡាញនេះ បាន​អញ្ជើញចូលរួមចែករំលែកបទពិសោធន៍ពី​ឯកឧត្តមបណ្ឌិត វុទ្ធី មុនីរ័ត្ន សមាជិកគណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ឯកឧត្តមបណ្ឌិត វុទ្ធី មុនីរ័ត្ន បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជំនាញធនធានទឹកក្រោមដីពីសាកលវិទ្យាល័យឈីបា ប្រទេសជប៉ុន កាលពីឆ្នាំ២០១០ និងធ្លាប់ជាប្រធានអតីតនិស្សិតខ្មែរពីប្រទេសជប៉ុនផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​